Royal Academy of Cambodia
នៅឆ្នាំ២០១៨នេះ ក្រោមការដឹកនាំរបស់ប្រធាន និងអនុប្រធាន លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា សមិទ្ធផលសំខាន់ៗជាច្រើនបានរំលេចឡើងដូចជា៖ ការងារសេនាធិការរបស់ថ្នាក់ដឹកនាំរាជ បណ្ឌិត្យសភាកម្ពុជា ការងាររបស់ក្រុមបណ្ឌិតសភាចារ្យ ការងារជាផ្នែកមួយនៃក្រុមព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលស្រាវជ្រាវផ្សេងៗ។ល។
ឆ្លៀតនៅក្នុងឱកាស «សន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារព្ធឡើងរយៈពេល៣ថ្ងៃ គឺចាប់ពី ថ្ងៃចន្ទ ៤រោច ដល់ថ្ងៃពុធ ៦រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ដល់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ ក្រុមការងារខាងលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ មានថ្នាក់ដឹកនាំ១រូប និងមន្ត្រីចំនួន៣រូប ក៏បានទទួលបានគ្រឿងឥស្សរិយយសការងារ និងបណ្ណសរសើរការងារ ប្រចាំឆ្នាំ២០១៨ ដែលបានប្រគល់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យផងដែរ។
RAC Media
Opinion!August 12, 2020 European Union withdrew 20 percent of duty-free goods from Cambodia. According to the statement of the ministry of commerce of Cambodia, The Kingdom expected to sign a Free Tra...
Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោម...