Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភាឆ្នាំ ២០២៥ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយអ្នកស្រី Sirinapa RANGSIMAPORN អគ្គទីប្រឹក្សានៃស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការរៀបចំវេទិការួមគ្នាដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។
ក្នុងឱកាសជំនួបនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-ថៃ ដែលមានប្រវត្តិសាស្ត្រជាប់ពាក់ព័ន្ធនឹងគ្នារាប់រយឆ្នាំកន្លងមកហើយ ហើយក្នុងឆ្នាំ២០២៥នេះ គឺជាខួរលើកទី៧៥ នៃទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ថា គួរតែមានការរៀបចំព្រឹត្តិការណ៍បង្ហាញវប្បធម៌ ផលិតផល និងជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យបានកាន់តែប្រសើរ ដើម្បីបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរ។
គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតថៃប្រចាំកម្ពុជា បានឯកភាពគ្នាសម្រេចកំណត់យកថ្ងៃទី ៥ មិថុនា ឆ្នាំ២០២៥ ដើម្បីប្រារព្វវេទិការួមគ្នាដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិកាន់តែប្រសើររវាងប្រជាជាតិទាំងពីរ៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ដើម្បីលើកកម្ពស់ទីក្រុងស្អាត និងជម្រុញមិត្តភាពរវាងជប៉ុន និងកម្ពុជា ស្ថាតទូតជប៉ុនប្រចាំកម្ពុជា សូមអញ្ជើញសាធារណៈជនទាំងអស់ចូលរួមបង្កើតវត្ថុច្នៃពីសំរាមសម្រាប់គម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន។ ស្ថា...
ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីធ្វើការបោ...
នៅថ្ងៃនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប៖ សមិទ្ធផល និងមាគ៌ាឆ្ពោះទៅមុខ» ជាមួយវត្តមានភ្ញ...
ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភពីមូលនិធិ...