Royal Academy of Cambodia
ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជីវជាំង ខេត្តជាំងស៊ី និងបានជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍កម្ពុជា ដែលកំពុងសិក្សានៅសាកលវិទ្យាល័យជីវជាំង។ សាកលវិទ្យាល័យជីវជាំង ជាដៃគូរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន២៧រូប ដែលកំពុងសិក្សានៅទីនោះ ភាគច្រើនជំនាញភាសាចិន ក្រៅពីនោះមាននិស្សិតរៀនឯកទេសពេទ្យចំនួន៥រូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានជំនួបពីរដាច់ដោយ ឡែកពីគ្នា គឺនៅពេលរសៀល មានជំនួបអាហារថ្ងៃត្រង់ ជាមួយអតីតអភិបាលរងក្រុង ជីវជាំង ដើម្បីពិភាក្សាអំពីបញ្ហាអភិវឌ្ឍភូមិ ឃុំ ក្នុងក្រុងនេះផ្ទាល់។ បន្ទាប់មកទៀតចាប់ពីរសៀលម៉ោង២ រហូតដល់ម៉ោង៦ល្ងាច ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្មក្រុងជីវជាំង ខេត្តជាំងស៊ី សាធារណរដ្ឋប្រជាមានិតចិន ស្តីអំពីការអភិវឌ្ឍវិស័យកសិកម្មនៅតាមទីជនបទ។ បើទោះជា អាកាសធាតុចុះត្រជាក់ខ្លាំងរហូតដល់កម្រិត ៦អង្សា ក៏ថ្នាក់ដឹកនាំ និងក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជា នៅបន្តបំពេញបេសកកម្មចុះទៅទស្សនកិច្ចត្រួតពិនិត្យដោយផ្ទាល់លើការអនុវត្តគម្រោងអភិវឌ្ឍភូមិ ឃុំ របស់ក្រុងជីវជាំង នៅភូមិមីងស៊ាង និងភូមិម៉ាហួយលីង។ ផលិតផលកសិកម្មសំខាន់ក្នុងភូមិទាំងពីរខាងលើគឺផ្លែយ៉ាងម៉ី (Yang mei ឬ Morella rubra) ផ្លែរបស់វាទុំនៅរដូវស្លឹកឈើជុ្រះ គឺមុនរដូវត្រជាក់។
គួររំឭកដែរថា ទីក្រុងជីវជាំងជាក្រុងស្ថិតនៅទិសពាយ័ព្យ និងជាក្រុងស្ថិតក្នុងលំដាប់ទី៦ក្នុងចំណោមក្រុងទាំង១១របស់ខេត្តជាំងស៊ី។ កាលពីឆ្នាំ២០០៧ ក្រុងជីវជាំង បានជាប់លំដាប់ថ្នាក់ក្នុងចំណោមទីក្រុង១០ដែលមានស្តង់ដារនៃការរស់នៅប្រសើរជាងគេរបស់ប្រទេសចិន។
RAC Media
ក្រោយចូលកាន់តំណែងជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Donald Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក បានប្រកាសផ្អាកជាបណ្ដោះអាសន្នស្ទើរទាំងអស់នៃជំនួយបរទេសរបស់សហរ...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការកែសម្រួលបន្ថែមលើសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្...