ព័ត៌មាន

«ជ័យលាភីគូរនិមិត្តសញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០»

2020-02-06 10:06:32 ថ្ងៃព្រហស្បតិ៍, 06 កុម្ភៈ 2020 ម៉ោង 05:06 PM
អ្នកមើល 7303
post_detail

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ជ័យលាភីគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងខាងលើ ការប្រកួតប្រជែងគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំ បានជ្រើសរើសនិងវាយតម្លៃ ហើយបានរកឃើញម្ចាស់ជ័យលាភីឈ្មោះ សៀង ឆាយលី ដែលអញ្ជើញមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលនិមិត្តសញ្ញានេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM Summit) គឺជាកិច្ចប្រជុំអន្តររដ្ឋាភិបាលដែលបង្កើតឡើងដំបូងនៅក្នុងឆ្នាំ១៩៩៦ ដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប។ បច្ចុប្បន្ន កិច្ចប្រជុំនេះ មានដៃគូរដ្ឋាភិបាលចំនួន ៥៣ប្រទេស ដែលក្នុងនោះបណ្ដាប្រទេសអឺរ៉ុបមានចំនួន៣០ប្រទេស ប្រទេសចំនួន ២១ មកពីទ្វីបអាស៊ី​ និងអគ្គលេខាធិការអាស៊ាននិងសហភាពអឺរ៉ុប។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM Summit) ផ្ដោតសំខាន់ទៅលើនយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាអប់រំ ដែលជាសារប្រយោជន៍រួម នៅក្នុងកិច្ចជំរុញការផ្ដល់តម្លៃគ្នាទៅវិញទៅមក និងភាពជាដៃគូស្មើមុខមាត់គ្នា៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

«កម្មវិធីការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឆ្នាំ២០២០»

ព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំកិច្ចប្រជុំ ប្រ...

2020-01-29 11:07:14   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 06:07 PM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាឱ្យបង្កើនការផលិតព័ត៌មានបែប​វិទ្យាសាស្រ្ត ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យបានទូលំទូលាយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ព័ត៌មានបែបវិទ្យាសាស្រ្តដែលជារបកគំហើញពីការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្មីៗរបស់អ្នកស្រាវ​ជ្រាវជាតិ និងអន្តរជាតិ គឺជាសារមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យទទួលបានក...

2020-01-29 10:42:43   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 05:42 PM
«កិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា»

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅរាជ​បណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតី...

2020-01-29 10:28:00   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 05:28 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»

កាលពីរសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័...

2020-01-29 03:09:29   ថ្ងៃពុធ, 29 មករា 2020 ម៉ោង 10:09 AM
«ការសិតបដិមាទោលព្រះនាងឥន្រ្ទទេវី» ស្រាវជ្រាវនិងចងក្រងដោយ៖ យង់ ពៅ, ផុន កសិកា, ម៉ិល វាសនា, តាកេត ស័កដា, ហឿង សុធារស់, ប្រែង ពិសិដ្ឋ

...

2020-01-28 09:47:46   ថ្ងៃអង្គារ, 28 មករា 2020 ម៉ោង 04:47 PM
«ការសិក្សាអង្កេតបឋមអំពីម៉ូដសក់ផ្នួងមួយនៃចម្លាក់អប្សរនៅប្រាសាទអង្គវត្ត» ដោយ៖ ដោយ នូ ចាន់សុភី, ម៉ិល វាសនា, ប្រែង ពិសិដ្ឋ

...

2020-01-23 07:39:52   ថ្ងៃព្រហស្បតិ៍, 23 មករា 2020 ម៉ោង 02:39 PM

សេចក្តីប្រកាស