ព័ត៌មាន

«ដំណឹងអាហាររូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិឆ្នាំ ២០១៩-២០២០»

2019-02-08 08:36:50 ថ្ងៃសុក្រ, 08 កុម្ភៈ 2019 ម៉ោង 03:36 PM
អ្នកមើល 10883
post_detail

សូមជម្រាបជូនអ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់មេត្តាជ្រាបថា, 

មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (Asia Research Center) នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយទទួលបានការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (មូលនិធីកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់) ដល់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីឆ្នាំ២០០៤ដល់បច្ចុប្បន្ន។ មជ្ឍមណ្ឌលស្រាវជ្រាវអាស៊ី សូមជម្រាបជូនអ្នកស្រាវជ្រាវជាតិ និងសាធារណៈជនទូទៅនូវ «កម្មវិធីអាហាររូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិឆ្នាំ២០១៩-២០២០» នៅសាធារណរដ្ឋកូរ៉េ ដែលមានរយៈពេលដូចខាងក្រោម ៖

១. សម្រាប់រយៈពេល ១ឆ្នាំ៖ 

  • ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ២

សម្រាប់រយៈពេល ៦ខែ៖ 

  • ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០
  • ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

លក្ខខណ្ឌកម្រិតវប្បធម៌៖ សញ្ញាបត្រថ្នាក់បណ្ឌិត (PhD)

មុខវិជ្ជាជ្រើសរើសរួមមាន៖ 
  • ផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម 
  • ផ្នែកជំនាញទាក់ទងនឹងថាមពល 
  • ផ្នែកវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យា និង៤)ផ្នែកវិទ្យាសាស្ត្រជីវិត 
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩

​ប្រកាសលទ្ធផល៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩

សម្រាប់ការចាប់អារម្មណ៍ សូមទាក់ទងព័ត៌មាន ខាងក្រោម៖
  • សារអេឡិចត្រូនិច៖ [email protected] 
  • អាសយដ្ឋាន៖ Teheran-ro 211, Gangnam-gu, Seoul 06141, Korea
  • សារអេឡិចត្រូនិច៖ [email protected]
  • គេហទំព័រ៖ www.kfas.or.krមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីសូមអរគុណ !

អាស្រ័យហេតុនេះ សូមអ្នកស្រាវជ្រាវ និងសាធារណៈជនទាំងអស់ រួសរាន់ទំនាក់ទំនាក់ ដើម្បីទទួលបានព៍ត៌មានបន្ថែមអំពីអាហាររូករណ៍នេះ។

សូមអរគុណ


    អត្ថបទទាក់ទង

    ពិភពលោកក្រោយ COVID-19 និងព្រំដែននៃ “America First” ប្រែសម្រួលដោយលោក ជា ធារិទ្ធ នាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

    ជំងឺឆ្លង COVID-19 មានសភាពកាន់ធំឡើងៗ ពោលវាគឺជាការសាកល្បងប្រកបដោយភាពភ័យខ្លាចមួយចំពោះរដ្ឋាភិបាល និងទស្សនវិជ្ជាគ្រប់គ្រងនៅលើពិភពលោកទាំងមូល។ ទាំងប្រទេសប្រជាធិបតេយ្យ និងទាំងប្រទេសអត្តាធិបតេយ្យ ត្រូវបានគេមើល...

    2020-04-28 11:14:37   ថ្ងៃអង្គារ, 28 មេសា 2020 ម៉ោង 06:14 PM
    «សាកលវិទ្យាល័យជីវជាំងឧបត្ថម្ភម៉ាសចំនួន១ម៉ឺនម៉ាសជូនរាជបណ្ឌិត្យសភាកម្ពុជា»

    (រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ តំណាងសាកលវិទ្យាល័យជីវជាំង ខេត្តជាំងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនបាននាំម៉ាសចំនួន ១០០០០ (...

    2020-04-27 10:09:36   ថ្ងៃចន្ទ, 27 មេសា 2020 ម៉ោង 05:09 PM
    សីលធម៌ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ (Covid-19) ដោយ៖ បណ្ឌិត ជា វណ្ណី វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

    RAC Mediaប្រភព៖ ...

    2020-04-25 07:06:41   ថ្ងៃសៅរ៍, 25 មេសា 2020 ម៉ោង 02:06 PM
    «ដំណើរការស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

    (រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម...

    2020-04-23 12:32:45   ថ្ងៃព្រហស្បតិ៍, 23 មេសា 2020 ម៉ោង 07:32 PM
    ការប៉ះពាល់ផ្នែកសេដ្ឋកិច្ចអាម៉េរិកដោយកូវីដ-១៩ ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

    RAC Mediaប្រភព៖ មជ្ឈមណ្ឌលសិក្សាចិន

    2020-04-21 09:37:37   ថ្ងៃអង្គារ, 21 មេសា 2020 ម៉ោង 04:37 PM
    ភាពណរម៉ាល់នៃបំណែងចែកទិន្នន័យ Normality of a Distribution ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវគណិតវិទ្យានិងស្ថិតិនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

    RAC Mediaប្រភព៖ វិទ្យាស្ថានវិទ...

    2020-04-20 14:32:22   ថ្ងៃចន្ទ, 20 មេសា 2020 ម៉ោង 09:32 PM

    សេចក្តីប្រកាស