ព័ត៌មាន

ចង្កៀងគោមបុរាណខ្មែរ LANTERN LAMP OF KHMER ANCIENT

2018-12-20 07:44:44 ថ្ងៃព្រហស្បតិ៍, 20 ធ្នូ 2018 ម៉ោង 02:44 PM
អ្នកមើល 10407
post_detail

បទបង្ហាញដោយបណ្ឌិត ខៀវ កុសល អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា    

តាមនិយមន័យវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «ចង្កៀង»មានន័យថា ប្រដាប់សម្រាប់ដាក់ខ្លាញ់ ឬប្រេងអុជបំភ្លឺ គឺប្រទីប, ចង្កៀងខ្លាញ់, ចង្កៀងប្រេងកាតជាដើម។ ចំណែកឯពាក្យ «គោម» មានន័យថា ប្រទីបមានឡត, មានប្រឆេះ, មានលំផូង, មានច្រើនបែបច្រើនយ៉ាងរូបរាងសណ្ឋានផ្សេងៗគ្នា។ គោមសម្រាប់ប្រើកាន់ លើកដាក់បាន ហៅថា គោមដៃ, សម្រាប់ព្យួរហៅថា គោមព្យួរ...។ គោមមួយទៀតជាគោមហោះ គោមធ្វើអំពីក្រដាសស្តើងមានសណ្ឋានស្រដៀងនឹងជាល អម្រែកសម្រាប់អុជបង្ហោះទៅឯអាកាស។       ​   

សម័យបុរាណប្រជាពលរដ្ឋខ្មែរតែងតែនិយមប្រើប្រាស់ចង្កៀង​ គោម។ ចង្កៀង គោមជាប្រដាប់​សម្រាប់បំភ្លឺតាមលំនៅឋាននានាទៅតាមប្រភេទនៃលំនៅឋាននោះ។ ចង្កៀង គោម ចង្កៀងគោមមានលក្ខណៈជាពីរផ្នែក ផ្នែកចល័ត និងផ្នែកអចល័តទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលគេចង់បាន ហើយក៏ទៅតាមលក្ខណៈលំនៅឋានរបស់គេដែរ។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែទីអាវាសវត្ត (អារាមដ្ឋាន) ក៏អាចប្រើរបស់ដូចខាងលើនេះដែរដែលជាវត្ថុប្រើប្រាស់ម្យ៉ាងទៅតាមតម្រូវការដូចជាការអុជបំភ្លឺ និមិត្តសញ្ញា ឬក៏ជំនឿទៅតាមតំបន់នានាទូទាំងប្រទេសកម្ពុជា។            

បច្ចុប្បន្ននេះ ដោយមានការជឿនលឿនតាមបច្ចេកវិជ្ជាសម័យទំនើបរបស់អស់ទាំងនោះ ស្ទើរតែ​បាត់បង់សាបសូន្យអស់ទៅហើយគឺមកពីយើងអភិវឌ្ឍមិនបាននឹកឃើញដល់ការអភិរក្ស។ ប៉ុន្តែនៅក្នុងបទអន្តរាគមន៍នេះ ខ្ញុំបាទសូមលើកយកមកធ្វើបទបង្ហាញអំពីខ្លឹមសារ អត្ថន័យ អត្ថរស សម្ភារៈទាំងនេះ ព្រមទាំងរូបភាពមកបង្ហាញដើម្បីជាសក្ខីភាពរក្សា និងអភិរក្សសម្រាប់មនុស្សជំនាន់ថ្មី​ឲ្យ​ស្គាល់​ឲ្យដឹង ឲ្យឮ ឲ្យយល់ អំពីអ្វីទៅដែលហៅថាបុរាណវត្ថុ។            

តែទោះបីជាយ៉ាងណាក៏ដោយសម័យជឿនលឿនដែលធ្វើបានយន្តហោះក្នុងសតវត្សរ៍ទី២១ យើងនេះក៏គេសិក្សាយកពីយន្តហោះជំនាន់ដើមដែរ។ យ៉ាងណាមិញ ចង្កៀង គោម នេះហើយគឺជាជីដូនជីតា (សម្ភារៈប្រើប្រាស់) របស់អំពូលអគ្គិសនី ពិលបំភ្លឺបច្ចុប្បន្ន។

RAC Media




អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សា ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាពិភាក្សា ស្ដីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្...

2020-12-18 05:18:52   ថ្ងៃសុក្រ, 18 ធ្នូ 2020 ម៉ោង 12:18 PM
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   ថ្ងៃពុធ, 16 ធ្នូ 2020 ម៉ោង 03:37 PM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM

សេចក្តីប្រកាស