Royal Academy of Cambodia
ផ្លូវនឹងខ្សែក្រវាត់ជាច្រកសេដ្ឋកិច្ចមួយ សំដៅលើប្រព័ន្ធនៃការដឹកជញ្ជូនទំនិញឬសេវាឆ្លងដែន ជាពិសេសសម្រាប់ប្រទេសដែលគ្មានផ្លូវសមុទ្រ។ ច្រកសេដ្ឋកិច្ចនេះ អាចធ្វើឡើងតាមរយៈផ្លូវជាតិ ឬតាមរយៈផ្លូវដែក ដែលអាចជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់នៅជុំវិញផ្លូវនេះ។ ច្រកសេដ្ឋកិច្ចជាតំណភ្ជាប់ទាំងទំនាក់សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ ព្រមទាំងការបង្កើតសុខដុមនីយកម្មនៃប្រទេសក្បែរខាងឬប្រទេសស្ថិតក្នុងតំបន់តភ្ជាប់ច្រកសេដ្ឋកិច្ចនេះ។
ច្រកសេដ្ឋកិច្ចនេះ ត្រូវបានគេអនុវត្តច្រើនណាស់នៅលើពិភពលោក ជាពិសេសពីប្រទេសមួយទៅ កាន់តំបន់ ឬសហគមន៍សេដ្ឋកិច្ចមួយ ដូចជា ការតភ្ជាប់ពីប្រទេសចិនមកកាន់សហគមន៍សេដ្ឋកិច្ចអាស៊ាន តាមរយៈកម្ពុជា។ សក្តានុពលរបស់កម្ពុជាក្នុងតំបន់អាស៊ាន គឺជាប្រទេសផ្តល់នូវការអនុគ្រោះដល់វិស័យទេសចរណ៍ និងអាចក្លាយជាកន្លែងណាត់ជួបគ្នា ដើម្បីកិច្ចការសេដ្ឋកិច្ច។ កម្ពុជាជាប្រទេសដែលមានការលូតលាស់សេដ្ឋកិច្ចយ៉ាងលឿន ដែលមានចំណូលសរុបកើនដល់ ២២,២ប៊ីលានដុល្លារ គិតតាមថ្លៃបច្ចុប្បន្ន ហើយប្រជាជនម្នាក់មានចំណូលជាមធ្យមប្រចាំឆ្នាំ ១ ៤៣៤ដុល្លារ។ កម្ពុជាបានក្លាយជាសេដ្ឋកិច្ចខ្លា ដែល បានប្រសិទ្ធនាមដោយធនាគារពិភពលោក និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៧។ ប្រទេសនេះ មានអត្រាកំណើនសេដ្ឋកិច្ចពិតថេរ ៧%ក្នុងមួយឆ្នាំសម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ រួមទាំងអត្រាអតិផរណាទាប ប្រហែល៣% ជាមធ្យមគិតត្រឹមឆ្នាំ២០១៦ និង ៣,៨% នៅឆ្នាំ២០១៧នេះ។
ចំណែកវិយោគមានការកើនឡើងដល់ ៥,៨៨ប៊ីលានដុល្លារ ត្រូវជា ២៩,៤% នៃផលិតផលក្នុងស្រុកសរុប ក្នុងនោះវិនិយោគដែលបានមកពីវិស័យឯកជនចំនួន ៣ ៨៧៩លានដុល្លារ និងវិនិយោគមានមកពីរដ្ឋចំនួន ១ ៣៤៣លានដុល្លារ។
សូមទាញយកអត្ថបទស្រាវជ្រាវទាំងស្រុង ពីគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា ខាងក្រោម៖
http://rac.apppeppers.com/royal-academy/research/attachments/original/55.pdf?1549512397
RAC Media
ឯកឧត្តមបណ្ឌិត យង់ ពៅ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិករាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ»(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាក...
តើហេតុអ្វីបានជាចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប? តើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប នឹងធ្វើឱ្យចក្រភពអង់គ្លេសខ្លួនឯងនិងសហភាពអឺរ៉ុបប្រឈមនឹងបញ្ហាអ្វីខ្លះ? តើសហភាពអឺរ៉ុបនឹងមានលក្ខណៈដូចម្តេច? តើប្...
វីរុសកូរ៉ូណាថ្មី ឬហៅជាផ្លូវការថា COVID-2019 ដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន នៃខេត្តហូប៉ី ភាគកណ្តាល ប្រទេសចិនកាលពីចុងឆ្នាំ២០១៩កន្លងមកនេះ បានបង្កនូវផលវិបាកជាច្រើន ទាំងវិស័យសុខភាពសាធារណៈ សេដ្ឋកិច្ច...
កាលពីរសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុ...