ព័ត៌មាន

«កម្មវិធីបោះជំរំនៅនាថ្ងៃទី២ របស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប»

2018-12-14 09:32:02 ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 04:32 PM
អ្នកមើល 11823
post_detail

ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង ៤ : ៥០ នាទី

ព្រះវិហារ៖ កម្មវិធីបោះជំរំរបស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ «យុវជនកាកបាទក្រហម និងការអភិរក្សព្រៃឈើ មរតកវប្បធម៌ និងមនុស្សធម៌ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែនឫស្សីត្រឹប» បានឈានមកដល់ថ្ងៃទីពីរហើយ ដោយកាលពីថ្ងៃទីមួយម្សិលមិញនេះ ក្រុមយុវជនកាកបាទក្រហមកម្ពុជា ចូលរួមក្នុងការចែកអំណោយ និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាដងផ្លិត ដែលស្ថិតក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប។

ជាមួយគ្នានោះដែរ ក្រុមយុវជនកាកបាទក្រហមកម្ពុជាក៏បានធ្វើបទបង្ហាញមួយផងដែរ ស្តីអំពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថវិជ្ជមាន» ដើម្បីចែករំលែកការយល់ឃើញ និងបទពិសោធន៍របស់ខ្លួនទៅវិញទៅមក។   ហើយនៅក្នុងកម្មវិធីថ្ងៃទីពីរ ក្រុមការងារក្រុមឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប និងក្រុមការងារនៃក្រុមយុវជនកាកបាទក្រហមកម្ពុជា ក៏បានរៀបចំនូវការប្រកួតរត់ម៉ារ៉ាតុងរយៈចម្ងាយខ្លីដើម្បីបង្ហាញសាមគ្គីភាពនិងពង្រឹងបង្កើននូវការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នាក្នុងស្រទាប់យុវជន និងក៏ដើម្បីជាលំហាត់ប្រាណសម្រាប់សុខភាពផងដែរ។

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដដែលនេះ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងក្រុមការងារនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានចូលរួមបោសសម្អាតនិងឆ្ការគម្ពោតព្រៃនិងស្មៅនៅក្បែរទីតាំងដាំដើម ឈើ ដែលបានដាំនៅក្នុងពិធីដាំកូនឈើកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការចូលរួមជាមួយគ្នាដើម្បីធ្វើការបោសសម្អាតនិងឆ្ការព្រៃនៅទីកន្លែងនេះ គឺធ្វើឡើងដោយក្រុមយុវជនទាំងអស់បានយល់ច្បាស់ និងដើម្បីសបញ្ជាក់ឱ្យឃើញអំពីអត្ថន័យនៃសុភាសិតមួយដែលបានលើកឡើងថា «ការដាំដើមឈើវាជាការលំបាក ប៉ុន្តែការថែទាំដើមឈើឱ្យលូតលាស់បានល្អកាន់តែលំបាកថែមទៀត»។

គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងស្ថិតនៅក្នុងឃុំឆែបមួយ និងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ គឺជាឧទ្យានដែលកំណត់ដោយព្រះរាជក្រឹត្យសម្រាប់ការអភិរក្ស និងស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលមានចក្ខុវិស័យប្រែក្លាយឧទ្យាននេះទៅជាឧទ្យានគំរូសម្រាប់ការអភិរក្សព្រៃឈើ និងមរតកវប្បធម៌របស់ប្រទេសជាតិ និងជាទីកន្លែងសម្រាប់ផ្ដល់នូវការសិក្សាស្រាវ ជ្រាវយ៉ាងទូលំទូលាយសម្រាប់អ្នកសិក្សាស្រាវជ្រាវលើវិស័យជាច្រើនផ្សេងទៀតដែលពាក់ព័ន្ធ៕

RAC Media លឹម សុវណ្ណារិទ្ធ







រូបភាពដោយ៖ ស៊ឺន សំ

អត្ថបទទាក់ទង

Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM

សេចក្តីប្រកាស