Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅបន្ទប់ក្រវាន់ អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានការប្រជុំពិនិត្យលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងដាក់ទិសការងារនៅត្រីមាសបន្ទាប់ ដែលមានការចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតប្រធានវិទ្យាស្ថាន ប្រធានអង្គភាពឧបសម្ព័ន្ធ និងលោក-លោកស្រីប្រធាននាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថាន ប្រធាននាយកដ្ឋានស្ដីទីនៃនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា កញ្ញាបណ្ឌិតនាយិកាវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់ លោកនាយកវិទ្យាស្ថានម៉ក់ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់ថ្នាក់ដឹកនាំវិទ្យាស្ថានចំណុះរាជបណ្ឌិត្យសភាកម្ពុជា អង្គភាពឧបសម្ព័ន្ធ និងនាយកដ្ឋាននិងមជ្ឈមណ្ឌលនានាចំណុះអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងបានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីវិទ្យាស្ថាន អង្គភាពឧបសម្ព័ន្ធ នាយកដ្ឋាន និងមជ្ឈមណ្ឌលទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធផលសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា និងប្រទេសជាតិទាំងមូល ទាំងនៅក្នុងកិច្ចការងារសិក្សាស្រាវជ្រាវ និងការបំពេញកិច្ចការងាររដ្ឋបាលនៅក្នុងមុខនាទីដែលខ្លួនទទួលខុសត្រូវរៀងៗខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ផងដែរថា ក្នុងនាមជាស្ថាប័នគ្រឹះស្ថានសាធារណៈរដ្ឋបាល ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា គប្បីត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងកាន់តែសកម្មខ្លាំងជាងមុនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់សង្គមនិងប្រទេសជាតិ។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍បន្តថា ក្រៅពីបំពេញការងារនៅក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ មន្ត្រីទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏ត្រូវតែបំពេញតួនាទីភារកិច្ច ដោយប្រកាន់ខ្ជាប់តាមសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដូចដែលមានចែងនៅក្នុងច្បាប់ផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាព ផលិតភាព និងស័ក្តិសិទ្ធិភាពនៃការងាររបស់មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ បានស្នើឱ្យថ្នាក់ដឹកនាំវិទ្យាស្ថាន អង្គភាពឧបសម្ព័ន្ធ នាយកដ្ឋាន និងមជ្ឈមណ្ឌលទាំងអស់ ជំរុញនិងលើកទឹកចិត្តដល់មន្ត្រីរាជការ ក៏ដូចជាមន្ត្រីជាប់កិច្ចសន្យា ឱ្យចូលរួមចែករំលែកនូវស្នាដៃ និងមាតិកាល្អៗនានា ទាំងស្នាដៃសិក្សាស្រាវជ្រាវក្នុងក្របខ័ណ្ឌស្ថាប័ន និងមាតិកាល្អៗនានា នៅលើបណ្ដាញសង្គមរបស់ខ្លួន ដើម្បីចូលរួមចំណែកបង្កើតឱកាសសម្រាប់ការសិក្សារៀនសូត្រ ស្រាវជ្រាវ និងស្វែងយល់អំពីចំណេះដឹងក៏ដូចជារបកគំហើញថ្មីៗ ព្រមទាំងបង្កើនបរិយាកាសជាវិជ្ជមាននៅក្នុងសង្គមជាតិផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ព្រះវិហារ៖ យុវជនកាកបាទក្រហមកម្ពុជា និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ការអភិរក្សព្រៃឈើ មរតកវប្បធម៌ និងមនុស្សធម៌នៅឧទ្យានរាជបណ្ឌិត្យ សភាកម្ពុ...
ភ្នំពេញ៖ ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើការងារក្នុងវិស័យឯកជនដទៃផ្សេងទៀតដែលពុំមែនជាកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាស...
ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...
កាលពីរាត្រីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា បានអញ្ជើញធ្វើដំណើរ...
នេះជាការថតរូបសត្វស្លាបលើកដំបូងដែលក្រុមការងារឧទ្យានឫស្សីត្រឹប បានសហការជាមួយក្រុមអ្នកថតរូបវត្តមានសត្វស្លាបនៅកម្ពុជា (Photographers of Existent Birds In Cambodia) ចុះថតរូបសត្វស្លាបនៅក្នុងតំបន់ឧទ្យានឫស្សី...