Royal Academy of Cambodia
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធយកលុយ ៣០០ ០០០ដុល្លារ ទៅឱ្យបុគ្គលឈ្មោះ មួង ឃីម និងបុគ្គលឈ្មោះ លី សាម៉េត ដើម្បីរត់ការឱ្យកូនប្រុសធ្វើជាមន្ត្រីគយ នៅខេត្តបាត់ដំបង។ នេះជាការបំបែកសំណុំរឿងពុករលួយ និងឆបោកដ៍ធំមួយនៅឆ្នាំ២០២៤នេះ ដែលមានយ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ា រួមទាំងពលរដ្ឋសរុបប្រមាណ ១០នាក់ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដើម្បីទទួលបានឋានៈនិងតំណែងធំ ឬធ្វើការនៅកន្លែង «ខ្លាញ់» ក្នុងស្ថាប័នរដ្ឋ។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ចំណាត់ការរបស់តុលាការនិងអាជ្ញាធរពាក់ព័ន្ធនេះ គឺជារឿងដែលគួរឱ្យកត់សម្គាល់មួយ នៅក្នុងការជំរុញនីតិរដ្ឋតាមរយៈការពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ពោលគឺទាំងអ្នកសូកប៉ាន់ និងអ្នកទទួលសំណូក ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមាន ពិសេសច្បាប់ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ការពង្រឹងការអនុវត្តច្បាប់ពិតជាមានសារៈសំខាន់ណាស់ ពោលគឺដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងសង្គមជាតិ ហើយការមានតែការគ្រប់គ្រងរដ្ឋតាមបែបនីតិរដ្ឋទេ ដែលអាចនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ និងសុដុមនីយកម្មបានយ៉ាងពេញលេញ។
ជាមួយគ្នានេះដែរ បើតាមលោកបណ្ឌិត យង់ ពៅ ការពង្រឹងការអនុវត្តច្បាប់ មិនមែនជាកិច្ចការងារដែលត្រូវធ្វើតែនៅក្នុងករណីណាមួយ ឬត្រឹមតែមួយរយៈពេល ដែលមានការប្រតិកម្មពីសំណាក់មហាជន ឬថ្នាក់ដឹកនាំប៉ុណ្ណោះទេ។ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងសមធម៌ដោយមិនចំពោះ ពោលគឺច្បាប់ជាម៉ែត្រវាស់ដែលមានពិដានតែមួយ ហើយធានាបាននូវយុត្តិធម៌នៅក្នុងសង្គម។
លោកបណ្ឌិតបន្តថា ការអនុវត្តច្បាប់ខាងលើនេះ ក៏ជាចំណែកមួយនៅក្នុងការចូលរួមជំរុញ និងធានាបាននូវដំណើរការរដ្ឋបាលសាធារណៈរបស់សង្គម ប្រកបដោយភាពស្អាតស្អំ និងរឹងមាំផងដែរ ព្រោះប្រសិនបើឋានៈនិងតំណែងរបស់ថ្នាក់ដឹកនាំអង្គភាពឬដែនដី ឬមន្ត្រីដែលទទួលខុសត្រូវលើតួនាទីឬតំណែងមុខងារសាធារណៈនោះ ទទួលបានមកពីអំពើមិនសុចរិត ឬដោយចេតនាទុច្ចរឹត ច្បាស់ណាស់ដែលថា បុគ្គលនោះពិតជាមិនអាចបំពេញការងារប្រកបដោយមនសិកា និងដោយភាពស្អាតស្អំនោះឡើយ។ ត្រង់ចំណុចនេះមានន័យថា ការយកមាសប្រាក់ដើម្បីទទួលបានឋានៈ តំណែង តួនាទីណាមួយនៅក្នុងមុខងារសាធារណៈនោះ បុគ្គលដែលជាអ្នកសូកប៉ាន់ ពិតជាបានគិតគូរទុកជាមុនថា ខ្លួននឹងទទួលបានលាភសក្ការៈ ឬផលប្រយោជន៍ដែលមិនត្រឹមត្រូវតាមផ្លូវច្បាប់នានា ពីការទទួលបានឋានៈ តំណែង តួនាទីណាមួយនៅក្នុងមុខងារសាធារណៈជាក់ជាមិនខាន។
បន្ថែមពីលើនេះ ការចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលជាអ្នកសូកប៉ាន់ និងអ្នកទទួលសំណូកនាពេលនេះ នឹងក្លាយជារូបភាពដ៏ប្រសើរមួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការផ្ដល់មេរៀន និងបទពិសោធន៍ទៅដល់អ្នកដែលមានបំណងចង់សូកប៉ាន់ ឬទទួលសំណូកទាំងឡាយ ឱ្យមានការខ្លាចក្រែងរអែងនឹងច្បាប់ដែលមានជាធរមាន។ សម្រាប់លោកបណ្ឌិត យង់ ពៅ វិធានការដ៏មុតមាំនាពេលនេះ គឺជាការជំរុញលើកទឹកចិត្តទៅដល់យុវជនជំនាន់ក្រោយដែលខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ និងជាការធានាបានថា អ្នកបន្តវេននៅក្នុងតំណែងមុខងារសាធារណៈ នឹងពិតជាធនធានមនុស្សដែលប្រកបដោយថាមភាព សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមតម្រូវការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជឿនលឿនទៅមុខ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតផងដែរថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលសកម្ម ច្បាស់លាស់ និងគ្មានការយោគយល់ឬលើកលែង គឺជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅកសាងសមត្ថភាពជាតិខ្លាំងពូកែ តាមរយៈការផ្ដល់ឱកាសដល់អ្នកសមត្ថភាព អាចចូលរួមកសាងនិងបម្រើសង្គមជាតិ ដោយផ្តោតជាសំខាន់ទៅលើសមត្ថភាពពិតប្រាកដរបស់ខ្លួន ពុំមែនអាស្រ័យនៅលើប្រាក់កាសដែលខ្លួនមានដើម្បីសូកប៉ាន់យកឋានៈ តួនាទី ឬមុខតំណែង ឬអាស្រ័យដោយមានខ្សែរយៈឬបក្ខពួកជាអ្នកមានអំណាច ឬជាអ្នកនយោបាយជាន់ខ្ពស់នោះឡើយ។
RAC Media | លឹម សុវណ្ណរិទ្ធ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រទេសជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម...
កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារមានល...
ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេងកាតបានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្...
ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិត...
ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល...