Royal Academy of Cambodia
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយនឹងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ ក្រោមអធិបតីភាពឯកឧត្ដម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
សន្និសីទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញនូវសារប្រយោជន៍នៃការដោះដូរយោបល់ អំពីការផ្សារភ្ជាប់វប្បធម៌ជាមួយសង្គមជាតិ ដោយផ្ដោតការយកចិត្តទុកដាក់លើវប្បធម៌សន្តិភាព ភាពសុខុដុមរមនា នៅក្នុងយុគសម័យបច្ចេកវិទ្យា ដើម្បីរក្សានូវសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនទាំងក្នុងតំបន់ និងពិភពលោក។ សន្និសីទអន្តរជាតិនេះ មានការអញ្ជើញធ្វើបទបង្ហាញនិងផ្ដល់អនុសាសន៍ពីសំណាក់វាគ្មិនជាសាស្ត្រាចារ្យ និងអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់សរុបចំនួន ៣០រូប ដែលអញ្ជើញមកពី១៥ប្រទេស។
គួរបញ្ជាក់ថា សន្និសីទអន្តរជាតិលើកទី១៥ ស្ដីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ បញ្ហាប្រឈមនៃវប្បធម៌ ក្នុងយុគសម័យបច្ចេកវិទ្យា» ត្រូវបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ សាស្ត្រាចារ្យ អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ និងមន្ត្រីរាជការសរុបចំនួន ១១០អង្គ/នាក់៕
RAC Media | លឹម សុវណ្ណរិទ្ធ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ជូរ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យ សភាកម្ពុជា និង លោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌ...
ចិនជាប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេបង្អស់នៅលើពិភពលោក ដោយបានផ្តល់កម្ចីច្រើនជាងធនាគារពិភពលោក ឬស្ថាប័នអន្តរជាតិដទៃទៀត។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៧ ប្រាក់កម្ចីរបស់បណ្តាប្រទេសនានាពីប្រទេសចិន «បានកើនឡើង១...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីអបអរសាទរខួប១ឆ្នាំនៃការសិតបដិមាទោលព្រះនាងឥន្ទ្រទេវី និងព...
(ខេត្តតាកែវ)៖ បន្ទាប់ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានប្រគេនទេយ្យទាននិងចង្ហាន់ដល់ព្រះសង្ឃក្នុងឱកាសចូលរួមពិធីកាន់បិណ្ឌ៥ បុណ្យភ្ជំបិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្...
(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពជានិងក្រុមការងារបានចូលរួមពិធីកាន់បិណ្ឌ៥ ក្នុងឱកាសបុណ្យភ្ជំុបិណ្ឌដែលជាបុណ្យមួយដ៏ធំនៃប្រពៃណីទំនៀមទំលា...
RAC Mediaប្រភព៖ ក្រុមការងារស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា