ព័ត៌មាន

«ដំណើរការស្រាវជ្រាវឈានដល់ខេត្តស្ទឹងត្រែង...»

2018-08-14 14:18:47 ថ្ងៃអង្គារ, 14 សីហា 2018 ម៉ោង 09:18 PM
អ្នកមើល 14509
post_detail

កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថាន បានដឹកនាំក្រុមស្រាវជ្រាវចុះសិក្សាស្រាវជ្រាវអំពី «សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលស្ថិតនៅក្នុងឃុំឆែប១ និងឆែប២ ស្រុកឆែប​​ ខេត្តព្រះវិហារ។ តាមរយៈការចុះទីស្រាវជ្រាវដោយផ្ទាល់នៅតំបន់ឧទ្យាន ក្រុមការងារបានរកឃើញនូវមរតកវប្បធម៌រូបី និងអរូបីជាច្រើន បានបន្សល់ទុកនៅក្នុងតំបន់ជុំវិញឧទ្យានឫស្សីត្រឹប ដូចជាសន្លុងស្លដែកដែលមានប្រវត្តិបន្សល់ទុកមកតាំងពីសម័យអង្គរមកម្លេះ ហើយអ្វីដែលគួរកត់សម្គាល់នោះ គឺក្រុមស្រាវជ្រាវបានធ្វើកំណត់ត្រាទុកនូវវប្បធម៌របស់ជនជាតិកួយ ដែលកំពុងរស់នៅខេត្តព្រះវិហារ ដូចជា ប្រពៃណីរបាំវាយខែល ការប្រើប្រាស់ស្លឹកខ្ជែង(ស្លឹកទ្រាំង) សម្រាប់បង្កើតជាឧបករណ៍ប្រើប្រាស់ផ្សេងៗក្នុងជីវភាពរស់នៅ។


ការសិក្សាអំពីមរតកវប្បធម៌រូបីនិងអរូបីតាមរយៈការសិក្សាយ៉ាងលំអិតជាមួយជនជាតិកួយ បានជំរុញលើកទឹកចិត្តក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចបន្តបេសកកម្មរបស់ខ្លួន ពង្រីកការស្រាវជ្រាវទៅដល់បណ្តាខេត្តភាគខាងជើងផ្សេងទៀត ដូចជានៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាដើម។ ក្រុមការងារបានចុះទៅសម្ភាសន៍ជាមួយចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរដែនដី ចាស់ទុំដែលនៅចងចាំប្រវត្តិ ពីវប្បធម៌នៃការរស់នៅរបស់ជនជាតិកួយនៅខេត្តក្រចេះ និងខេត្តស្ទឹង​ត្រែង។ 

(ក្រុមការងារជួបសម្ភាសជនជាតិកួយ នៅខេត្តស្ទឹងត្រែង)
ការចុះសង្កេតពីសម្បត្តិវប្បធម៌របស់ជនជាតិកួយនេះ ក្នុងគោលបំណងធ្វើការសិក្សា ចងក្រង និងកសាងឯកសារ ទាក់ទងនឹងការប្រើប្រាស់ដើមខ្ជែងសម្រាប់ជាប្រយោជន៍និងជាអត្តសញ្ញាណរបស់ជនជាតិកួយ ក៏ដូចជាកំណត់ត្រានិងការប្រៀបធៀបពីល្បែងវាយខែលក្នុងវប្បធម៌របស់ជនជាតិកួយ ដែលកំពុងមានវត្តមាននៅតាមបណ្តាខេត្គភាគខាងជើង ជាពិសេសខេត្តក្រចេះ និងស្ទឹងត្រែង ជាមួយនឹងកំណត់ត្រាពីវប្បធម៌ជនជាតិកួយដែលរស់នៅជុំវិញតំបន់ឧទ្យានរាជ​បណ្ឌិត្​យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៃខេត្តព្រះវិហារ។ 

សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានចុះទៅសិក្សានៅខេត្តក្រចេះ គឺបានធ្វើឡើងនៅភូមិមានជ័យ ឃុំស្រែចារ និងភូមិថ្នល់ ឃុំស្វាយជ្រេះ ស្រុកស្នួល ខេត្តក្រចេះ ហើយចំណែកនៅខេត្តស្ទឹងត្រែង ក្រុមការងារស្រាវជ្រាវ បានចុះទៅធ្វើការសិក្សាដោយផ្ទាល់នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ និង នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕

រូបភាពខ្លះៗ ពីសកម្មភាពបង្កើតរបស់ប្រើប្រាស់ពីដើមខ្ជែង (ដើមទ្រាំង) របស់ជនជាតិកួយ៖


RAC Media

អត្ថបទទាក់ទង

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   ថ្ងៃពុធ, 16 ធ្នូ 2020 ម៉ោង 03:37 PM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   ថ្ងៃចន្ទ, 30 វិច្ឆិកា 2020 ម៉ោង 10:28 AM

សេចក្តីប្រកាស