Royal Academy of Cambodia
ថ្ងៃចន្ទ ១២កើតដល់១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ដល់២០ ខែវិច្ឆិកាឆ្នាំ២០១៨ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនងការទូត និង លោក អ៊ុច លាង មន្ត្រីស្រាវជ្រាវ ទទួលបន្ទុកសិក្សាអាស៊ីនិងអាហ្វ្រិក នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ចូលរួមកម្មវិធីសិក្ខាសាលា ផ្សាព្វផ្សាយ ស្តីពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» នៅសណ្ឋាគារសុខា ខេត្តសៀមរាប តាមការអញ្ជើញរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
សិក្ខាសាលាផ្សាព្វផ្សាយ នេះមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ឱ្យកាន់តែច្បាស់ ពីដែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជូនក្រសួង/ស្ថាប័នសំខាន់ៗនៃប្រទេស CLMV គ្រឹះស្ថានសិក្សា អ្នកពាក់ព័ន្ធនានា និងជាពិសេសជួយសម្រួលដល់ការបង្កើតបណ្តាញទំនាក់ទំនងដល់អ្នកធ្វើការងារ ពាក់ព័ន្ធនឹង ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ នៅក្នុងចំណោមស្ថាប័នរបស់បណ្តាប្រទេស CLMV និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀត។
សិក្ខាសាលាផ្សាព្វផ្សាយ នេះផ្តោត ទៅលើប្រធានបទសំខាន់ៗចំនួន៤គឺ៖
១. សេចក្តីណែនាំស្តីពីផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងវិស័យយុទ្ធសាស្ត្រទាំងប្រាំនៃផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ២០២៥
២. តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន និងយន្តការសម្រាប់ការអនុវត្តផែន ការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥
៣. ដៃគូសន្ទនា ការចូលរួម និងការគាំទ្រក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងបណ្តាញ រវាងភ្នាក់ងារ និងភាគីពាក់ព័ន្ធនានា
៤. បញ្ហាប្រឈម និងអនុសាសន៍។
ប្រភព៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
ព្រះវិហារ៖ យុវជនកាកបាទក្រហមកម្ពុជា និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ការអភិរក្សព្រៃឈើ មរតកវប្បធម៌ និងមនុស្សធម៌នៅឧទ្យានរាជបណ្ឌិត្យ សភាកម្ពុ...
ភ្នំពេញ៖ ជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើការងារក្នុងវិស័យឯកជនដទៃផ្សេងទៀតដែលពុំមែនជាកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាស...
ថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...
កាលពីរាត្រីថ្ងៃអង្គារ ៤កើត ខែមិគសិរ ឆ្នាំច ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ថ្នាក់ដឹកនាំវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា បានអញ្ជើញធ្វើដំណើរ...
នេះជាការថតរូបសត្វស្លាបលើកដំបូងដែលក្រុមការងារឧទ្យានឫស្សីត្រឹប បានសហការជាមួយក្រុមអ្នកថតរូបវត្តមានសត្វស្លាបនៅកម្ពុជា (Photographers of Existent Birds In Cambodia) ចុះថតរូបសត្វស្លាបនៅក្នុងតំបន់ឧទ្យានឫស្សី...