Royal Academy of Cambodia
នៅក្នុងឱកាសឡើងតំណែងថ្មីជានាយកមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ លោកបណ្ឌិត Daniel Schmueking បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងជំនួបមួយជាមួយអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា នៅឯសាលស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ នៅក្នុងជំនួបកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គិន ភា និងមន្រ្តីជាសហការី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់លោកបណ្ឌិត Daniel Schmueking និងសហការី មកពីមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ តំណាងនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏កម្រនេះ ឯកឧត្តមបណ្ឌិត គិន ភា បានស្វាគមន៍ និងអបអរចំពោះលោកបណ្ឌិត Daniel Schmueking ដែលបានឡើងតំណែងជាប្រធានមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ ហើយឯកឧត្តមបណ្ឌិត ក៏បានជម្រាបជូនដល់ប្រធានមូលនិធីថា កន្លងមក ស្ថាប័នទាំងពីរ បានធ្វើកិច្ចសហការជាមួយគ្នាយ៉ាងស្អិត រមួត ហើយសង្ឃឹមថា ក្រោមការដឹកនាំថ្មីរបស់លោកបណ្ឌិត Daniel Schmueking ស្ថាប័នទាំងពីរនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត។ ឯកឧត្តមបណ្ឌិត ក៏បានជម្រាបផងដែរថា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានរៀបចំនូវផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំរបស់ខ្លួនរួចហើយ ហើយស្នើឱ្យមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ ពិនិត្យពីលទ្ធភាពដែលអាចឱ្យស្ថាប័នធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ថែមទៀត តាមរយៈផែនការសកម្មភាពដែលមានក្នុងផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន។ ឆ្លើយតប នឹងចំណុចនេះ លោកបណ្ឌិត Daniel Schmueking បានបង្ហាញចំណាប់អារម្មណ៍ទៅនឹងលើកឡើងរបស់ឯកឧត្តមបណ្ឌិត គិន ភា ពីគម្រោងជាយុទ្ធសាស្រ្តរបស់វិទ្យាស្ថាន និងបានបញ្ជាក់ថា លោកនឹងធ្វើការសិក្សាបន្ថែម សម្រាប់ជំរុញបង្កើនកិច្ចសហការទៅថ្ងៃមុខរវាងស្ថាប័នទាំងពីរ។
ចុងបញ្ចប់នៃជំនួបនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា និងមូលនិធិ ខុនរ៉ាដ អាដិនណូអ៊ែរ បានសម្រេចនិងឯកភាព នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ហើយមូលនិធិ នឹងពិនិត្យពីលទ្ធភាពក្នុងការឧបត្ថម្ភគាំទ្រដល់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាលើគម្រោងយុទ្ធសាស្រ្តអភិវឌ្ឍរយៈពេល៥ឆ្នាំរបស់វិទ្យាស្ថាន ដោយផ្តោតសំខាន់ទៅលើចំណុចអទិភាពបួនដូចខាងក្រោម៖
សូមបញ្ជាក់ដែរថា មូលនិធិខុដរ៉ាដ អាដិនណូអ៊ែរ ជាដៃគូសហប្រតិបត្តិការជាមួយវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិកម្ពុជា អស់រយៈពេលជាងដប់ឆ្នាំមកហើយគិតចាប់ពីឆ្នាំ២០០៦ មក តាំងពីពេលដែល ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច នៅជាអនុប្រធានវិទ្យាស្ថានមកម្លេះ។ ស្ថាប័នទាំងពីរ បានបង្កើតវប្បធម៌នៃកិច្ច សហប្រតិបត្តិការជាមួយគ្នាជាប់រហូតមក។ មូលនីធិខុនរ៉ាដ អាដិនណូអ៊ែរ បានជួយគាំទ្រដល់ការរៀបចំ វេទិកាបណ្ឌិតសភាចំហ ការបោះពុម្ពផ្សាយឯកសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងសកម្មភាពស្រាវជ្រាវជាច្រើន។ តាមរយៈជំនួបកាលពីព្រឹកម៉ិញនេះ មូលនីធិខុនរ៉ាដ អាដិនណូអ៊ែរ បានបង្ហាញពីសញ្ញាណវិជ្ជមានក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media
ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយបានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូ...
លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា ៤៦ឆ្នាំក្រោយជ័យជម្នះលើរបបកម្ពុជាប្រជាធិបតេយ្យ ព្រឹត្តិការណ៍ ៧មករា នៅតែមានតម្លៃជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបានសម្រាប់ប្រជាជាត...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយការបរទេសប្រកបដោយភាព...
ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋាននិងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បំពេញទស្សនកិច្ចសិក្សាតំបន់ព្រំដែននៅភូមិភាគឦសាន ក្នុង...
ជាស្មារតីទទួលខុសត្រូវក្នុងនាមជាពលរដ្ឋនៃប្រទេសជាតិមួយ មនុស្សទាំងអស់នៅក្នុងសង្គម ត្រូវតែគោរពនិងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងសង្គមជាតិរបស់ខ្លួន។ នៅពេលដែលមានការប្រព្រឹត្តបទល្មើស ត្រូវតែមានការបង្ក...