Royal Academy of Cambodia
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» ដែលសហការរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មានកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងឱកាសអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» នារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ចំណងមិត្តភាពរវាងកម្ពុជានិងចិនមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ចម្លាក់ដែលបរិយាយពីវត្តមានរបស់ប្រជាជនចិន, អាជីវករចិន និងកងព័ទចិននៅលើជញ្ជាំងប្រាសាទបុរាណកម្ពុជា គឺជាភស្តុតាងដ៏សំខាន់ដើម្បីពីជម្រៅនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរតាំងពីសម័យបុរាណកាលមក។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តទៀតថា ទំនាក់ទំនងកម្ពុជា-ចិនក្នុងយុគសម័យថ្មីនេះ កាន់តែស៊ីជម្រៅ និងបានឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ មិនត្រឹមដើរតួនាទីជាស្ពានតភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងជួយធ្វើឱ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរចាក់ឫសកាន់តែជ្រៅ កាន់តែរឹងមាំ និងកាន់តែមានភាពធន់។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងសង្កត់ធ្ងន់ថា ក្នុងឋានៈជាធនាគារគំនិតសំខាន់របស់ជាតិ រាជបណ្ឌិត្យសភាកម្ពុជាពិតជាមានកិត្តិយស និងមោទនភាពយ៉ាងក្រៃលែងដោយបាន រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយថាមពល គតិបណ្ឌិត ចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា ក្នុងការរៀបចំខ្លឹមសារនៃការសន្ទនា និងការផ្លាស់ប្តូរទស្សនៈក្នុងបណ្តាសកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរកម្ពុជា-ចិន។ ខ្ញុំជឿជាក់ថាថាតាមរយៈការចាក់ផ្សាយកម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» គឺពិតជា ចលករមួយដ៏សំខាន់ណាស់ក្នុងការជំរុញដល់ការស្វែងយល់ឱ្យកាន់តែខ្លាំងថែមមួយកម្រិតទៀតរវាងប្រទេសយើងទាំងពីរ ទាំងក្នុងមជ្ឈដ្ឋាន ប្រជាជន ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានកត់សម្គាល់ផងដែរថា ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររវាងយុវជន ដោយហេតុថា យុវជន គឺជាអ្នកបន្តវេនពូនជ្រុំទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។ នៅកម្ពុជា យុវជនកាន់តែច្រើនឡើងៗស្រឡាញ់ ចូលចិត្ត និងរៀនភាសាចិន និងកាន់តែស្វែងយល់និងស្រឡាញ់វប្បធម៌ចិន។ ជាក់ស្តែង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំមកនេះ មានអ្នកចុះឈ្មោះចូលរៀនភាសាចិន ជាង១៣ម៉ឺននាក់។
បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើការផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅជាមួយមជ្ឈដ្ឋាននានារបស់ប្រទេសចិន ដើម្បីផ្តល់ជាវេទិកាផ្លាស់ប្តូរកាន់តែធំទូលាយចំពោះប្រជាជននៃប្រទេសទាំងពីរ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកម្ពុជានិងចិន ឱ្យឡើងដល់កម្រិតខ្ពស់ និងរួមចំណែកចារទំព័រថ្មីនៃទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែត្រចះត្រចង់ រឹងមាំ មានស្ថិរភាព និងភាពធន់។
គួរបញ្ជាក់ផងដែរថា ពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត» បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្ដមរដ្ឋមន្ត្រី Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការចិននិងជាអគ្គនាយកអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ដោយ៖ លឹម សុវណ្ណរិទ្ធ ថ្មីៗកន្លងទៅនេះ មានការផ្សព្វផ្សាយក្នុងន័យអវិជ្ជមានជាច្រើនប្រឆាំងនឹងប្រទេសកម្ពុជា រាប់ចាប់តាំងពីរការផលិតជាខ្សែភាពយន្ត មាតិកាជាវីដេអូ មាតិកាព័ត៌មាន និងសារព្រមានផ្សេងៗទៀត ដែលបានចង្...
ក្រោយការប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ បានបង្ហាញថា ចំនួនសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់ជាស្ថាពរមានកំណើនឡើងជាងឆ្នាំមុនៗ ដែលមានរហូតដល់...
ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបកស្រាយពន្យល់គ្រប់ទិដ្ឋភាពទាំងអស់ និងចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកប្រទេសកម្ពុជា...
ដោយ៖ លឹម សុវណ្ណរិទ្ធ នៅក្រោយការបោះឆ្នោតជាសកល ខែឧសភា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញដែលត្រូវបានតាក់តែងដោយសភាធម្មនុញ្ញ ដែលសមាជិកសុទ្ធសឹងជាតំណាងរាស្ត្រទើបជាប់ឆ្នោត បានកំណត់ឱ្យប្រទេសកម្ពុជាប្រកាន់យកនូវរបបរាជានិ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើក សិក្ខាសាលាស្ដីពី វត្ថុសិល្បៈខ្មែរ ភាពអស្ចារ្យ និងហានិភ័យ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានប្រសា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយបណ្ឌិត...