Royal Academy of Cambodia
(រាជធានីភ្នំពេញ)៖ ដោយបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យលេខ នស/រកត/០១២០/០៧១ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជាថ្មី បន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។
តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០១២០/០៧១ខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី។
សូមជម្រាបជូនថា រាជបណ្ឌិត្យសភាកម្ពុជាបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ ហើយផ្អែកតាមមាត្រា១៨នៃព្រះរាជក្រឹត្យបានតម្រូវឱ្យមានការតែងតាំងប្រធានរាជបណ្ឌិត្យសភាកម្ពុជាឡើងវិញយ៉ាងយូរ១ខែ ក្រោយពីការចូលជាធរមាននៃព្រះរាជក្រឹត្យនេះ។
សូមជម្រាបជូនផងដែរថា រាជបណ្ឌិត្យសភាកម្ពុជា (រ.ប.ស.ក.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ហើយ រ.ប.ស.ក. មានបេសកកម្មដឹកនាំគ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។
តាមរយៈព្រះរាក្រឹត្យដដែលនេះ រាជបណ្ឌិត្យសភាកម្ពុជា មានភារកិច្ចជាអាទិ៍ ដូចតទៅ៖
- គ្រប់គ្រងនិងពង្រីកការស្រាវជ្រាវវិទ្យាសាស្រ្តលើគ្រប់វិស័យ
- ធ្វើកិច្ចសហប្រតិបត្តិការលើផ្នែកស្រាវជ្រាវជាមួយក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍនានាដែលមានគោលបំណងដូចគ្នា
- រៀបចំវេទិកាវិទ្យាសាស្រ្តលើគ្រប់វិស័យដើម្បីផ្តល់ធាតុចូលក្នុងការរួមចំណែកអភិវឌ្ឍប្រទេស
- បណ្តុះបណ្តាលដើម្បីអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យ
- ប្រមូល ចងក្រង បោះពុម្ពផ្សាយ និងតម្កល់ឯកសារ ស្នាដៃស្រាវជ្រាវនិងរបកគំហើយនានា
- ប្រមូលផ្តុំកម្លាំងបញ្ញាញាណរបស់ជាតិនិងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍប្រទេស
- លើកសំណើជូនគ្រឿងឥស្សរិយយសឬគោរមងារវិទ្យាសាស្រ្តដល់ឥស្សរជនឆ្នើមជាតិនិងអន្តរជាតិ
- អភិរក្សនិងអភិវឌ្ឍការប្រើប្រាស់ភាសានិងអក្សរខ្មែរប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ
- ស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិនិងវប្បធម៌
- ចូលរួមចំណែកនិងធ្វើកិច្ចសហប្រតិបត្តិការក្នុងការការពារកម្មសិទ្ធិបញ្ញាខាងផ្នែកវិទ្យាសាស្រ្តគ្រប់វិស័យ
- ពិនិត្យនិងវាយតម្លៃស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្តជាន់ខ្ពស់
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលទីស្តីការគណៈរដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលប្រគល់ជូន៕
រាជបណ្ឌិត្យសភាកម្ពុជាបានបន្តចែកទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីនៃក្តីស្រឡាញ់ ជាមួយស្នាមញញឹមនៅខ័ណ្ឌជ្រោយចង្វារកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដល់សិស្សថ្នាក់ទី៧...
កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបាននាំទឹកដោះគោតេជោសែនឫស្សីត្រឹប ទៅចែកជូនដល់សិស្សានុសិស្សថ្នាក់ទី២ដល់ថ្នាក់ទី៦ ចំនួន២១០នាក់ នៅសាលាបឋមសិក្សាជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង...
ភ្នំពេញ៖ ជាទូទៅ នៅពេលណាដែលគេនិយាយអំពីពាក្យថាស្នេហាជាតិឬជាតិនិយម មានប្រជាជនកម្ពុជាមិនតិចទេ ដែលលើកដៃ ស្រែកគាំទ្រ និងអះអាងពីការចូលរួម ប៉ុន្តែ «មនសិការស្នេហាជាតិពិតប្រាកដ វាទាមទារឱ្យមានការចូលរួមពីប្រជាពលរ...
ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ដំណើរប្រព្រឹត្តទៅ និងភាពជាដៃគូសេវាកម្មធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដែលបានប្រព្រឹត្តឡើងនៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ន...