Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប្តូរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យតាម៉ា ក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន ហើយក៏ជាទីប្រឹក្សាជាន់ខ្ពស់នៃវេទិកាប៉ាស៊ីហ្វិក ដែលជាធនាគារខួរក្បាល ផ្តោតការសិក្សាអំពីគោលនយោបាយការបរទេស លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកបណ្ឌិត Brad Glosserman បានពិភាក្សាគ្នាអំពីកិច្ចការស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ទំនាក់ទំនងកម្ពុជាអាមេរិក និងអត្ថន័យឥណ្ឌូប៉ាស៊ីហ្វិកចំពោះកម្ពុជា។
ជំនួបនេះធ្វើឡើងនៅរសៀលថ្ងៃពុធ ១០ កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០១៨។
RAC Media
រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd,...
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...