Royal Academy of Cambodia
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសហការី បានដឹកនាំកិច្ចប្រជុំជាមួយសាស្ត្រាចារ្យបណ្ឌិតជំនាញវិស្វកម្មបរិស្ថាន។
កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍកម្មវិធីសិក្សាលើមុខវិជ្ជាវិស្វកម្មបរិស្ថានសម្រាប់ថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា រួមទាំងកិច្ចសហប្រតិបត្តិការជាមួយដៃគួរអភិវឌ្ឍ និងបោះពុម្ពផ្សាយ។
ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ថា គោលបំណងក្នុងការបណ្តោះបណ្តាលធនធានមនុស្សឱ្យមានគុណភាព និងឆ្លើយតបជាមួយតម្រូវការទីផ្សារ ហើយវិស័យវិស្វកម្មបរិស្ថានកំពុងពេញនិយមលើពិភពលោក ។ រីឯការសិក្សាចាំបាច់ត្រូវការពិសោធន៍ជាក់ស្តែង (មន្ទីរសោធន៍) និងការអនុវត្តផ្ទាល់ជាមួយគម្រោងកំពុងមានស្រាប់។ ការបញ្ចប់និក្ខេបទ គឺនិស្សិតម្នាក់ៗត្រូវចេះរៀបចំវិធីសាស្រ្តស្រាវជ្រាវច្បាស់លាស់ និងទិន្នន័យជាក់ស្តែង( Primary Data)។ ឯកឧត្តមបណ្ឌិត បានស្នើរមកលោកបណ្ឌិតជំនាញវិស្វកម្មបរិស្ថានទាំងអស់ដែលមានបទពិសោធន៍ក្នុងការបោះពុម្ពផ្សាយស្នាដៃ រួមទាំងការអភិវឌ្ឍគម្រោងនានា សូមងាកមកជួយចូលរួមអភិវឌ្ឍធនធានសមនុស្ស របស់យើងទាំងអស់គ្នា។ ឯកឧត្តមបានគួសបញ្ជាក់ យើងត្រូវធ្វើយ៉ាងណាដើម្បីឱ្យយុវជនរបស់យើងផ្តល់នូវទទួលបាននូវគុណភាពលើមុខវិជ្ជាវិស្វកម្មបរិស្ថាន និងសេដ្ឋកិច្ចផងដែរ។ ការសហការជាមួយដៃគួរអភិវឌ្ឍគម្រោងសិក្សាស្រាវជ្រាវ រួមទាំងការបោះពុម្ពផ្សាយជាអន្តរជាតិគឺជារឿងចាំបាច់ដើម្បីស្ថេរភាពនូវកម្មវិធីសិក្សារបស់និស្សិតសម្រាប់ពេលអនាគតរបស់យើង។
គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជាបានធ្វើកិច្ចសហប្រត្តិបត្តិការជាច្រើន ជាមួយស្ថានស្រាវជ្រាវជាតិនិងអន្តរជាតិ និងវិស័យឯកជន គោលបំណងគឺពង្រីកដែននៃការសិក្សាស្រាវជ្រាវឱ្យមានគុណភាព លើមុខវិទ្យាសាស្រ្តពិត និងសង្គម ឱ្យស្របចក្ខុវិស័យប្រមុខរាជរដ្ឋាភិបាលអណត្តិទី៧នេះ។ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល រាជបណ្ឌិត្យសភាកម្ពុជា បានបើកបណ្តុះបណ្តាលពីកម្រិតថ្នាក់បរិញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...