Royal Academy of Cambodia
ឆ្លៀតក្នុងឱកាសនៃពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ នៅរសៀលថ្ងៃនេះ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ចំនួន ៩រូប ទទួលបានកិត្តិយសក្នុងការប្រកាសមុខតំណែងថ្មី ចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា រួមមាន៖
១. ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា ចំនួន ៧រូប គឺ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម, ឯកឧត្តមបណ្ឌិត ឈិត វណ្ណឫទ្ធិ, លោកជំទាវបណ្ឌិត សៀង ហ៊ុយ, ឯកឧត្តមបណ្ឌិត កង ឱម, លោកជំទាវ កែវ ណារុំ, ឯកឧត្តម ត្រឹង លីម, និងឯកឧត្តម ស៊ឹម សៀងប៉ាវ តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៨១ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។
២. ឯកឧត្តមបណ្ឌិត ប៊ី សុខគង់ ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៨២ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩
៣. លោកបណ្ឌិត ជា ចន្ថា ជាអនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប តែងតាំងដោយអនុក្រឹត្យលេខ ២០៧ អនក្រ.តត ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្តែផ្តាំដល់មន្ត្រីរាជការដែលទើបទទួលតួនាទីថ្មី ខិតខំប្រើចំណេះជំនាញជួយដល់ស្ថាប័ន និងជាតិ។ រាជបណ្ឌិត្យសភាកម្ពុជា ផ្តល់ឱកាសដល់មន្ត្រី និងបញ្ញវន្ត ដោយមិនប្រកាន់វ័យ។ ដូច្នេះមន្ត្រីដែលខិតខំបំពេញការងារ មានស្នាដៃ នឹងទទួលបានការលើកទឹកចិត្ត ហើយសូមទុករាជបណ្ឌិត្យសភាកម្ពុជា ជាកន្លែងរក្សាស្នាដៃរបស់ខ្លួនតទៅ។
សូមបញ្ជាក់ថា ជំនួយការទាំង៧រូបនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចូលបំពេញការងារទទួលបន្ទុកជួយតាមវិទ្យាស្ថានជំនាញ ទៅតាមឯកទេសរបស់ខ្លួន ហើយទាំងនេះ ក៏បង្ហាញពីការយកចិត្តទុកដាក់ដល់ដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថានចំណុះ ពីថ្នាក់ដឹកនាំនៃស្ថាប័នស្រាវជ្រាវជាតិនេះដែរ។
RAC Media
កញ្ញា Sutida Rumphoei ជាវាគ្មិនមួយរូបដែលបានអញ្ជើញមកពីប្រទេសថៃ បានធ្វើបទបង្ហាញពីការអភិរក្សព្រៃកោងកាងសម្រាប់ការទូទាត់កាបូនពីរោងចក្រថាមពល។ កញ្ញាបានចាប់ផ្តើមដោយបង្ហាញពីការជ្រើសរើសប្រធានបទនេះដោយសារតំបន់គា...
សិក្ខាសាលាអន្ដរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ នោះ លោក បណ្ឌិត Tak...
ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» លោក...
បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោ...