Royal Academy of Cambodia
ដោយមានកិច្ចសហការល្អរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាក៏បានរៀបចំបើកសិក្ខាសាលាស្តីពី «ការប្រមូលទឹកភ្លៀងជាដំណោះស្រាយ សម្រាប់ការផ្គត់ផ្គង់ទឹកនៅតំបន់ជនបទ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងករណីសិក្សា» ដែលមានលោកសាស្ត្រាចារ្យ មូយុង ហាន ជាវាគ្មិនឯកទេស។
ថ្លែងនៅក្នុងអង្គសិក្ខាសាលានោះ លោកសាស្ត្រាចារ្យ បានលើកនៅ ចំនួន០៤ចំណុចសំខាន់់ៗនៅក្នុងបទបង្ហាញរួមមាន (១) សក្កានុពលនៃទឹកភ្លៀងដែល អាចប្រើប្រាស់ឬបម្រើតម្រូវការបាន (២) ទឹកភ្លៀងសម្រាប់ផឹក (៣) របៀបនៃការគ្រប់គ្រងទឹកភ្លៀងដើម្បីបន្សល់ការប្រើប្រាស់ និង(៤) ករណីភ្លៀងនៅប្រទេសកូរ៉េ។ ក្នុងន័យនេះ លោកសាស្ត្រាចារ្យ មូយុង ហានក៏បានលើកយកចំណុចផ្សេងៗជាច្រើនដោយបង្ហាញជាខ្លឹមសាររួមពីរបៀបនៃការគ្រប់គ្រងទឹកនៅប្រទេសកូរ៉េខាងត្បូងជូនដល់សិក្ខាកាម ដើម្បីចែករំលែកបទពិសោធន៍មកដល់ប្រជាពលរដ្ឋកម្ពុជាដែលកម្ពុជា ក៏កំពុងតែជួបប្រទះនូវកង្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំងបាន លើសពីនោះទៀត លោកបានបន្តថា«ប្រសិនមានការរក្សាទុកទឹកបានល្អដើម្បីប្រើប្រាស់នោះ វានឹងជួយកាត់បន្ថយចំពោះការលំបាក និងអាចកាត់បន្ថយភាពជនលិចម្តងៗបានផងដែរ»។
សូមជម្រាបថា លោកសាស្ត្រាចារ្យ មូយុង ហាន ជាអ្នកឯកទេសខាងទឹកភ្លៀង មានបទពិសោធន៍ សព្វថ្ងៃលោកកំពុងបង្រៀននៅផ្នែកវិស្វកម្មបរិស្ថាននិងស៊ីវិល ក្នុងសាកលវិទ្យាល័យជាតិសេអ៊ូល ហើយលោកក៏កំពុងដឹកនាំមជ្ឈ មណ្ឌលស្រាវជ្រាវទឹកភ្លៀងនៅក្នុងសាកលវិទ្យាល័យនេះផងដែរ។ លោកបានទទួលបរិញ្ញាបត្រវិទ្យាសាស្រ្តនិងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យជាតិសេអ៊ូល និងនៅក្នុងឆ្នាំ១៩៨៩លោកបានទទួល សញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យតិចសាស បច្ចុប្បន្នលោកគឺជាសមាជិកមិត្តរបស់សមាគមទឹកអន្តរជាតិ(IWA)និងជាប្រធានរបស់ក្រុមអ្នកឯកទេសខាងគ្រប់គ្រងនិងការប្រមូលទឹកភ្លៀង សមាគមទឹកអន្តរជាតិ (IWA RWHM)។
RAC Media | ស៊ាង រ៉ូហ្សាត
នេះជាការថតរូបសត្វស្លាបលើកដំបូងដែលក្រុមការងារឧទ្យានឫស្សីត្រឹប បានសហការជាមួយក្រុមអ្នកថតរូបវត្តមានសត្វស្លាបនៅកម្ពុជា (Photographers of Existent Birds In Cambodia) ចុះថតរូបសត្វស្លាបនៅក្នុងតំបន់ឧទ្យានឫស្សី...
ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០ : ៣០នាទីបន្ទាប់ពីកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍ ការបោះឆ្នោតថ្នាក់ជាតិលើកទីមួយ ដែលបានគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងដោយស...
ថ្ងៃអង្គារ៍ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ប្រធានមជ្ឈមណ្ឌលសិក្សាចិន លោកបណ្ឌិត គីសេរីវឌ្ឍន៍ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមដាំ...
ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលស...