Royal Academy of Cambodia
កាលពីព្រឹកថ្ងៃទី១៤ ខែមីនា នេះ ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានទទួលជំនួបប្រជុំចង្អៀតមួយជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួនសម្រាប់ការចុះអនុស្សរណៈយោគយល់គ្នា រវាងស្ថាប័នទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាព នៃការចុះអនុស្សរណៈដ៏មានសារសំខាន់នេះ។
ទាំងពីរភាគី គឺទាំងរាជបណ្ឌិត្យសភាកម្ពុជា (RAC) និង ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) បានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចពិភាក្សាខាងលើ និងជាពិសេសកំណត់ឱ្យបាននូវគោលការណ៍ និងធ្វើយ៉ាងណាសម្រេចឱ្យបានលើអនុស្សរណៈ និងអនុវត្តឱ្យមានប្រសិទ្ធភាព។
ស្អែកនេះ ក្រៅពីការចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅមានការចុះអនុស្សរណៈយោគយល់គ្នា ចំនួន៤ផ្សេងទៀត និងកិច្ចព្រមព្រៀងចំនួន២ គឺ អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានការទូតកម្ពុជា, អនុស្សរណៈស្តីពីវិស័យថាមពល, អនុស្សរណៈស្តីពីការសម្រួលការវិនិយោគ, និង អនុស្សរណៈស្តីពីការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើឧបករណ៍ និងសម្ភារសំណង់ និង កិច្ចព្រមព្រៀងឥណទានជួយដល់វិស័យសុខាភិបាល និងកិច្ចព្រមព្រៀងឥណទានកែលម្អផ្លូវជនបទ។
RAC Media
បញ្ហាតំបន់អនាធិបតេយ្យ ជាបញ្ហាឈឺក្បាលមួយ ដែលកំពុងកើតមានច្រើន ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាទីរួមខេត្តនានានៅទូទាំងប្រទេស។ ទីតាំងមួយចំនួន បានអភិវឌ្ឍនៅកន្លែងក្លាយទៅជាទីប្រជុំជនច្រើន មានសំណង់រឹងមាំ បើទ...
ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១៤ ស្តីពី «តម្លៃវប្បធម...
លោកសាស្ត្រាចារ្យ Kangvol Khatshima ជាជនជាតិថៃ ដើមកំណើតខ្មែរសុរិន្ទ បានអញ្ជើញមកចូលរួមជាវាគ្មិន ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌, ប្រវត្តិ និងមោទកភាព» ថ្ងៃ...