Royal Academy of Cambodia
ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈចុះសិក្សាស្រាវជ្រាវអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប និងការសិក្សាសង្កេតមរតកវប្បធម៌អរូបីដូចគ្នានៅខេត្តក្រចេះ។
ការសិក្សានេះមានគោលបំណងស្រាវជ្រាវពីការប្រើប្រាស់ដើមខ្ជែង (ដើមទ្រាំងដែលភាសាអ្នកស្រុកតាមតំបន់ ហៅថាដើមខ្ជែង) ក្នុងមុខរបរចិញ្ចឹមជីវិតនៅខេត្តក្រចេះ និងសិក្សាស្វែងយល់ដើម្បីរកទិន្នន័យបន្ថែមទាក់ទងនឹងការប្រើប្រាស់អត្ថប្រយោជន៍ដើមខ្ជែងជាអត្តសញ្ញាណនៃតំបន់ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងការប្រើដើមខ្ជែងនៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប នៃខេត្តព្រះវិហារ។
ស្លឹកទ្រាំងដែលត្រូវបានគេប្រើប្រាស់សម្រាប់កត់ត្រាពីក្បួនច្បាប់នានា ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ និងហៅថា សាស្ត្រាស្លឹករឹត។ បើតាមកំណត់ត្រារបស់សម្តេចសង្ឃ ជួន ណាត បានឱ្យដឹងថា សាស្ត្រាស្លឹករឹតនេះ មានកត់ត្រាពីទ្រឹស្តីក្បួនច្បាប់អំពីសាសនា និងទ្រឹស្តីអប់រំផ្សេងៗនៃជីវិត។ តាមការសិក្សាស្រាវជ្រាវមកថា ស្លឹករឹតនេះ ត្រូវបានគេកែច្នៃនិងប្រើប្រាស់តាំងពីសម័យអង្គរមក តែឯកសារមួយចំនួនថា មានការប្រើប្រាស់នៅក្រោយសម័យអង្គរ។ បើតាមការស្រាវជ្រាវរបស់លោក ណុន សុខា ប្រធានផ្នែកអក្សរសាស្ត្រ អក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការប្រើប្រាស់សាស្ត្រាស្លឹករឹត មានច្រើនចាប់តាំងពីសម័យលង្វែកមកម្លេះ ហើយសាស្ត្រានេះ ច្រើនកត់ត្រាពីប្រវត្តិសាស្ត្រ រឿងព្រេង ក្បួនច្បាប់នានា (ដូចជា ច្បាប់ប្រុស ច្បាប់ស្រី ជាដើម)។ ក្រោយមកនៅសតវត្សរ៍ទី១៩ ក្បួនច្បាប់ចារទុកនៅលើស្លឹករឹតដែលមានអាយុកាលចំណាស់ៗ ត្រូវបានគេចាប់ផ្តើមរៀបចំចារឡើងវិញលើស្លឹករឹតថ្មីរហូតមកដល់បច្ចុប្បន្ននេះ ហើយសាស្ត្រាស្លឹករឹតនេះ ច្រើនរក្សាទុកនៅបណ្ណាល័យពុទ្ធសាសនបណ្ឌិត្យ និងតាមនៅទីវត្តអារ៉ាម។
សូមបញ្ជាក់ថា ក្រុមការងារនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានចុះទៅសិក្សានៅក្នុងភូមិមានជ័យ ឃុំមានជ័យ និងភូមិថ្នល់ ឃុំស្វាយជ្រេះ ស្រុកស្នួល ខេត្តក្រចេះ។
RAC Media
សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូចរចារបស់អាស៊ានចាប់តាំងពីឆ្នាំ១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ានបានបង្កើតបាន១០ឆ្នាំមកម្ល៉េះ។ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានមានការអភិវឌ្ឍនិងជិតស្និទ្ធជាលំដា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្...
កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ...
(ប្រទេសជប៉ុន)៖ ប្រជាជនជប៉ុនខេត្តអយតា (Ōita) ដែលជាខេត្តអនុវត្តគោលនយោបាយចលនាភូមិមួយផលិតផលមួយរបស់ជប៉ុនបានទិញកក់ខ្មែរពីខេត្តកំពង់ឆ្នាំង ដើម្បីកែច្នៃធ្វើជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃជាច្រើន។ នេះបើតាមប្រសាសន...