Royal Academy of Cambodia
នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានបទដែនសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃរួមទាំងករណីកោះគុត ត្រូវបានមជ្ឈដ្ឋាននយោបាយនៃប្រទេសទាំងពីរ លើកយកមកជជែកវែកញែក និងទាមទារទៅកាន់រដ្ឋាភិបាលនៅក្នុងទិដ្ឋភាពផ្សេងគ្នារៀងៗខ្លួន។
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ មេដឹកនាំកម្ពុជាគឺ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពន្យល់បកស្រាយអំពីករណីកោះគុត និងអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃឆ្នាំ២០០១ ឬហៅថា MOU-2001 គឺជាដំណាក់កាលការងារបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាព្រំដែន ដែលមន្ត្រីបច្ចេកទេសនៃប្រទេសទាំងពីរបានធ្វើកិច្ចការងារ និងចរចាជាមួយគ្នាជាហូរហែរកន្លងមកនេះ។ ទោះជាយ៉ាងណា ពុំទាន់មានការព្រមព្រៀងគ្នាណាមួយទៅលើអធិបតេយ្យ និងផលប្រយោជន៍សេដ្ឋកិច្ចផ្សេងៗនៅក្នុងតំបន់ត្រួតស៊ីគ្នាដែលត្រូវបែងចែកនៅឡើយនោះទេ។
យោងតាមលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បើគេក្រឡេកមើលទៅដើមហេតុនៃការលើកប្រធានបទនេះឡើង ក្រុមនយោបាយប្រឆាំងជ្រុលនិយមមួយចំនួនតូចនៃប្រទេសទាំងពីរ ហាក់បីកំពុងទាញយកករណីបញ្ហាអធិបតេយ្យលើកោះគុត និងតំបន់សមុទ្រត្រួតស៊ីគ្នា នៃប្រទេសពីរនេះ ធ្វើជារបៀបវារៈនយោបាយផ្សេងៗគ្នារបស់អ្នកនយោបាយដែលមានទស្សនៈយល់ឃើញផ្ទុយពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ បើតាមលោកបណ្ឌិត អ្នកនយោបាយប្រឆាំងជ្រុលនិយមមួយចំនួនតូចនៃប្រទេសទាំងពីរ បានព្យាយាមរុញច្រានស្ថានការណ៍ទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យកើនកម្ដៅតានតឹង នៅក្នុងរូបភាពដុតរោលកំហឹងជាតិនិយមរបស់ប្រជាជនប្រទេសទាំងពីរ ឱ្យប្រតិកម្មទៅនឹងរដ្ឋាភិបាលរបស់ខ្លួន ក្នុងគោលបំណងបង្កើតជាព្រឹត្តិការណ៍សង្គម ដើម្បីបម្រើឱ្យរបៀបវារៈនយោបាយជាក់លាក់របស់ក្រុមខ្លួន ដែលលាក់ពីក្រោយខ្នងនៃការបំផុសបំផុលស្មារតីជាតិនិយមជ្រុលនេះ។
ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ទាំងការបែងចែកដែនអធិបតេយ្យ និងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីតំបន់នេះ ពុំទាន់មានការឯកភាពគ្នារវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះឡើយ។ បន្ថែមពីនេះ ការកំណត់ព្រំដែនសមុទ្រនៅតំបន់នេះ គឺផ្អែកទៅលើមូលដ្ឋានមរតកលិខិតបទដ្ឋានគតិយុត្តិនានាដែលបន្សល់ដោយអាណានិគមបារាំង ដែលស្របនឹងច្បាប់ជាតិ/អន្តរជាតិជាធរមាន ពោលគឺត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិមួយពាក់ព័ន្ធនឹងព្រំដែនគឺ «គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ដែលភាសាឡាតាំងសរសេរថា «Uti Possidetis» មានន័យថាបន្តទទួលស្គាល់និងគោរពនូវព្រំដែនដែលបានកំណត់ដោយម្ចាស់អាណានិគម ដែលរួមមាន៖ សន្ធិសញ្ញា អនុសញ្ញា ផែនទី និងឯកសារពាក់ព័ន្ធនានា (ក្នុងនោះមានសន្ធិសញ្ញាឆ្នាំ១៩០៧ផងដែរ)។
បើទោះបីជាបែបនេះក្ដី លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមទៀតថា នៅមានចំណុចខ្លះទៀតដែលអាណានិគមបារាំងបានបន្សល់នូវបញ្ហាព្រំដែនរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង ដូចជាករណីជាមួយប្រទេសថៃជាដើម ដែលទាមទារឱ្យអ្នកបច្ចេកទេសព្រំដែន នៃប្រទេសភូមិផងរបងជាមួយគ្នា ត្រូវធ្វើការងារលម្អិតឱ្យបានស៊ីជម្រៅ និងច្បាស់លាស់បន្ថែមទៀត ដើម្បីឈានទៅកំណត់ព្រំដែនមួយដ៏ច្បាស់លាស់ និងអាចទទួលយកបានពីសំណាក់ប្រទេសទាំងពីរ។
