ព័ត៌មាន

«អាស៊ានគឺជាកន្លែងប្រកួតប្រជែងរបស់មហាអំណាច»

2019-09-09 13:21:06 ថ្ងៃចន្ទ, 09 កញ្ញា 2019 ម៉ោង 08:21 PM
អ្នកមើល 7584
post_detail

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងវិទ្យាស្ថានខុងជឺនៃរាជ​បណ្ឌិត្យសភាកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យតុងហ័រ នៃសាធារណរដ្ឋប្រជាមានិតចិន។ ការចុះអនុស្សរណៈ យោគយល់នោះធ្វើនៅថ្ងៃចន្ទ១១កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៩ នៅក្នុងបន្ទប់ប្រជុំរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសនៃជំនួបនោះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានសូមឱ្យភាគីចិនជួយប្រទេសកម្ពុជាលើការអភិវឌ្ឍវិស័យបច្ចេកវិជ្ជា ព្រោះថាប្រទេសចិនក៏ជាប្រទេសមួយដែលមានបច្ចេកវិជ្ជាជឿនលឿន ហើយនៅពេលនេះប្រទេសកម្ពុជាកំពុងតែត្រូវការវិស័យបច្ចេកវិជ្ជានេះដើម្បីជួយដល់ការអភិវឌ្ឍប្រទេស។ យើងបានដឹងថានៅពេលនេះសហរដ្ឋអាម៉េរិក និងប្រទេសចិនកំពុងតែមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា ដែលមូលហេតុសំខាន់នៃសង្គ្រាមពាណិជ្ជកម្មនោះ ក៏ព្រោះតែភាពជឿនលឿននៃបច្ចេកវិជ្ជារបស់ចិនផងដែរ។

ឯកឧត្តមបណ្ឌិតក៏បានបន្ថែមទៀតថា នៅពេលបច្ចុប្បន្ននេះ ប្រទេសមហាអំណាចនានាក្នុងពិភពលោក ដែលមានដូចជាសហរដ្ឋអាម៉េរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង និងប្រទេសចិន សុទ្ធតែបានមើលឃើញពីភាពចាំបាច់និងសារៈសំខាន់របស់អាស៊ាន ហើយប្រទេសមហាអំណាចទាំងនោះ បានប្រើគ្រប់មធ្យោបាយដើម្បីបញ្ច្រាបដែនអំណាច ឬឥទ្ធិពលរបស់ពួកគេមកលើតំបន់អាស៊ាន។ ចំណុចនេះបញ្ជាក់ថា ប្រទេសចិនត្រូវតែមានគោលការណ៍ច្បាស់លាស់ក្នុងការពង្រីកមិត្តភាព ឬដៃគូជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ព្រោះថា បើសិនជាចិនមិនមានគោលការណ៍ច្បាស់លាស់នោះទេ ប្រទេសនៅក្នុងតំបន់អាស៊ាន និងងាកទៅរកប្រទេសណាដែលមានភាពច្បាស់លាស់ហើយ។

ប្រតិភូសាកលវិទ្យាល័យតុងហ័រ បានកោតសរសើរ និងទទួលយកយោបល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អំពីសារៈសំខាន់របស់តំបន់អាស៊ាន ក៏ដូចជាសារៈសំខាន់របស់កម្ពុជា ហើយបានសន្យាថានឹងជួយឱ្យមានទំនាក់ទំនងជាមួយរាជបណ្ឌិត្យសភាកម្ពុជាឱ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត។ នៅក្នុងជំនួបនៃពិធីចុះអនុស្សរណៈយោគយល់នោះ ភាគីចិនក៏បានលើកឡើងអំពីការប្រើប្រាស់ថាមពលស្អាត ដែលកើតចេញពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ សម្រាប់ប្រើប្រាស់នៅក្នុងការអភិវឌ្ឍប្រទេស ហើយសាកលវិទ្យាល័យតុងហ័រនឹងជួយជ្រោមជ្រែងរាជ​បណ្ឌិត្យសភាកម្ពុជា តាមរយៈការអញ្ជើញមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទៅចូលរួមក្នុងការបណ្តុះបណ្តាលនៅប្រទេសចិន ការជួយជាជំនួយបច្ចេកទេស និងការអនុវត្តគម្រោងជាក់ស្តែងដែលភាគីទាំងពីរបានព្រមព្រៀងគ្នាជាមុន ជាពិសេសភាគីចិនមានបំណងជួយទីជនបទនៃប្រទេសកម្ពុជាមានភ្លើងអគ្គិសនីសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាមួយរាជរដ្ឋាភិបាលកម្ពុជា។

RAC Media


អត្ថបទទាក់ទង

Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM

សេចក្តីប្រកាស