Royal Academy of Cambodia
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពជានៃរាជបណ្ឌិត្យសភាកម្ពុជា
បើយើងក្រឡេកមើលប្រវត្តិសាស្ត្រកម្ពុជា យើងឃើញថាប្រទេសកម្ពុជា ជាប្រទេសដែលកាន់របបរាជានិយមរាប់សតវត្សរ៍មកហើយ គឺតាំងពីការកកើតរដ្ឋមកម៉្លេះ មានទាំងរបបរាជានិយមផ្តាច់ការ (សម្បូរណញ្ញាសិទ្ធិរាជ្យ) និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។ ប៉ុន្តែ របបរាជានិយមអាស្រ័យធម្មនុញ្ញ ត្រូវបានបញ្ចប់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយសាររដ្ឋប្រហារមួយដឹកនាំដោយ លន់ នល់ សិរិមតៈ និងចេង ហេង ដើម្បីទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីអំណាច។
ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៣ របបនយោបាយចំនួនបី បានខិតខំចូលមកគ្រប់គ្រងប្រទេសកម្ពុជា ដែលនៅក្នុងចំណោមរបបនយោបាយទាំងនោះ គេឃើញមានរបបប្រធានាធិបតីនិយម ដែលមានអត្ថិភាពរហូតដល់ឆ្នាំ១៩៧៥ ដែលពេលនោះខ្មែរក្រហមបានផ្តួលរំលំ ហើយបានឡើងកាន់អំណាចជំនួសវិញដោយចុងកាណុង។ ពីឆ្នាំ១៩៧៥ របបផ្តាច់ការខ្មែរក្រហមបានឡើងកាន់អំណាច ហើយបានប្រព្រឹត្តអំពើហិង្សានិងការកាប់សម្លាប់តាមអំពើចិត្តពាសពេញផ្ទៃប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧៩ របបខ្មែរក្រហមប្រល័យពូជសាសន៍ត្រូវបានផ្តួលរំលំដោយក្រុមសង្គមនិយមមិនតឹងរ៉ឹង “Les Modérés” (និយមកណ្តាល) ហើយឡើងដឹកនាំប្រទេសម្តងវិញ ដោយចាប់ផ្តើមរៀបចំរដ្ឋបាលនិងហិរញ្ញវត្ថុឡើងវិញ។ ក្រុមនេះបានខិតខំកសាងនិងការពារជាតិក្នុងស្ថានភាពដ៏លំបាកមយយដោយដៃម្ខាងការពារការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមនិងដៃម្ខាងទៀតកសាងជាតិ។ របបគ្រប់គ្រងនេះមានអត្ថិភាពរហូតឆ្នាំ១៩៩៣។
ក្រោយការបោះឆ្នោត១៩៩៣ ប្រទេសកម្ពុជាបានប្រកាន់យករបបរាជានិយមអាស្រ័យធម្មនុញ្ញជាថ្មីឡើងវិញ។ រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ បានចែងថា ៖ «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។ របបរាជានិយមថ្មីនេះមានអត្ថិភាពរហូតដល់បច្ចុប្បន្ន។ យើងឃើញថា ប្រទេសកម្ពុជាបានភ្លក្សស្ទើរគ្រប់រសជាតិនៃរបបនយោបាយ ហើយរបបនយោបាយដែលមិនមែនរាជានិយម មិនសូវមានអត្ថិភាពបានយូរទេ ច្រើនតែត្រូវបានផ្តួលរំលំដោយរបបមួយផ្សេងទៀត។ ដូច្នេះ មានតែរបបរាជានិយមអាស្រ័យធម្មនុញ្ញទំនើបទេ ទើបអាចធានាបាននូវស្ថិរភាពនយោបាយនិងមានអត្ថិភាពយូរអង្វែង។
ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែ ទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ, ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់។ ទោះបីព្រះមហាក្សត្រមិនកាន់អំណាចក្តី ប៉ុន្តែ ព្រះអង្គត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ គឺអង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ទន្ទឹមនឹងនេះ ក្រមព្រហ្មទណ្ឌកម្ពុជា ក៏បានកំណត់ទោសទណ្ឌចំពោះជនទាំងឡាយណា ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រផងដែរ។
មាត្រា ៤៣៧ ស្ទួន នៃជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។
ដូច្នេះ បុគ្គលទាំងឡាយណា ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺប្រឈមនឹងបញ្ហាបួន ៖
- ទីមួយ ទិដ្ឋភាពប្រវត្តិសាស្ត្រនិងគ្រឹះនៃវប្បធម៌និងអារ្យធម៌ខ្មែរ៖ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺមានន័យថា ជាការជាន់ឈ្លីប្រវត្តិសាស្ត្រនិងគ្រឹះនៃវប្បធម៌និងអារ្យធម៌ខ្មែរ។ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាមនុស្សទម្មិឡឥតសាសនា និងជាមនុស្សដែលមិនស័ក្តសមនឹងទទួលបានសញ្ជាតិជាខ្មែរ និងជាន់ដីខ្មែរនោះទេ។
- ទីពីរ ទិដ្ឋភាពច្បាប់ ៖ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺបានរំលោភយ៉ាងធ្ងន់ធ្ងរចំពោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ មានពិរុទ្ធភាពព្រហ្មទណ្ឌមានស្ថានទម្ងន់ ដែលត្រូវផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុត ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌ និង បានរំលោភបាវចនារបស់ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ។
- ទីបី ទិដ្ឋភាពសង្គម ៖ ប្រជាជនខ្មែរទូទាំងនគរគោរពស្រឡាញ់អង្គព្រះមហាក្សត្រ និង ចាត់ទុកព្រះអង្គជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅបណ្តាប្រជានុរាស្ត្រខ្មែរទូទាំងនគរ។ ដូច្នេះ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ គឺជាបុគ្គលជាន់ឈ្លីនិងប្រមាថចំពោះប្រជាជនទូទាំងនគរ ប្រៀបបានយកកាំបិតទៅចាក់បេះដូងប្រជាជនឱ្យឈឺផ្សាបំផុត។
- ទីបួន ទិដ្ឋភាពនយោបាយ ៖ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាបុគ្គលដែលមិនអាចធ្វើនយោបាយក្នុងសង្គមកម្ពុជាបានទេ ជាបុគ្គលដែលប្រជាជាតិកម្ពុជាមិនស្វាគមន៍។ បុគ្គលដែលប្រមាថចំពោះអង្គព្រះមហាក្សត្រ ជាបុគ្គលមានទំនោរសាធារណរដ្ឋនិយម និងអាចមានឧបាយកលទុចរិតឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរបបរាជានិយមនៅកម្ពុជាក៏ថាបាន។
ដូច្នេះ សូមបងប្អូនប្រជាជនខ្មែរទាំងអស់ គ្រប់ទីក្រុង និគមជនបទ សូមប្រយ័ត្នប្រយែងចំពោះបុគ្គលបែបនេះ។ និន្នាការណាមួយឈានទៅរកការផ្តួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា គឺជាការប៉ុប៉ងនាំកម្ពុជាទៅរកសោកនាដកម្មដ៏ឈឺចាប់ពីអតីតកាលម្តងទៀត។
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក...
ដោយ : គិន ភា បណ្ឌិត ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំនេះគឺជាខួបលើកទី៥៨ នៃទំនាក់ទំនងកម្ពុជា-វៀតណាម និងខួបលើកទី៥០ នៃការបង្រួបបង្រួមប្រទេសវៀតណាម។ វាជាឱកាសដ...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលភាគីវៀតណាមបានអញ្ជើញកងទ័រកម្ពុជាចូលរួមដង្ហែព្យុហយាត្រារបស់ខ្លួន ដើម្បីអបអរកម្មវិធីខួបទី៥០នៃការបង្រួបបង្រួមជាតិវៀតណាមនោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅបន្ទប់ក្រវាន់ អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំការប្រជុំណែនាំ និងផ្ដល់អនុសាសន៍ដល់បេក្ខជនដែលជាប់ការវាយតម្លៃជ្រើសរើសជាប់ជាស្ថាព...
លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព...
សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥
ចុចមើលសេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្...
ចុចមើលសេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចា...
ចុចមើលវគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈ...
ចុចមើលសេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិ...
ចុចមើលវគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ប...
ចុចមើលកម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវ...
ចុចមើលកិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្ន...
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិ...
ចុចមើលសេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃ ការបោះពុម្ភព្រឹត្តិបត្រលេខ១២ សទ្ទានុក្រមភាសាវិទ្យា សទ្ទ...
ចុចមើលសេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឆមាសទី១ ឆ្នាំ២០២១របស់រាជបណ...
ចុចមើល