លោកបណ្ឌិតបានបន្តថា នៅក្នុងកិច្ចការងារព្រំដែននេះ មានភាពស្មុគស្មាញ និងត្រូវការការចរចា និងសម្របសម្រួលគ្នាឱ្យបានជិតស្និទ្ធ និងប្រកបដោយការគិតគូរពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយបំផុត ហើយភាគីប្រទេសជិតខាងមិនអាចទាត់ចោលនូវការធ្វើកិច្ចការរួមគ្នាប្រកបដោយមិត្តភាព និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យស៊ីជម្រៅ និងមានការយោគយល់គ្នាខ្ពស់បំផុត ដើម្បីសម្រេចបាននូវគោលដៅនៃការកែប្រែតំបន់ព្រំដែន ក្លាយទៅជាព្រំដែនមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការល្អនៅគ្រប់វិស័យទាំងអស់។ បន្ថែមពីនេះ ប្រសិនបើបញ្ហាព្រំដែន មិនត្រូវបានដោះស្រាយឱ្យបានរួចរាល់ចប់សព្វគ្រប់នោះទេ ភាគីទាំងពីរសុទ្ធសឹងតែមិនអាចទាញយកផលប្រយោជន៍ និងអាស្រ័យផលទៅលើធនធានដែលមាននៅក្នុងតំបន់ពុំទាន់ដាច់ស្រេចនេះនោះឡើយ។ ហេតុនេះហើយ ប្រទេសទាំងពីរ កម្ពុជា-ថៃ ត្រូវការចូលរួមធ្វើការងារជាមួយគ្នានៅគ្រប់កាលៈទេសៈ ដើម្បីដោះស្រាយបញ្ចប់បញ្ហាដែលពុំទាន់មានការឯកភាពគ្នានៅលើតំបន់ព្រំដែននេះ។
ពិតប្រាកដណាស់ គេពុំអាចលើកព្រំដែនកម្ពុជាចេញពីប្រទេសជិតខាងណាមួយនោះឡើយ ហើយប្រទេសជិតខាងកម្ពុជា ក៏ពុំអាចលើកព្រំដែនចេញផុតពីប្រទេសកម្ពុជាដូចគ្នាដែរ។ ហេតុនេះហើយ អ្នកនយោបាយនៃប្រទេសទាំងពីរ បើទោះបីជាមាននិន្នាការ និងទស្សនៈមិនស្របគ្នាទៅនឹងរដ្ឋាភិបាលនៃប្រទេសទាំងពីរក្ដី ក៏គប្បីគួរតែពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ទៅលើហេតុផលដូចបានរៀបរាប់ខាងលើ។ គេមិនអាចទាមទារទៅតាមអារម្មណ៍ប្រាថ្នាចង់បាន ឬការស្រមើលស្រមៃរបស់ខ្លួននោះឡើយ ព្រោះនៅក្នុងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ និងការកំណត់ព្រំដែនសីមារវាងប្រទេសនីមួយៗ ត្រូវផ្អែកទៅលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានតម្លៃជាសាកល។ ម្យ៉ាងវិញទៀត ការទាមទារឬដុតរោលបញ្ហាទាំងឡាយរបស់អ្នកនយោបាយមួយក្រុមតូចនៃប្រទេសទាំងពីរ មិនគួរធ្វើឱ្យទៅហួសឆ្ងាយពីទិដ្ឋភាពច្បាប់អន្តរជាតិ ទិដ្ឋភាពនយោបាយ និងគោលការណ៍ព្រំដែនមិនកែប្រែបន្សល់ដោយអាណានិគម (Uti Possidetis) នោះឡើយ។
ជាមួយគ្នានេះដែរ អ្នកនយោបាយគួរតែសិក្សា និងពិនិត្យពិចារណាឱ្យបានល្អិតល្អន់បន្ថែមទៀត ទៅលើភាពសុក្រឹត្យនិងជាក់លាក់នៃឯកសារដែលខ្លួនយកមកធ្វើជាអំណះអំណាង ឬយកធ្វើជាមូលដ្ឋាននៅក្នុងការត្រិះរិះពិចារណាទៅលើបញ្ហាទាំងឡាយដែលពាក់ព័ន្ធនឹងផលប្រយោជន៍ប្រទេសជាតិ ព្រោះអ្នកនយោបាយមិនត្រូវបំពេញមុខងារនយោបាយរបស់ខ្លួន ដោយខ្វះខាតការពិចារណាគ្រប់ជ្រុងជ្រោយ ឬមានភាពចន្លោះប្រហោងដោយប្រការណាមួយនោះឡើយ ព្រោះការណ៍នេះ អាចនឹងបណ្ដាលឱ្យបាត់បង់ឬខូចខាតនូវឧត្ដមប្រយោជន៍ជាតិនៅក្នុងជ្រុងណាមួយជាក់ជាពុំខានឡើយ។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរគប្បីបន្តរក្សានូវគោលជំហរគោរពនិងអនុវត្តច្បាប់និងគោលការណ៍អន្តរជាតិជាធរមាន ដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងនៅក្នុខលិខិតបទដ្ឋានអន្តរជាតិពាក់ព័ន្ធនានា។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏គួរតែបន្តការគោរពគ្នានៅក្នុងភាពជាអ្នកជិតខាងល្អ បង្ហាញឱ្យឃើញនូវឆន្ទៈឱ្យតម្លៃគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌសមាជិកអង្គការសហប្រជាជាតិ និងទាំងក្នុងក្របខ័ណ្ឌសាមជិកអាស៊ាន។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលទាំងពីរ ត្រូវបង្ហាញនូវរូបភាពនៃការថែរក្សាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា តាមរយៈការបន្តឆន្ទៈដោះស្រាយបញ្ហាដោយសន្តិវិធី និងការជជែកចរចាគ្នាដោយប្រកបដោយភាពស្មើមុខមាត់នៅក្នុងករណីនេះ ចៀសវាងការសម្រេចចិត្តដោយឯកតោភាគី ដោយទាត់ចោលភាគីម្ខាងទៀតនោះឡើយ។ ហេតុនេះហើយ កម្ពុជានិងថៃ ត្រូវតែរក្សាគោលការណ៍ទំនាក់ទំនងគោរពគ្នាទៅវិញទៅមក ការផ្ដល់តម្លៃលើគោលការណ៍ជាអន្តរជាតិ និងបន្តរក្សាភាពជាអ្នកជិតខាងល្អនឹងគ្នាបន្តទៅទៀត។
