ព័ត៌មាន

«វេទិកាវិទ្យាសាស្ត្រពីលទ្ធភាពនៃការប្រើប្រាស់ទឹកភ្លៀងក្នុងបរិបទនៃការប្រើប្រាស់បច្ចេកវិជ្ជាទំនើប...»

2018-08-08 14:34:48 ថ្ងៃពុធ, 08 សីហា 2018 ម៉ោង 09:34 PM
អ្នកមើល 15548
post_detail

(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ  ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត  វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានចូលរួមក្នុងកម្មវិធីសិក្ខាសាលា 

«ការប្រើប្រាស់ទឹកភ្លៀងសម្រាប់បរិភោគ ៖ សេចក្តីត្រូវការ និង ស្ថានភាពបច្ចុប្បន្ន នៅបណ្តាប្រទេសអាស៊ាន»។ ក្នុងនោះដែរ ក៏មានការដាក់បង្ហាញពីការរៀបចំប្រព័ន្ធ ប្រមូល ទឹក ភ្លៀង សម្រាប់បរិភោគនៅសាកលវិទ្យាល័យ Ton Duc Thang នៃទីក្រុងហូជីមិញផងដែរ។

(សាស្ត្រាចារ្យ Moo Young Han បង្ហាញពីម៉ាស៊ីនចម្រោះទឹក ហើយនិស្សិតអាចបរិភោគទឹកដោយផ្ទាល់ចេញពីក្បាលរ៉ូប៊ីណេតែម្តង។)

ប្រធានបទអំពីការប្រើប្រាស់ប្រភពទឹកភ្លៀងសម្រាប់បរិភោគ បានក្លាយជាប្រធានបទសំខាន់សម្រាប់ចូលរួមចំណែក លើកកំពស់គោលដៅអភិវឌ្ឍប្រកដដោយចីរភាព ៦.១ (SDG 6.1) ក្នុងការជំរុញកែប្រែប្រសិទ្ធភាពនៃការផ្គត់ផ្គង់ ទឹក។ គោលដៅនៃការប្រើប្រាស់ទឹកភ្លៀង ជាធាតុសំខាន់សម្រាប់បញ្ចូលរួមជាមួយប្រព័ន្ធដែលមានស្រាប់ដើម្បីធានាបាន ថា ប្រជាពលរដ្ឋគ្រប់គ្នា នឹងមានទឹកស្អាតសម្រាប់បរិភោគ។ 


បច្ចុប្បន្នទឹកភ្លៀងត្រូវបានគេ មើលរំលង បើទោះជា វាជា ប្រភព ទឹកដែលគួរជឿជាក់សម្រាប់បរិភោគ ហើយបានក្លាយជាទម្លាប់ដែលមានក្នុងជីវិតរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ាន។ យ៉ាងណាក៏ដោយ ការប្រើប្រាស់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ បរិភោគ អាចនឹងមានឧបសគ្គច្រើនក្នុងការតម្លើងនិងជម្រុញឱ្យមានការរៀបចំជាប្រព័ន្ធដែលអាចធានាថា ទឹកភ្លៀង ដែល រក្សា ទុកនោះ គឺមានសុវត្ថិភាពដល់សុខភាពអ្នកបរិភោគ ក្នុងនោះមានឧបសគ្គផ្នែកបចេ្ចកទេស សង្គមសេដ្ឋកិច្ច និងបញ្ញត្តិផ្សេងៗផ្នែកសុខភាពផងដែរ។


