Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែ ឧសភាឆ្នាំ ២០២៥ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយអ្នកស្រី Sirinapa RANGSIMAPORN អគ្គទីប្រឹក្សានៃស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការរៀបចំវេទិការួមគ្នាដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ។
ក្នុងឱកាសជំនួបនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ កម្ពុជា-ថៃ ដែលមានប្រវត្តិសាស្ត្រជាប់ពាក់ព័ន្ធនឹងគ្នារាប់រយឆ្នាំកន្លងមកហើយ ហើយក្នុងឆ្នាំ២០២៥នេះ គឺជាខួរលើកទី៧៥ នៃទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ថា គួរតែមានការរៀបចំព្រឹត្តិការណ៍បង្ហាញវប្បធម៌ ផលិតផល និងជំរុញការស្វែងយល់ពីគ្នាទៅវិញទៅមកឱ្យបានកាន់តែប្រសើរ ដើម្បីបន្តជំរុញទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរ។
គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតថៃប្រចាំកម្ពុជា បានឯកភាពគ្នាសម្រេចកំណត់យកថ្ងៃទី ៥ មិថុនា ឆ្នាំ២០២៥ ដើម្បីប្រារព្វវេទិការួមគ្នាដើម្បីអបអរសាទរខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិកាន់តែប្រសើររវាងប្រជាជាតិទាំងពីរ៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...