Royal Academy of Cambodia
ដោយ : គិន ភា បណ្ឌិត
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ឆ្នាំនេះគឺជាខួបលើកទី៥៨ នៃទំនាក់ទំនងកម្ពុជា-វៀតណាម និងខួបលើកទី៥០ នៃការបង្រួបបង្រួមប្រទេសវៀតណាម។ វាជាឱកាសដ៏ល្អមួយដើម្បីឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍នៃទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម។ ក្នុងយុគសម័យក្រោយជម្លោះ កម្ពុជានិងវៀតណាមបានកសាងស្ថាប័នក្នុងស្រុករបស់ខ្លួនឡើងវិញ និងពូនជ្រំទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលបង្កើតឡើងដោយផ្អែកលើសាមគ្គីភាពជាប្រវត្តិសាស្ត្រ សមាហរណកម្មតំបន់ និងការប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតចំពោះគោលការណ៍គោរពអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងការរួមរស់ជាមួយគ្នាដោយសន្តិភាព។
តែទោះជាបែបនេះក្តី ទំនាក់ទំនងទ្វេភាគីបច្ចុប្បន្នរវាងកម្ពុជានិងវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាដែលកើតឡើងដែលមិនមែនមកពីជវភាពផ្ទៃក្នុងទេ ប៉ុន្តែមកពីទិដ្ឋភាពវិវត្តន៍នៃទំនាក់ទំនងអន្តរជាតិ។ ជាពិសេស ការត្រឡប់មកវិញរបស់លោក Donald Trump ទៅកាន់តំណែងប្រធានាធិបតីអាម៉េរិក និងការប្រកួតប្រជែងជាយុទ្ធសាស្រ្តកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងចិន កំពុងផ្លាស់ប្តូរជាមូលដ្ឋាននូវនិម្មាបនកម្មភូមិសាស្ត្រនយោបាយសកលនិងក្នុងតំបន់។ ក្នុងបរិបទដែលកំពុងវិវត្តនេះ កម្ពុជានិងវៀតណាមចាំបាច់ត្រូវតែបញ្ជាក់ឡើងវិញនូវការយកចិត្តទុកដាក់របស់ខ្លួនក្នុងការរួមរស់ជាមួយគ្នាដោយសន្តិវិធី និងការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី ដែលជាគោលការណ៍គ្រឹះដែលគាំទ្រដល់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
ទំនាក់ទំនងកម្ពុជា-វៀតណាមបានទទួលឥទ្ធិពលយ៉ាងស៊ីជម្រៅពីបទពិសោធន៍ ប្រវត្តិសាស្ត្រដែលមានភាពប្រទាក់ក្រឡាគ្នា។ អន្តរាគមន៍យោធារបស់វៀតណាមក្នុងឆ្នាំ១៩៧៩ ដែលនាំទៅដល់ការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម បានក្លាយជាពេលវេលាដ៏សំខាន់ ក្នុងការផ្លាស់ប្តូរនយោបាយនិងសង្គមនៃប្រទេសទាំងពីរ។ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមក ប្រទេសទាំងពីរបានផ្លាស់ប្តូរបន្តិចម្តងៗពីបដិបក្ខភាពនឹងគ្នានិងការមិនទុកចិត្តគ្នាជាប្រវត្តិសាស្ត្រ ឈានទៅបង្កើតក្របខណ្ឌទ្វេភាគីដែលផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបន្ស៊ីផលប្រយោជន៍យុទ្ធសាស្ត្រនិងសេដ្ឋកិច្ចជាមួយគ្នា។ មាគ៌ានេះបង្ហាញពីការផ្លាស់ប្តូរដោយចេតនាឆ្ពោះទៅរកការបង្រួបបង្រួមគោលដៅអភិវឌ្ឍន៍នៅក្នុងទិដ្ឋភាពតំបន់ដ៏ទូលំទូលាយ។
សាមគ្គីភាពបន្តដើរតួនាទីជាសសរស្តម្ភគ្រឹះនៃទំនាក់ទំនងកម្ពុជា-វៀតណាម។ ប្រទេសទាំងពីរបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការគាំទ្រគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព ស្ថិរភាពនយោបាយ និងមាគ៌ាអភិវឌ្ឍន៍ជាតិរបស់គ្នាទៅវិញទៅមក។ កម្ពុជាបានទទួលស្គាល់តួនាទីដ៏សំខាន់របស់វៀតណាមក្នុងការបញ្ចប់របបខ្មែរក្រហមប្រល័យពូជសាសន៍ដោយទទួលស្គាល់ថា វាជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។ ដូចគ្នានេះដែរ វៀតណាមបានសម្តែងការដឹងគុណចំពោះការរួមចំណែករបស់កម្ពុជាក្នុងអំឡុងពេលតស៊ូរបស់វៀតណាមដើម្បីបង្រួបបង្រួមជាតិ ដែលគូសបញ្ជាក់ពីលក្ខណៈបដិការនៃការគាំទ្រគ្នាជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ ការទទួលស្គាល់គ្នាទៅវិញទៅមកនេះ បានពង្រឹងទំនាក់ទំនងដែលចាក់ឫសនៅក្នុងការលះបង់រួមគ្នា និងភាពជាដៃគូក្នុងតំបន់យូរអង្វែង។
សាមគ្គីភាពជាមូលដ្ឋាននេះបានឆ្លងហួសពីប្រភពដើមប្រវត្តិសាស្ត្រ ដោយបានវិវត្តទៅជាកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ទៅលើវិស័យនានា ដូចជា សុន្ទរកថានយោបាយ សកម្មភាពសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការផ្លាស់ប្តូរវប្បធម៌។ ការបង្ហាញឱ្យឃើញជាក់ស្តែងនូវទំនុកចិត្តដែលកំពុងរីកចម្រើនរវាងប្រជាជាតិទាំងពីរ បានរំលេចឱ្យឃើញតាមរយៈការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ការចុះកិច្ចព្រមព្រៀងផ្លូវការស្តីពីការបោះបង្គោលខណ្ឌសីមាព្រំដែន និងជាពិសេសការផ្លាស់ប្តូរការទូតកម្រិតខ្ពស់រវាងរដ្ឋាភិបាលនិងបក្សកាន់អំណាចនៃប្រទេសទាំងពីរ។
ជាសក្ខីភាពជាក់ស្ដែង កិច្ចប្រជុំកំពូលនៅថ្ងៃទី២១ ខែកុម្ភៈ និងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ រវាងប្រធានគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន និងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម គឺលោក តូ ឡាំ នៅទីក្រុងហូជីមិញ បានបង្ហាញពីភាពស៊ីជម្រៅនៃការផ្លាស់ប្តូរការទូតរវាងកម្ពុជានិងវៀតណាម។ កិច្ចប្រជុំកំពូលទាំងពីរនេះបានអះអាងឡើងវិញនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនកិច្ចសហប្រតិបត្តិការនយោបាយ និងការគាំទ្រគ្នាទៅវិញទៅមក ព្រមទាំងជំរុញទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយូរអង្វែងប្រកបដោយនិរន្តរភាព វាមានសារៈសំខាន់ជាពិសេសចំពេលដែលវៀតណាមប្រារព្ធខួប លើកទី៥០នៃការបង្រួបបង្រួមជាតិ និងផ្លាស់ប្តូរជាសក្ដានុពលក្នុងតំបន់។
កម្ពុជានិងវៀតណាមមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ ហើយបានរួមគ្នាកាន់តែខ្លាំងឡើងលើបញ្ហាសំខាន់ៗក្នុងតំបន់និងពិភពលោក។ ប្រទេសទាំងពីរគាំទ្រមជ្ឈភាពអាស៊ាន និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ក្នុងកម្រិតសាកល ប្រទេសទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយម ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ខណៈដែលការប្រកួតប្រជែងកាន់តែខ្លាំងរវាងសហរដ្ឋអាម៉េរិកនិងចិន ប្រទេសទាំងពីរបានផ្តល់អាទិភាពចំពោះស្ថិរភាពក្នុងតំបន់ ការសន្ទនា និងស្វ័យភាពជាយុទ្ធសាស្ត្រ ជាជាងការចូលរួមជាមួយប្លុកដែលកំពុងប្រកួតប្រជែងគ្នា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការរក្សាលំនឹងនៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកំពុងវិវត្ត។ ទស្សនៈរួមបែបនេះពង្រឹងការសម្របសម្រួលរបស់ពួកគេមិនត្រឹមតែសម្រាប់ក្របខណ្ឌទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវេទិកាតំបន់ ដូចជា អាស៊ាន យន្តការអាស៊ានបូក និងក៏ដូចជានៅក្នុងវេទិកាសាកល ដូចជា អង្គការសហប្រជាជាតិ ជាដើម។
ក្នុងមាគ៌ាឆ្ពោះទៅមុខ គោលការណ៍បច្ចសីលាសន្តិសហវិជ្ជមានជាមូលដ្ឋានគ្រឹះគ្របដណ្តប់លើការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដី, ការមិនឈ្លានពានគ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងផងគ្នា, សមភាពនិងផលប្រយោជន៍ទៅវិញទៅមក និងការរួមរស់ជាមួយគ្នាដោយសន្តិភាព ត្រូវតែដើរតួនាទីជាមូលដ្ឋានគ្រឹះជាក់ស្តែងនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម។ ជាឧទាហរណ៍ ការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី តម្រូវឱ្យមានការដោះស្រាយដោយសន្តិវិធីនូវបញ្ហាព្រំដែនតាមរយៈការសន្ទនានិងក្របខណ្ឌច្បាប់ ដោយមិនធ្វើសកម្មភាពណាមួយជាឯកតោភាគីដែលអាចបំផ្លាញទំនុកចិត្ត។ ដូចគ្នានេះដែរ គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាកំណត់ថា ការវិវត្តនយោបាយក្នុងស្រុករបស់ប្រទេសនីមួយៗ ត្រូវបានចាត់ទុកជាកិច្ចការអធិបតេយ្យដោយមិនមានការបង្ខិតបង្ខំឬសម្ពាធពីខាងក្រៅនោះឡើយ។
