Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកនៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំ កិច្ចប្រជុំរួមមួយរវាងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិតសភាចារ្យអនុប្រធាន ឯកឧត្ដមបណ្ឌិតជាថ្នាក់ដឹកនាំនៃវិទ្យាស្ថានទាំង៦និងស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចប្រជុំរួមនៃរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកនេះ មានប្រធានបទសំខាន់ៗចំនួន៣ ដែលត្រូវបានកំណត់ជារបៀបវារៈគឺ៖
១- ការចុះបញ្ជីទីតាំងបុរាណនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបជាសម្បត្តិវប្បធម៌ជាតិ
២- ការបណ្ដុះបណ្ដាល
៣- ការត្រៀមខ្លួនរបស់មន្ត្រី រាជបណ្ឌិត្យសភាកម្ពុជា ដែលមានសមត្ថភាពទៅជាថ្នាក់ដឹកនាំអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជា
៤- ផ្សេងៗ
នៅក្នុងរៀបវារៈផ្សេងៗ ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្រើនរំឭកអំពី ស្ថានភាពដំណើរការប្រព្រឹត្តទៅនៃវិទ្យាស្ថាននិងអង្គភាពដែលជាឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាពិសេសអំពីគម្រោងស្រាវជ្រាវអាទិភាពរបស់រាជបណ្ឌិត្យសភាកម្ពុជាដើម្បីស្វែងរកធាតុចូលជូនរាជរដ្ឋាភិបាលនិងស្ថាប័នដែលពាក់ព័ន្ធនានា។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានផ្ដល់ជាទស្សនវិស័យ សម្រាប់មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ក្នុងការរៀបចំស្នើសុំគម្រោងស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ដោយទាមទារឱ្យពិនិត្យមើលនូវវិស័យដែលជាអាទិភាពជាក់ស្ដែង ដើម្បីបំពេញនូវតម្រូវការនិងផលប្រយោជន៍សំខាន់សម្រាប់សង្គមកម្ពុជានាពេលបច្ចុប្បន្ន៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជបណ្ឌិត្យសភាក...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...