Royal Academy of Cambodia
Pensonic Holdings Bhd គឺជាក្រុមហ៊ុនដែលផលិតសម្ភារប្រើប្រាស់របស់ម៉ាឡេស៊ី ហើយក្រុមហ៊ុននេះមានគោលបំណងពង្រីកសាខានៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុន Pensonic កំពុងសម្លឹងមើល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ក្នុងឆ្នាំ២០១៩នេះ។ នេះបើយោងតាមការផ្សាយព័ត៌មានរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩។
បើយោងតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ក្រុមហ៊ុននេះមានអាជីវកម្មស្នូលរួមមាន ការផលិត ការនាំចូល ការនាំចេញ ការចែកចាយសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ហើយក្រុមហ៊ុននេះផលិតនិងចែកចាយសម្ភារអគ្គិសនី សម្ភារប្រើប្រាស់ក្នុងផ្ទះ មានដូចជា សម្ភារផ្ទះបាយ ម៉ាស៊ីនបោកខោអាវ ម៉ាស៊ីនត្រជាក់ គ្រឿងអេឡិចត្រូវនិកគ្រប់ប្រភេទសម្រាប់ប្រើប្រាស់នៅក្នុងអង្គប្រជុំ សិក្ខាសាលាឬក្រុមហ៊ុន ហើយក៏មានអំពូលភ្លើងល្អប្រណីតគ្រប់ប្រភេទ ហើយជាពិសេសទៀតនោះផលិតផលរបស់ក្រុមហ៊ុន Pensonic ត្រូវបាននាំចេញទៅកាន់៣០ប្រទេសនៅទូទាំងពិភពលោក។
RAC Media | ផាញ់ សារឿន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាប...
(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិត...