Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ អាចនិយាយបានថា វាមានរយៈពេលប្រហែល១៩ឆ្នាំហើយ ដោយគិតចាប់តាំងពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ន សំណាង ធ្លាប់ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ស្របពេល រាជបណ្ឌិត្យសភាកម្ពុជាបាន រៀបចំសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នេះឡើង។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត្យសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា(១៩៩៩-២០០៩)ដែលបានថ្លែងចំណាប់អារម្មណ៍ នៅក្នុងពិធីរៀបចំសន្និបាតប្រចាំឆ្នាំ២០១៨ នាព្រឹកថ្ងៃ ៤រោច ខែកត្តិក ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ខ្លះៗអំពីប្រវត្តិរបស់រាជបណ្ឌិត្យសភាកម្ពុជាថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងពីដំបូងដោយចេញពី គណៈកម្មការផ្ទៀងផ្ទាត់ប្រវត្តិសាស្រ្តនៅឆ្នាំ១៩៩៧ និងក្រោយមក មានឈ្មោះថាបណ្ឌិត្យសភាប្រវត្តិ សាស្ត្រនៅឆ្នាំ១៩៩៨ ដោយមានឯកឧត្ដមជាប្រធានផ្នែកប្រវត្តិវិទ្យា និងចុងក្រោយត្រូវបានព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ ឡាយព្រះហស្ថលេខាបង្កើតនៅឆ្នាំ១៩៩៩ ពេលនោះ មានទីស្នាក់ការបណ្ដោះអាសន្ននៅគេហដ្ឋានរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យផ្ទាល់ និងត្រូវបានសម្ពោធអគារជាផ្លូវការដោយសម្ដេច ហ៊ុន សែន។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០០ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់ផ្តើមរៀបចំបណ្ដុះបណ្ដាលថ្នាក់ក្រោយបរិញ្ញាបត្រ ដែលពេលនោះមានធនធានមនុស្សត្រឹមតែ ៦០នាក់តែប៉ុណ្ណោះ ហើយប្រហែល៣ឆ្នាំក្រោយមក ប្រទេសវៀតណាមបានបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានធនធានមនុស្សជាង១២០០នាក់ ខណៈដែលប្រទេស ចិនមានរហូតដល់ទៅជាង៥០០០នាក់។ ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា នៅពេលដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានអញ្ជើញចូលជួបសម្ដេចតេជោ សម្ដេចបានមានប្រសាសន៍ថាការបង្កើតរាជបណ្ឌិត្យ សភាកម្ពុជានេះ គឺជាស្របពេលដែលត្រូវការ គឺប្រៀបដូចកំពុងរកអូស ប្រទះឈើងាប់អញ្ចឹងដែរ ពីព្រោះយើងត្រូវការពង្រឹងសមត្ថភាពដើម្បីភាពជាម្ចាស់ (ម្ចាស់ប្រទេស) ដែលមានសិទ្ធិស្មើមុខស្មើមាត់ជាមួយនឹងដៃគូ។
នេះជាអ្វីដែលយើងត្រូវចងចាំដោយមិនអាចកាត់ផ្ដាច់ពីប្រវត្តិសាស្ត្របាននោះទេ ហើយរាជបណ្ឌិត្យសភាក្រោមការដឹកនាំរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបច្ចុប្បន្ន ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្សារភ្ជាប់រវាងអតីតថ្នាក់ដឹកនាំរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលនេះគឺជាការប្រសើរមួយដើម្បីបន្តការអភិវឌ្ឍរាជបណ្ឌិត្យសភាកម្ពុជាប្រកបដោយនិរន្តរភាព។
RAC Media ផាញ់ សារឿន
ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មកពីខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្...
ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្ន...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាមរយៈគោ...
ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្...