Royal Academy of Cambodia
នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និស្សិត និងកម្មសិក្សាការីមកពីសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ១៤៦នាក់។
ឯកឧត្តមបណ្ឌិតសភាចារ្យ សោម សុមុនី ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងពី ការរីកចម្រើនរបស់ប្រទេសមួយគេតែងសំឡឹងទៅលើកត្តាបួន គឺ ច្បាប់ នយោបាយ ហេដ្ឋារចនាសម្ព័ន្ធ និងផលិតកម្ម។ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល តាមរយៈការប្រឹងប្រែងបំពេញការងារតាមភារកិច្ចនិងតួនាទីរបស់ខ្លួន។
ទន្ទឹមគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការបើកកម្មវិធីនោះ ដោយបានថ្លែងបញ្ជាក់ថា ការវិនិយោគបាននាំឱ្យមានការងារ និងចង្វាក់ផលិតកម្មនៅក្នុងប្រទេស។ ការវិនិយោគត្រូវពឹងផ្អែកលើកត្តាបី គឺ (១) សេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង, (២) សេដ្ឋកិច្ចពឹងផ្អែកលើផលិតផល និង (៣)សេដ្ឋកិច្ចពឹងផ្អែកលើសក្តានុពលនៃបច្ចេកវិជ្ជា។
ឯកឧត្តម បញ្ជាក់ថែមថា សេដ្ឋកិច្ចកម្ពុជា បច្ចុប្បន្ននេះ ពឹងផ្អែកខ្លាំងលើ ចំណេះដឹង និងផលិតផល។ អ្នកទេសចរម្នាក់ ដែលមកទស្សនានៅកម្ពុជា បានចំណាយច្រើន ហើយយើងត្រូវរិះគិតថា យើងត្រូវទាក់ទាញអ្នកទេសចរឱ្យបានច្រើនដោយរបៀបណា? ការពឹងផ្អែកលើទេសចរធម្មជាតិ ឬទេសចរវប្បធម៌ គឺមិនទាន់គ្រប់គ្រាន់នោះទេ។ សូមក្រឡេកទៅមើល ប្រទេសសិង្ហបុរី ប្រទេសតូច ខ្សត់ធនធានធម្មជាតិ តែគេអាចទាក់ទាញទេសចរមកបានច្រើន គឺដោយសារអី? គឺសិង្ហបុរី បានបង្កើតឡើងតំបន់ទេសចរសិប្បនិមិត្ត។ ដូច្នេះ កម្ពុជាយើង ក៏ត្រូវគិតគូរពីបញ្ហានេះដែរ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសំណូមពរឱ្យអ្នកចូលរួមទាំងអស់ លើកឡើងនូវសំណួរ ដើម្បីឱ្យវាគ្មិនកិត្តិយស បានស្រាយបំភ្លឺ និងដើម្បីវេទិកាពិភាក្សានេះ កាន់តែផុសផុលឡើង។សូមបញ្ជាក់ដែរថា វេទិកាពិភាក្សានេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងស្រាវជ្រាវឆ្នាំ២០១៨ របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា អំពីសក្តានុពល និងបញ្ហាប្រឈម នៃការវិនិយោគនៅកម្ពុជា។
RAC Media
គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅតែជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បីតែគ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជននានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក...
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វ...
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត...