Royal Academy of Cambodia
វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ជាពិសេសលើកកំពស់កិច្ចសហប្រតិបត្តិការ និងលើកកំពស់គំនិតផ្តួចផ្តើម «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» នៅក្រុង ដាលី Dali ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៨។
សមាសភាពអ្នកចូលរួម ជាអ្នកស្រាវជ្រាវមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្នុងនេះដែរ ថ្នាក់ដឹកនាំនិងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ពីររូប៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និង លោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នឹងអញ្ជើញចូលរួមក្នុងវេទិកាអន្តរជាតិ «The 9th Southwest Forum & the 2nd Lancang-Mekong Cooperation Think Tank Forum» នេះ តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យយូណាន នៅក្រុងដាលី ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម រាជបណ្ឌិត្យសភាកម្ពុជា យើងនឹងមានប្រជុំចង្អៀតជាមួយសាកលវិទ្យាល័យយូណាន់ តាមរបៀបវារៈ៖
១. ការពិនិត្យលទ្ធភាព កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា លើការរៀបចំយុទ្ធសាស្ត្រនយោបាយអន្តរជាតិសម្រាប់ប្រទេសយើងទាំងពីរ។
២. ការពិនិត្យលទ្ធភាព កិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា លើការករណីជនជាតិចិននៅកំពង់សោម។
៣. ផ្សេងៗ។
គួរបញ្ជាក់ដែរថា នៅក្នុងវេទិកាអន្តរជាតិលើកទី៩ ប្រធានបទសំខាន់សម្រាប់កិច្ចពិភាក្សាក្នុងវេទិកានេះ គឺ«សហគមន៍ដែលមានអនាគតរួមគា្នរវាងចិននិងអាស៊ាន និង កិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង» របៀបវារៈនៃការពិភាក្សា នឹងផ្តោតលើបញ្ហាដូចខាងក្រោម៖
១. សហគមន៍ដែលមានអនាគតរួមគា្ន សម្រាប់មនុស្សជាតិ និង សហគមន៍ដែលមានអនាគតរួមគា្ន សម្រាប់ចិន-អាស៊ាន
២. ទំនាក់ទំនងអន្តរជាតិតាមរបៀបថ្មីមួយ និង ទំនាក់ទំនងជាប្រទេសជិតខាងតាមរបៀបថ្មីមួយ
៣. កិច្ចសហប្រតិបត្តិការទន្លេមេគង្គ-ឡានឆាង ចាប់ពីដំណាក់កាលផ្តួចផ្តើមដំបូង រហូតដល់ដំណាក់កាលចាស់ទុំ
៤. ច្រកសេដ្ឋកិច្ច និង ច្រកអភិវឌ្ឍទន្លេមេគង្គ-ឡានឆាង
៥. ការទូតជាប្រទេសជិតខាងរបស់ចិន និង ការបើកចំហក្នុងតំបន់
៦. សំណង់ស្នូលរបស់ខេត្តយូណាន និង ការចូលរួមរបស់ក្រុងដាលី៕
២៥ កញ្ញា ២០១៨RAC Media
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ទទួលជួបជាមួយលោក ថន វណ្ដុង នាយកប្រតិបត្តិអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីការអភិវឌ្ឍសង្គម ដើម្បីពិភាក្សាការងារ និងពិនិត្យមើលលទ្ធភាពនៃការអនុវ...
វៀតណាម ដែលជាប្រទេសមួយនៅជិតខាងកម្ពុជា ហើយដែលជាប្រទេសមួយមានទំនាក់ទំនល្អជាមួយកម្ពុជាផងដែរនោះ បានបង្កើតច្បាប់គ្រប់គ្រងអ៊ិនធឺណិត ដោយច្បាប់នោះបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩នេះ។ កាលពីថ្ងៃទី១៨ ខែក...
ការសិក្សាស្រាជ្រាវពីកុលាលភាជន៍ខ្មែរជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យបុរាណវត្ថុវិទ្យា និងប្រវត្តិសាស្រ្ត ព្រោះតាមរយៈកុលាលភាជន៍ទាំងនោះ អ្នកស្រាវជ្រាវអាចកំណត់បានពីភាពប៉ិនប្រសប់របស់ជនជាតិខ្មែរ...
ក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍មីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម (Micro Small and Medium Enterprises: MSMEs) ទើបតែបានបង្កើតនៅកម្ពុជាក្នុងទសវត្សរ៍ទី៩០ប៉ុណ្ណោះ។ MSMEs មានតួនាទីជាឆ្អឹងខ្នងនៃសេដ្ឋក...
កាលពីឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ព័ត៌មានក្នុងពិភពលោក ហាក់ដូចជាបានគ្របដណ្តប់ដោយព័ត៌មានស្តីពីជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ដោយប្រទេសទាំងពីរបានបន្តឹងការយកពន្ធលើមុខទំនិញរបស់គ្នាទៅវិញទៅមក ...