Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន ដឹកនាំដោយលោក OHNUMA Kazuyoshi នាយកកិច្ចការអន្តរជាតិរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន ដើម្បីពិភាក្សាការងារ និងស្វែងយល់អំពីតួនាទីភារកិច្ច និងបេសកកម្មរបស់របស់រាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងជំនួបនាឱកាសនេះ លោក OHNUMA Kazuyoshi ក៏បានជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា អំពីបច្ចុប្បន្នភាពរបស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុនផងដែរ។
ជាមួយគ្នា លោក OHNUMA Kazuyoshi ក៏បានគូសរំឭកអំពីជំនួបជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងអំឡុងពេលដែលឯកឧត្ដមបណ្ឌិតសភាចារ្យ ត្រូវបានរដ្ឋាភិបាលជប៉ុនអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុននៅក្នុងឆ្នាំ២០២០ផងដែរ។ លោកបានបន្ថែមទៀតថា ក្រុមប្រឹក្សាវិទ្យាសាស្ត្រជប៉ុន សូមថ្លែងកោតសរសើរនិងអបអរសាទរចំពោះសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមកនេះ។
ជាចុងក្រោយ លោក OHNUMA Kazuyoshi បានសូមគោរពអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ចូលរួមនៅក្នុងសិក្ខាសាលាដែលរៀបចំឡើងនៅចុងឆ្នាំនេះ នាទីក្រុងអ៊ីស្លាមបាត ប្រទេសប៉ាគីស្ថាន។ លោកក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំផងដែរថា ស្ថាប័នទាំងពីរនឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបន្ថែមទៀតនាពេលខាងមុខ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
មិនខុសពីឆ្នាំមុនៗទេ នៅឆ្នាំ២០២៤នេះ អតីតអ្នកនយោបាយប្រឆាំងនៅតែបន្តឆ្កឹះឆ្កៀល បញ្ហាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទទួលបានការគាំទ្រ និងជំរុញឱ្យមានការរិះគន់លើរាជរដ្ឋាភិបាល ក្នុងគោលបំណងបំផ...
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្...
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងកញ្ញា ម៉ៅ សុគន្ធា មន្ត្រីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមប្រជុំ ដើម្បីប្រមូលទិន្ន័យ និង...