Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំស្ដីពីការបង្រៀនថ្នាក់បរិញ្ញាបត្រ សម្រាប់ការបង្រៀននៅឆមាសទី២ ដើម្បីវាយតម្លៃស្តង់ដាគុណភាព និងជំរុញលើកកម្ពស់ការសិក្សាស្រាវជ្រាវ ដែលមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ ដែលនឹងបង្រៀនថ្នាក់បរិញ្ញាបត្រទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំស្ដីពីការបង្រៀនថ្នាក់បរិញ្ញាបត្រ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ឆ្នាំ២០២៥ នេះ គឺជាឆ្នាំចាប់ផ្ដើមដំណើរការបង្រៀនថ្នាក់បរិញ្ញាបត្រជាលើកដំបូងនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមចំណែកពង្រឹងសមត្ថភាពធនធានមនុស្សរបស់កម្ពុជានៅកម្រិតមហាវិទ្យាល័យ ពិសេសដើម្បីពង្រឹងសមត្ថភាពយុវជនកម្ពុជា នៅក្នុងការសិក្សាស្រាវជ្រាវដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ការសិក្សាស្រាវជ្រាវពិតជាមានសារៈសំខាន់ណាស់នៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តាមរយៈការធានាបាននូវធនធានមនុស្សប្រកបដោយសមត្ថភាពនិងគុណភាព និងការស្វែងរកធាតុចូលជូនដល់ក្រសួង ស្ថាប័ន អង្គភាព និងវិស័យឯកជនជាដើម។
ឯកឧត្ដមបណ្ឌិតបានបន្តថា ឯកឧត្ដមសូមប្រសិទ្ធនាមថា ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជំនាន់ទី១ គឺជាវគ្គតម្រង់ទិសដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សទាំងនៅក្នុងន័យវិទ្យាសាស្ត្រ សីលធម៌ និងមនសិកាជាតិ ដែលយុវជនមួយចំនួនហាក់បាត់បង់គុណតម្លៃមនសិការ សីលធម៌ និងសមត្ថភាពតាមបែបវិទ្យាសាស្ត្រ។ ឯកឧត្ដមបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរអំពី សារៈសំខាន់នៃការបណ្ដុះបណ្ដាលមុខវិជ្ជាខេមរសិក្សា ដែលផ្ដោតសំខាន់ទៅលើការសិក្សាអំពីវប្បធម៌-អរិយធម៌ខ្មែរ និងមនសិកាស្នេហាជាតិរបស់យុវជនខ្មែរជំនាន់ក្រោយ។
ការអប់រំធនធានមនុស្សដោយផ្ដោតទៅលើការអប់រំសីលធម៌ សុជីវធម៌ និងមនសិកាជាតិ គឺជាមូលដ្ឋានចម្បងនៅក្នុងការធានាបាននូវមោទកភាពទៅលើប្រជាជាតិរបស់ខ្លួន និងក៏ជាការរួមចំណែកដ៏សំខាន់នៃការថែរក្សានិងលើកតម្កើងមុខមាត់ជាតិសាសន៍ និងប្រទេសជាតិរបស់ខ្លួនផងដែរ។ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា នៅក្នុងមុខវិជ្ជាខេមរសិក្សា នឹងផ្ដោតទៅលើការសិក្សាអំពីវប្បធម៌ ទំនៀមទម្លាប់ សិល្បៈ និងប្រវត្តិសាស្ត្រ ពិសេសប្រវត្តិសាស្ត្រខ្មែរ ដើម្បីបញ្ជ្រាបចំណេះដឹងជាមូលដ្ឋានសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានសំណូមពរដល់គ្រូបង្រៀនទាំងអស់ ត្រូវផ្សារភ្ជាប់ការបណ្ដុះបណ្ដាលទៅនឹងការពង្រឹងចំណេះដឹង ដែលមានលក្ខណៈវិទ្យាសាស្ត្រ ដោយត្រូវជំរុញនិស្សិតឱ្យមាននិន្នាការនៅក្នុងការអានសៀវភៅ អាចដកស្រង់ខ្លឹមសារផ្សេងៗពីក្នុងសៀវភៅ និងចេះតាមដានស្ថានការណ៍សេដ្ឋកិច្ចនិងសង្គម និងអន្តរជាតិជាដើម។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត បានស្នើសូមឱ្យគ្រូបង្រៀនទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់នៅមុនការបង្រៀន រាប់ចាប់តាំងពីឯកសារគោលសម្រាប់ការបង្រៀន ឯកសារគាំទ្រ និងការទទួលខុសត្រូវលើការបង្រៀនតាមលក្ខខណ្ឌរបស់រាជបណ្ឌិត្យសភាកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
លំហូរជនអន្តោប្រវេសន៍ពីប្រទេសចិនចូលមកនៅប្រទេសកម្ពុជា ក្នុងរយៈកាល២ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ខ្លាចខ្លួនក្លាយជាជនជាតិដើមភាគតិចទៅវិញ នេះបើតាមការលើកឡើង ក្នុងវិទ្យុបារា...
ផ្នែកគណិតវិទ្យានិងស្ថិតិ គឺជាផ្នែកមួយរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។ ផ្នែកនេះ មានប្រធានផ្នែកមួយរូប និងមានមន្រ្តីបម្រើការចំនួន៧រូប ដែលសុទ្ធសឹងជាធនធានមានឯកទេសគណិតវិទ...
បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទ...
ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៤ ស្តីពី «តម្លៃវប្បធម...