Royal Academy of Cambodia
តាមរយៈស្នាដៃសិល្បៈខ្មែរ ជាពិសេសចម្លាក់ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ យើងអាចសិក្សាបាននូវម៉ូតសក់ទាំងឡាយនៅក្នុងសង្គមខ្មែរបុរាណ ជាពិសេសនៅសម័យអង្គរដែលមានអរិយធម៌ដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការសិក្សាស្រាវជ្រាវនេះបានឈានដល់ការកំណត់ម៉ូតសក់តាមរចនាបថនៅសម័យមុនអង្គរនិងសម័យអង្គរ តាមរយៈការសិក្សាវិភាគធ្វើចំណាត់ថ្នាក់និងពិនិត្យផ្ទៀងផ្ទាត់លើចម្លាក់លោតឬចម្លាក់មូល(បដិមា)នៅតាមសារៈមន្ទីរទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម និងលើចម្លាក់លៀននៅតាមប្រាសាទចំនួនជាង៣០ប្រាសាទ (ចម្លាក់អប្សររូបធំពេញជំហរ និងចម្លាក់រូបតូចៗជាខ្សែរឿង) សរុបប្រមាណជាង ៤០០០រូប។ ជាលទ្ធផល យើងអាចកំណត់ម៉ូតសក់ទាំងស្ត្រីទាំងបុរសតាមរចនាបថគឺ នៅសម័យមុនអង្គរ(ពីរចនាបថភ្នំដាដល់រចនាបថកំពង់ព្រះ)មានចំនួន២៧ម៉ូត, ម៉ូតសក់ពីរចនាបថគូលែនដល់រចនាបាពួនមានចំនួន៤២ម៉ូត,
ម៉ូតសក់ក្នុងរចនាបថអង្គវត្តមានចំនួន១០៩ម៉ូត និង ម៉ូតសក់ក្នុងរចនាបថបាយ័នមានចំនួន៣៤ម៉ូត។ ជាមួយនេះ ការសិក្សាក៏បានពិនិត្យលើគ្រឿងតុបតែងលម្អសក់អប្សរដែរ មានដូចជា បូ ស្នៀត ក្បាំងសក់ឬស្បៃ និង ក្បាំងមកុដ ជាដើម ដែលគ្រឿងតុបតែងទាំងនេះបានធ្វើឱ្យម៉ូតសក់កាន់តែមានសោភណភាពប្លែកៗបន្ថែមទៀត។
យើងឃើញថា ម៉ូតសក់ក្នុងសិល្បៈខ្មែរពីរចនាបថមួយទៅរចនាបថមួយមានលំនាំបន្តគ្នាដោយមានការកែច្នៃឬដោយមិនកែច្នៃ តែក៏មានម៉ូតសក់ថ្មីដោយឡែកជាអត្តសញ្ញាណផ្ទាល់នៅក្នុងរចនាបថនីមួយៗដែរ។ ជាងនេះទៀត មានម៉ូតសក់ខ្លះនៅមានអត្ថិភាពនិងកំពុងពេញនិយមនៅឡើយ ទាំងនៅក្នុងសង្គមខ្មែរនិងនៅបរទេស តែក៏មានម៉ូតសក់ខ្លះមិនធ្លាប់បានឃើញមាននៅក្នុងសិល្បៈផ្សេងៗនៅលើសាកលលោកដែរ។
លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះជាផ្នែកដ៏ចម្បងមួយនៃការអភិរក្សអត្តសញ្ញាណម៉ូតសក់នៅក្នុងសង្គមខ្មែរនាសម័យបុរាណដ៏រុងរឿង។
ដោយ៖ លឹម សុវណ្ណរិទ្ធ ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិតឱ្យផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរអគ្គិសនីកម្ពុជ...
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ),...
«មហោរី» ជាទម្រង់សិល្បៈតន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើកទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះប្រទេសជាតិផងដ...
វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...