Royal Academy of Cambodia
ថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩។
ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា (រូបកណ្តាល) ប្រធានវិទ្យាស្ថាន វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា បានបង្ហាញអំពីសមិទ្ធផលសំខាន់ៗក្នុងរយៈពេលមួយឆ្នាំមានដូចខាងក្រោម៖
១- លទ្ធផលនៃកិច្ចសហការការរៀបចំសន្និសីទអន្តរជាតិរបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជ បណ្ឌិត្យសភាកម្ពុជាជាមួយសហគមគីមីកម្ពុជា និងវិទ្យាស្ថានគីមីម៉ាឡេស៊ី ស្ដីអំពី «វិទ្យាសាស្រ្តគីមីនិងគីមីអនុវត្តន៍ (ICPAC2018) គីមីដើម្បីគោលដៅអភិវឌ្ឍដោយចីរភាព២០៣០» នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាបនៅថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។
២- លទ្ធផលនៃកិច្ចសហការរៀបចំសិក្ខាសាលារបស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ជាមួយសមាគមគីមីកម្ពុជា និងសមាគមគីមីប្រទេសថៃ ស្ដីពី«ការបណ្ដុះបណ្ដាលពីពិសោធន៍ខ្នាតតូចសម្រាប់គ្រូគីមីមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញ» នៅវិទ្យាស្ថានជាតិអប់រំ ថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨។
៣- លទ្ធផលនៃកិច្ចសហការការរៀបចំសន្នីសីទលើកទី៩ របស់វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជ បណ្ឌិត្យសភាកម្ពុជា ជាមួយសមាគមគីមីកម្ពុជា ស្ដីពី «គីមីនិងជីវិត» រយៈពេលពីរថ្ងៃនៅវិទ្យាស្ថានជាតិអប់រំថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។
៤- រៀបរៀងនិងបោះពុម្ពសៀវភៅ «វចនានុក្រមគណិតវិទ្យានិងស្ថិតិ» ទាំងបីភាគឡើងវិញ ជាអង់គ្លេស-ខ្មែរ ដែលមានកម្រាស់ ៣៣២ទំព័រ។
៥- លទ្ធផលនៃបេសកកម្មសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យស្ដីពី «ថាមពលវារីអគ្គីសនី» នៅខេត្តមណ្ឌលគីរី រតនគីរី និងស្ទឹងត្រែង។
៦- លទ្ធផលនៃបេសកកម្មសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យស្ដីពី «ការប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា» នៅខេត្តព្រះវិហារ។
៧.ការបញ្ជូនមន្រ្ដីចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការចិញ្ចឹមគោយកទឹកដោះនៅសហគមន៍វ៉ាងណាំយិន» នៅខេត្តស្រះកែវ ប្រទេសថៃ។
៨- លទ្ធផល ៨៥ភាគរយ នៃការសរសេរកម្មវិធីអូស៊ីអខ្មែរ និងអក្សរខ្មែរបុរាណ ក្នុងបច្ចេកវិទ្យាព័ត៌មានរបស់ផ្នែកព័ត៌មានវិទ្យាសហការជាមួយវិទ្យាស្ថានភាសាជាតិខ្មែរ (Khmer intelligent OCR program and Ancient Khmer Script in IT)។
៩- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «ទំនាក់ទំនងរវាងពីជគណិត និងតូប៉ូវិទ្យាទូទៅ» ដោយលោក យឹម អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ។
១០- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «មូលដ្ឋានគ្រឹះបំណែងចែកប្រូបាប៊ីលីតេ» ដោយលោកបណ្ឌិត ម៉ុង ម៉ារ៉ា មន្រ្តីស្រាវជ្រាវ។
១១- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «គណិតវិទ្យាតាមបែបទស្សនវិជ្ជា» ដោយលោក ភួង តារារិន្ទ មន្រ្តីស្រាវជ្រាវ។
១២- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «គណិតរូបិយវត្ថុ» ភាគទី១ ដោយលោក និត លក្ស្មី មន្រ្តីគ្រប់គ្រងរដ្ឋបាល។
១៣- បានរៀបរៀង និងចងក្រងសៀវភៅស្ដីពី «ការប្រើប្រាស់បម្លែងឡាប្លាសក្នុងដំណោះស្រាយសមីការឌីផេរ៉ង់ ស្សែល» ដោយលោក លាវ ផារុន មន្រ្តីស្រាវជ្រាវ។
១៤- បានរៀបរៀងនិងចងក្រងសៀវភៅស្ដីពី «មូលដ្ឋានគ្រឹះនៃវិភាគលេខ» ដោយលោក កៅ មុយសាន មន្រ្តីស្រាវជ្រាវ។
RAC Media
(លោកស្រី កែវ ខេមរ៉ា ប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយ)ឯកឧត្តមបណ្ឌិត យង់ ពៅ ក្នុងឱកាសប្រារព្ធពិធីអបអរទិវាអន្តរជាតិនារី ព្រឹកមិញនេះ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាតែងតែគាំទ្រសមាសភា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ការលើកឡើងជាទស្សនៈ ជាគំនិត ជាពាក្យស្លោក ជាសុភាសិតថា «ស្ត្រីបង្វិលជើងក្រានមិនជុំ» គប្បីត្រូវលុបបំបាត់ចេញពីសង្គមខ្មែរនាពេលបច្ចុប្បន្នហើយ ពីព្រោះបច្ចុប្បន្ននេះ ស្ត្រីមានសមត្ថភាពសិ...
នៅព្រឹកថ្ងៃព្រហស្បតិ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសរាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជ...
ផលប៉ះពាល់ដែលមិនអាចប៉ាន់ប្រមាណបាន ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ពោលគឺសហរដ្ឋអាម៉េរិកនិងចិន ទៅលើសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ខ្លួន បានបង្ខំឱ្យមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេ...
ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំវិទ្យាស្ថាន ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំប...