ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ អញ្ជើញជួបពិភាក្សា និងចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងតំណាងមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន

2024-12-17 05:00:41 ថ្ងៃអង្គារ, 17 ធ្នូ 2024 ម៉ោង 12:00 PM
អ្នកមើល 8736
post_detail1

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច  ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបប្រតិភូសាលាច្បាប់ នៃសាកលវិទ្យាល័យគួយចូវ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដឹកនាំដោយសាស្ត្រាចារ្យ SUN Zhiyu ព្រឹទ្ធបុរសរងមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យគួយចូវ ដើម្បីពិភាក្សាការងារ។

នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ ក៏បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរ ស្ដីពីកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលមុខជំនាញច្បាប់និងរដ្ឋបាលសាធារណៈផងដែរ។ បន្ថែមពីនេះ ភាគីទាំងពីរ ក៏នឹងឈានទៅធ្វើកិច្ចសហប្រតិបត្តិការនៅលើវិស័យដទៃទៀត ដើម្បីចូលរួមចំណែកជំរុញទំនាក់ទំនងកម្ពុជា-ចិនផងដែរ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail
post_detail

អត្ថបទទាក់ទង

បណ្ឌិត យង់ ពៅ៖ ការប្រកាសដកកម្ពុជាចេញពី CLV-DTA ជាការគិតគូរពីភាពសុខដុមសង្គម ទប់ស្កាត់ចេតនាដុតរោលសង្គម ដែលធ្វើឡើងដោយអ្នកនយោបាយប្រឆាំង

រយៈពេលកន្លងទៅនេះ មានការលើកឡើងនូវទស្សនៈផ្ទុយគ្នាអំពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលមានទស្សនៈនយោបាយមួយចំនួន ដែលអ្នកនយោបាយបានដុតរោលបញ្ហានេះ ដើម្បីបំភ័ន្តសាធារណៈមតិកម្ពុជាថា ការច...

2024-09-21 11:10:11   ថ្ងៃសៅរ៍, 21 កញ្ញា 2024 ម៉ោង 06:10 PM
បណ្ឌិត គិន ភា៖ ការផ្លាស់ប្តូររដ្ឋមន្ត្រីតែម្នាក់ មិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន ឬវិស័យមួយនោះទេ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូល

ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ជាការផ្លាស់ប្ដូរដែលមានលក្ខណៈធម្មតា ព្រោះរាជរដ្ឋាភិបាលមួយអាចនឹងមានការកែប្រែសមាស...

2024-09-21 09:55:19   ថ្ងៃសៅរ៍, 21 កញ្ញា 2024 ម៉ោង 04:55 PM
បណ្ឌិត យង់ ពៅ៖ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជារឿងធម្មតាស្របតាមច្បាប់ ផ្អែកលើភាពចាំបាច់ តែការដឹកនាំស្ថាប័នអាស្រ័យលើលទ្ធភាព សមត្ថភាព និងការរៀបចំដំណើរការការងារជាប្រព័ន្ធ

តាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរ...

2024-09-19 10:20:30   ថ្ងៃព្រហស្បតិ៍, 19 កញ្ញា 2024 ម៉ោង 05:20 PM
បណ្ឌិត យង់ ពៅ៖ បញ្ហាវិស័យទេសចរណ៍កម្ពុជា គឺជាបញ្ហាដែលត្រូវការដំណោះស្រាយជាប្រព័ន្ធ

វិស័យទេសចរណ៍របស់កម្ពុជា ដែលបច្ចុប្បន្នកំពុងតែជួបប្រទះនឹងបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ត្រូវបានគេមើលឃើញជាទូទៅដោយសារតែបញ្ហាជាលក្ខណៈសាកលផង និងហេតុផលមួយចំនួនដែលមានលក្ខណៈផ្ទៃក្នុងប្រទេសផងដែរនោះ គឺជាចំណុច...

2024-09-18 04:18:32   ថ្ងៃពុធ, 18 កញ្ញា 2024 ម៉ោង 11:18 AM
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា៖ «ការកំណត់អត្តសញ្ញាណបដិមាទោលព្រះនាងឥន្ទ្រទេវី ពីរាជបណ្ឌិត្យសភាកម្ពុជា ក្លាយជា ការកំណត់ក្បួនខ្នាតមួយ សម្រាប់ប្រើប្រាស់ជាថ្នាក់ជាតិ»

    ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានគូសបញ្ជាក់ថារាជបណ្ឌិត្យសភាកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវការកសាងបដិមាទោលព្រះនាងឥន្ទ្រទេវី ដើម្បីបង្កើតស្មារតីស្រឡាញ់វប្បធម៌ជាតិ...

2024-09-17 10:04:03   ថ្ងៃអង្គារ, 17 កញ្ញា 2024 ម៉ោង 05:04 PM
បណ្ឌិត យង់ ពៅ៖ ការបិទការិយាល័យស្ថានទូតស៊ុយអែត ជាការកែសម្រួលយុទ្ធសាស្ត្រការទូតផ្ទាល់របស់ប្រទេសនេះ ស្របនឹងសភាពការណ៍វិវត្តនៅក្នុងតំបន់និងពិភពលោក

ទាក់ទងនឹងការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែត ប្រចាំរាជធានីភ្នំពេញ បានបង្កឱ្យមានការលើកឡើងផ្សេងៗ ទៅតាមជ្រុងទស្សនៈរបស់អ្នកវិភាគ អ្នកតាមដានកិច្ចការនយោបាយ ខណៈដែលស្ថានទូតស៊ុយអែតក៏បានប្រកាសព័ត៌មាន ហើយក្រសួង...

2024-09-17 07:18:08   ថ្ងៃអង្គារ, 17 កញ្ញា 2024 ម៉ោង 02:18 PM

សេចក្តីប្រកាស