ជារួម រដ្ឋាភិបាលទាំងពីរត្រូវតែដោះស្រាយបញ្ហាអធិបតេយ្យភាពនេះដោយ៖
១- ឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក និងដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្តិដែលបានធ្វើឡើងនៅក្នុងសម័យអាណានិគមបារាំង ដែលបានចុះសន្ធិសញ្ញា-សៀម និងសម័យកាលក្រោយៗមកទៀត
២- រក្សាយន្តការពាក់ព័ន្ធដែលមេដឹកនាំប្រទេសទាំងពីរបានដាក់ចេញកន្លងមក
៣- ខិតខំរិះរកការចរចានិងបន្តការសម្របសម្រួលលើចំណុចខ្វែងគំនិតគ្នា ដើម្បីធានាថាបានគោរពផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ កម្ពុជា-ថៃ។
សាធារណជន ក៏ដូចជាអ្នកនយោបាយក៏តោងជ្រាបផងដែរថា ការចរចាដោះស្រាយទំនាស់ព្រំដែនរវាង រដ្ឋនិងរដ្ឋ មិនអាចចង់បានលឿនរហ័ស ឬចង់បានចំណេញតែម្ខាងៗបាននោះទេ ពោលគឺបើទោះជាយឺត ក៏ប៉ុន្តែត្រូវធានាថាមិនខាតបង់អធិបតេយ្យខាងណាមួយបានឡើយ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិននៅកម្ពុជា ចំថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដែលមានមតិមួយចំនួនបានទាញភ្ជាប់ដំណើរទស្សនកិច្ចនេះ...
ដោយ៖ លឹម សុវណ្ណរិទ្ធនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានប្រកាសពីអត្រាពន្ធគយសម្រាប់ការនាំចូលទំនិញពីដៃគូពាណិជ្ជកម្មរបស់ខ្លួន នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្ស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជាចិន ក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិប...
នៅក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ មានមរណទុក្ខ ដោយសារការបាត់បង់មរណភាពរបស់ឯកឧត្ដម ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គណបក្សនយោ...
រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ ប...
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សម្ភារៈការិយាល័យឆ្នាំ២០២១សម្រាប់រាជបណ្ឌិត្យស...
ចុចមើលសេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈ សម្រាប់ឆមាសទី២ ឆ្នាំ២០២០ របស់រាជបណ...
ចុចមើលកិច្ចពិភាក្សាតុមូលស្តីពី តើអ្វីជាសារប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន?
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការបោះពុម្ពព្រឹត្តិបត្រលេខ១១ សន្ទានុក្រមអក្សសិល្ប៍...
ចុចមើលដំណឹងជ្រើសរើសបេក្ខនារី សិក្សាជំនាញបន្ថែមផ្នែកគុណភាពទឹកដោះគោ ២រូប!
ចុចមើលកម្មវិធីកិច្ចពិភាក្សាតុមូល ស្តីពី «តើមានអ្វីដែលនឹងកើតឡើងពេលដែលលោក សម រង្សី វិលត្រឡប់ចូលប្រទេសកម្ពុជា...
ចុចមើលបាឋកថា ស្តីពីគោលនយោបាយការបរទេសសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់ លោក Donal Trump និងអត្ថន័យចំពោះអាស៊ី ថ្...
ចុចមើលសមិទ្ធផល១ឆ្នាំ និងទិសដៅការងារ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម...
ចុចមើលបាឋកថាស្តីពី ការកាត់បន្ថយភាពក្រីក្រតាមរយៈការដាំដំណាំមន និងចិញ្ចឹមដង្កូវនាង ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨...
ចុចមើលពិធីប្រគល់សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកគ្រប់គ្រងធនធានទឹកនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តម លឹម គានហោ រដ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសស៊ុយអ៊ែត
ចុចមើល