នៅក្នុងសិក្ខាសាលានៅថ្ងៃទី៨ ខែសីហា នេះ ក្រុមការងារមកពីសាកលវិទ្យាល័យជាតិកូរ៉េ បានសហការអនុវត្ត គម្រោងមួយនៅឯសាកលវិទ្យាល័យ Ton Duc Thang ដើម្បីជំនះលើឧបសគ្គផ្នែកបច្ចេកទេស និងផ្នែកសង្គមផង ដែរ។ ការអនុវត្តគម្រោងទទួលបានការអបអរពីសំណាក់និស្សិតរាប់រយនាក់ដែលមកសិក្សានៅសាកលវិទ្យាល័យ នេះ។ ក្រៅអំពីការបង្ហាញពីការអនុវត្តគម្រោងការ ក្រុមការងារអ្នកជំនាញឯកទេសផ្នែកធនធានទឹក តំណាង ស្ថាប័ន មក ពី ប្រទេសកូរ៉េ កម្ពុជា និងវៀតណាម បានចូលរួមក្នុងការពិភាក្សា លើ ប្រធាន បទ បង្ហាញសំខាន់ៗជាច្រើន ដោយមាន ការ ចូលរួម ពីនិស្សិតនៃសាកលវិទ្យាល័យជាច្រើនរូប។ ការពិភាក្សាកាន់តែផុសផុលបន្ថែម នៅក្នុងកម្មវិធីពិភាក្សារួមមួយ ដែលដឹកនាំដោយសាស្ត្រាចារ្យ Eun Namkung (នាយកបណ្ឌិតសភាវិទ្យាសាស្ត្របរិស្ថាននៃប្រទេសកូរ៉េ)។ សរុបមកការជជែកពិភាក្សាក៏បានផ្តោតលើឧបសគ្គផ្សេងៗដែលកើតមាននៅតាមបណ្តាប្រទេសនានា គ្នុងនោះបានផ្តោតលើឧបសគ្គផ្នែកហិញ្ញវត្ថុ បញ្ហាសង្គម ទម្លាប់ ការយល់ដឹង ក៏មានកម្រិតខុសៗគ្នា ហើយត្រូវការឱ្យការសិក្សា គិតពីមធ្យោបាយដែលសមស្របសម្រាបការអនុវត្ត និងការទទួលយកបច្ចេកទេសសម្រាប់អនុវត្ត នៅតាមសហគមន៍នានា។ ក្រៅពីនេះ ការពិភាក្សា ក៏បានលើកឡើងពីជំហ៊ានដែល ត្រូវអនុវត្តបន្តយកមកពិភាក្សាយ៉ាងផុសផល។

អ្វីដែលគួរកត់សម្គាល់នោះ គឺប្រតិភូកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ បានជួបពិភាក្សាដាច់ ដោយឡែកមួយជាមួយសាស្ត្រាចារ្យ  Moo Young Han នៃសាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង អំពីកិច្ចសហប្រតិបត្តិការ រវាង ស្ថាប័នទាំងពីរ ហើយនៅខែវិច្ឆិកាខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងពិនិត្យលទ្ធភាពរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នជាតិទាំងពីរអំពីសហប្រតិបត្តិការវិទ្យាសាស្ត្រ។   

RAC Media



អត្ថបទទាក់ទង

«ការសិក្សាអង្កេតបឋមអំពីម៉ូដសក់ផ្នួងមួយនៃចម្លាក់អប្សរនៅប្រាសាទអង្គវត្ត» ដោយ៖ ដោយ នូ ចាន់សុភី, ម៉ិល វាសនា, ប្រែង ពិសិដ្ឋ

...

2020-01-23 07:39:52   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 02:39 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តពាក្យរបស់គណៈកម្មការព័ត៌មានវិទ្យា និងពិភាក្សា អនុម័តបច្ចេកសព្ទ បរិស្ថាននិងធនធានធម្មជាតិ...»

កាលពីរសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើក កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអ...

2020-01-23 05:21:31   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 12:21 PM
«មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែចម្រើន។ នេះជាប្រសាសន៍ក្រើនរម្លឹកថ្នាក់ដឹកនាំវ...

2020-01-22 05:23:38   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 12:23 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីព្រឹកថ្ងៃអង្គារ និងរសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារីបានបើកកិច្ចប្រជុំដើម្បីពិនិ...

2020-01-22 04:00:23   ថ្ងៃពុធ, 22 មករា 2020 ម៉ោង 11:00 AM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ត្រូវបានតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាថ្មី ឋានៈស្មើរដ្ឋមន្ត្រី»

(រាជធានីភ្នំពេញ)៖ ដោយបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្...

2020-01-21 08:56:46   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 03:56 PM
«អាហារូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិ សម្រាប់ឆ្នាំ២០២០-២០២១ នៅសាធារណរដ្ឋកូរ៉េ»

2020-01-21 02:51:34   ថ្ងៃអង្គារ, 21 មករា 2020 ម៉ោង 09:51 AM

សេចក្តីប្រកាស