Royal Academy of Cambodia
ភ្នំពេញ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នេះ នៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ៤:៣០ នាទីរសៀល ដែលមានការអញ្ជើញចូលរួមពីសំណាងនាយកភាគីចិន និងនាយិកាភាគីខ្មែរ របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យបណ្ឌិត្យសភាកម្ពុជា ព្រមទាំងបុគ្គលិក និងសិស្សដែលសិក្សាភាសាចិននៅវិទ្យាស្ថាននេះសរុបជាង ១០០នាក់។
នៅក្នុងកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ មានការលេងល្បែងកម្សាន្តចំនួន១០ផ្សេងៗគ្នាដូចជា ល្បែងចាក់សោរ ល្បែងគប់ព្រួញ ល្បែងឈរជើងមួយ ល្បែងលោតកអន្ទាក់ ល្បែងអានអក្សរ ល្បែងរកអក្សរ ល្បែងដណ្ដើមកៅអី ល្បែងគប់ថង់សំណាង ល្បែងទាត់សី និងល្បែងគំនូរទឹកខ្មៅ។ ដោយឡែក សម្រាប់អ្នកចូលរួមលេងល្បែងកម្សាន្តដែលបានឈ្នះចំនួន ៦ ល្បែងកម្សាន្ត នឹងឱកាសចូលរួមការចាប់រង្វាន់ផ្សងសំណាង ដែលរង្វាន់ធំគឺអាហារូបករណ៍សិក្សាឥតគិតថ្លៃវគ្គ១រង្វាន់ និងរង្វាន់ផ្សេងៗទៀត។
គួរបញ្ជាក់ថា វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា តែងតែប្រារព្ធកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ ជារៀងរាល់ឆ្នាំ ដើម្បីបង្កបរិយាកាសរីករាយនិងស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ បុគ្គលិក និងសិស្សសិក្សាភាសាចិននៅវិទ្យាស្ថានដែលទទួលបានការឧបត្ថម្ភនិងគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិននេះ។
សូមជម្រាបថាផងដែរថា នៅក្នុងឆ្នាំសិក្សា២០១៨-២០១៩ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានថ្នាក់បង្រៀនភាសាចិនចំនួន ២៣ កន្លែង នៅទូទាំង ៩ ខេត្ត-រាជធានី និងមានកំណើនសិស្សសិក្សាភាសាចិនរហូតដល់ប្រមាណជា ១៥,០០០ នាក់ នៅទូទាំងប្រទេស និងមានចំនួនប្រមាណជា ៣,០០០ នាក់ ដែលបានសិក្សានៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់៕
RAC Media | លឹម សុវណ្ណរិទ្ធ
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្...
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងកញ្ញា ម៉ៅ សុគន្ធា មន្ត្រីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមប្រជុំ ដើម្បីប្រមូលទិន្ន័យ និង...
ដោយ៖ បណ្ឌិត យង់ ពៅ ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៣ឆ្នាំហើយ ដែលកិច្ចព្រមព្រៀងនេះបានផ្ដល់នូវមូលដ្ឋានសម្រាប់កម្ពុជាអាចឈានទៅសម្រេចបាននូវជោគជ័យ...