ការប្រកាន់ខ្ជាប់នូវគោលការណ៍សមភាពនិងផលប្រយោជន៍ទៅវិញទៅមក ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយសមធម៌ និរន្តរភាព និងតម្លាភាពក្នុងពាណិជ្ជកម្មនិងការវិនិយោគរវាងកម្ពុជានិងវៀតណាម។ ក្នុងវិស័យសន្តិសុខ ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមឆ្លងដែន ដូចជា ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត អាចត្រូវបានអនុវត្តក្នុងក្របខណ្ឌដែលគោរពអធិបតេយ្យភាពជាតិ និងយុត្តាធិការផ្លូវច្បាប់។ ការរក្សាការប្តេជ្ញាចិត្តជាបទដ្ឋានទាំងនេះមិនត្រឹមតែពង្រឹងភាពជាដៃគូទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវយន្តការប្រកបដោយស្ថិរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃសម្ពាធភូមិសាស្ត្រនយោបាយខាងក្រៅ និងសក្ដានុពលសង្គម-នយោបាយផ្ទៃក្នុង ដែលអាចធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹង។
ចំពេលដែលភាពមិនប្រាកដប្រជាជាសកលដែលកំពុងកើនឡើង និងការត្រលប់មកវិញដ៏មានសក្តានុពលនៃគោលនយោបាយការបរទេសផ្តោតលើផលប្រយោជន៍និយមកាន់តែខ្លាំងឡើងរបស់សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាល Trump អាណត្តិទី២ ដែលធ្វើឱ្យគោលការណ៍ពហុភាគីនិយមធ្លាក់ចុះ និងការប្រកួតប្រជែងរវាងសហរដ្ឋអាម៉េរិកនិងចិនកាន់តែខ្លាំង កម្ពុជានិងវៀតណាមប្រឈមមុខនឹងជម្រើសយុទ្ធសាស្ត្រកាន់តែស្មុគស្មាញ។ ក្នុងបរិបទនេះ ស្វ័យភាពជាយុទ្ធសាស្ត្រគួរតែជាមគ្គុទេសក៍សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយអនុញ្ញាតឱ្យប្រទេសទាំងពីររក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយមហាអំណាច ខណៈផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ ស្ថិរភាពក្នុងតំបន់ និងមាគ៌ាគោលនយោបាយការបរទេសឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ។
ការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រតម្រូវឱ្យកម្ពុជានិងវៀតណាមនៅតែយកចិត្តទុកដាក់ចំពោះកង្វល់ជាយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក និងផ្តល់ការធានាឱ្យគ្នាទៅវិញទៅមក។ ការគិតតែពីការមានឥទ្ធិពលើគ្នា អតុល្យភាព ឬការរំលោភលើអធិបតេយ្យភាពគ្នា អាចធ្វើឱ្យចំណុចរសើបប្រវត្តិសាស្ត្រឆាបឆេះឡើងវិញនិងបំផ្លាញទំនុកចិត្ត។ ទំនាក់ទំនងដែលមានមូលដ្ឋានលើសមភាព ការគោរពគ្នាទៅវិញទៅមក និងការកសាងទំនុកចិត្ត គឺជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមខាងក្នុងនិងសម្ពាធខាងក្រៅ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសទាំងពីរត្រូវតែមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃការប្រកួតប្រជែងរវាងមហាអំណាចដែលកំពុងកើតឡើងនៅក្នុងតំបន់ជិតៗរបស់ខ្លួន។ ក្នុងការសម្របសម្រួលជាមួយអាស៊ាន ប្រទេសទាំងពីរត្រូវតែទប់ទល់នឹងការគាបសង្កត់ដើម្បីឱ្យចូលរួមជាមួយប្លុកតែមួយ ជំនួសឱ្យការលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ដែលចាក់ឫសក្នុងសន្តិភាព សមាហរណកម្ម និងការចូលរួមប្រកបដោយកិច្ចសហប្រតិបត្តិការ។
ខណៈដែលកម្ពុជានិងវៀតណាមប្រារព្ធខួបលើកទី៥៨នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ទន្ទឹមនឹងខួបលើកទី៥០នៃការបង្រួបបង្រួមជាតិរបស់វៀតណាម និងការបន្តរីកចម្រើនរបស់កម្ពុជាក្នុងការអភិវឌ្ឍជាតិ ប្រជាជាតិទាំងពីរត្រូវតែបញ្ជាក់ឡើងវិញនូវភាពអាស្រ័យគ្នាទៅវិញទៅមកនៃអនាគតរបស់ខ្លួន។ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរដែលកំណត់ដោយអតីតកាលរួម និងគោលបំណងឆ្ពោះទៅរកអនាគតរួម គួរតែត្រូវបានរឹតបន្តឹងឱ្យកាន់តែរឹងមាំដោយឈរលើគោលការណ៍នៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ការគោរពបូរណភាពទឹកដី សាមគ្គីភាពយូរអង្វែង និងចក្ខុវិស័យរួមសម្រាប់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ខណៈដែលមានការកើនឡើងនៃការប្រកួតប្រជែងរវាងមហាអំណាចនិងភាពមិនប្រាកដប្រជាជាសកល កម្ពុជា និងវៀតណាមមានឱកាសដើម្បីបង្ហាញឃើញពីរបៀបដែលប្រទេសជិតខាងដែលមានប្រវត្តិសាស្ត្រស្មុគស្មាញជាមួយគ្នា អាចសហការគ្នាដើម្បីជំរុញសន្តិភាព ភាពធន់ និងវិបុលភាព។ តាមរយៈការរក្សាស្វ័យភាពជាយុទ្ធសាស្ត្រនិងតម្លៃរួម ភាពជាដៃគូរវាងប្រទេសទាំងពីរមិនត្រឹមតែរឹងមាំយូរអង្វែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីជាសសរស្តម្ភនៃស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕
RAC Media
នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចអាវុធគ្នានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកល...
ពាក់ព័ន្ធនឹងករណីចោរកម្មដែលមួយរយៈពេលចុងក្រោយនេះ ហាក់មានការកក្រើកខ្លាំង ដែលមហាជនបានដាក់ជាចម្ងល់ ក៏ដូចជាមានការចោទសួរពីសំណាក់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា ចំពោះក...
In response to a journalist's question about Samdech BovorThibadei Prime Minister's announcement regarding the preservation of the Pochentong International Airport as state...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីការប្រកាសរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីការរក្សាទុកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ លោកបណ្ឌិង យង់ ពៅ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបនិងពិភាក្សាការងារជាមួយនឹង ឯកឧត្ដម ហ្សាក់ ប៉...
បាឋកថា ស្តីពីគោលនយោបាយការបរទេសរបស់អាម៉េរិកនៅតំបន់អាស៊ី
ចុចមើលសូមគោរពជូនពរពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវិទ្យាស្ថានជីវសាស្រ្ត វេជ្ជសាស្រ្ត និងកសិកម្ម គោរពជូនច...
ចុចមើលសូមគោរពជូនពរពី ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា ព្រមទាំងមន្រ្តីរាជការទាំងអស់នៃវិទ្យា...
ចុចមើលសូមគោរពជូនពរពី ប្រធានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃវិទ្យាស្ថាន គោ...
ចុចមើលសូមគោរពជូនពរពី ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា គោរពជូនចំពោះ ឯកឧត្...
ចុចមើលសូមគោរពជូនពរពី បណ្ឌិតសភាចារ្យបម្រុងទាំងអស់ គោរពជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិ...
ចុចមើលសូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុ...
ចុចមើលអបអរសាទរពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា និង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ...
ចុចមើលសម្តេចអគ្គមហាសេនាបតីេតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ចុចមើលការអនុវត្តការពង្រឹងវិន័យនិងវត្តមានបម្រើការងាររបស់មន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា
ចុចមើលការគ្រប់គ្រងនិងការប្រមូលវត្តមានបម្រើការងាររបស់មន្រ្តីរាជការនៃរាជ្យបណ្ឌិត្យសភាកម្ពុជា
ចុចមើល