Royal Academy of Cambodia
M.C ពូជស្រូវត្រីរៀលជាកសិផលមួយមានរយៈពេលខ្លីដាំដុះទទួលបានទិន្នផលល្អដែលកសិករនៅ ឃុំភ្លុក ស្រុក សេសាន ខេត្តស្ទឹងត្រែងបានរកឃើញដោយខ្លួនឯង អាចចែកចាយដល់កសិករយើងផ្សេងៗមិនបាច់ចំណាយថវិការ ទិញស្រូវពូជ មកពីខេត្តនានា។
ក្នុងឱកាសចុះជួបកសិករដែលជ្រើសរើសបានពូជស្រូវថ្មី (ហៅស្រូវត្រីរៀល) លោក ថងឌីអាត កសិករនៅភូមិភ្លុកជាម្ចាស់ស្រូវបានបញ្ជាក់ថា ស្រូវនេះលោកបានសន្សំវាធ្វើពូជបានរយៈពេល៣ឆ្នាំហើយ ព្រោះវាដាំដុះមិនរើសដីនិងឆាប់ទទួលបានផលមុនគេ ។
លោកបញ្ជាក់ថា ដំបូងឡើយលោកធ្វើស្រូវរំដួល ពេលនោះវាមានលាយឡំនៅក្នុងស្រែបានចេញផ្លែទុំមុនគេ ហើយក៏ចេះតែប្រមូលពូជវាទុកបានមួយតៅយកមកដាំ។ពេលចេញផ្លែទុំមានសម្បុរភ្លឺផ្លេកចាំងពន្លឺថ្ងៃដូចហ្វូងត្រីរៀលឡើង ទើបគាត់ដាក់ឈ្មោះវាជាស្រូវត្រីរៀល។
លោកទួន ថាំងមេឃុំភ្លុក ស្រុកសេសាន បានអះអាងថាបច្ចុប្បន្នពូជស្រូវនេះត្រូវបានកសិករចាប់អារម្មណ៍ធ្វើបានប្រមាណ២០គ្រួសារហើយ ចំណែកស្រូវផ្សេងៗទៀតដូចជាពូជស្រូវរំដួល ផ្កាម្លិះ -ផ្កាល្មៀត- ផ្ការំដេង- សែនពិដោរ- ក៏កសិករយើងនិយមធ្វើដែរ ព្រោះពេលបានផលងាយស្រួលលក់ ។
លោកថាចំពោះស្រូវត្រីរៀលថ្មីដែលកសិករបង្កាត់ពូជបាននេះ ពិតជាពូជស្រូវមួយដាំដុះឆាប់ទទួលបានផលពិត ប្រាកដមែន ជាពិសេសនៅចុងខែកញ្ញានេះ ត្រូវបានប្រមូលផលរួចរាល់ហើយ លោកនឹងទាក់ទងទៅខាងបច្ចេកទេសកសិកម្មឱ្យគាំទ្រលើគម្រោងនេះ ព្រោះជាលើកទី១ហើយដែលកសិករយើងមករកឃើញពូជស្រូវនេះ ដើម្បីឱ្យផ្នែកបច្ចេកទេសមកជួយរបៀបបន្សុទ្ធបន្ថែម ដើម្បីយើងទុកពូជឱ្យបានកាន់តែល្អ ។
លោក ធី សាយ កសិករដាំស្រូវនេះដែរបានបញ្ជាក់ថា តាំងពីបានដាំដុះស្រូវនេះមក ឃើញថាមិនពិបាកថែទាំទេ ហើយក្នុងរយៈពេលតែ៧៥ថ្ងៃបានចេញផ្លែទុំ ទទួលផលទាន់ចិត្ត និងបានដាល់អំបុកលក់មុនគេថែមទៀត ។
សូមបញ្ជាក់ថា ឃុំភ្លុក ស្រុកសេសាន ស្ថិតនៅតាមបណ្តោយដងទន្លេសេសាន មានចំងាយពីទីរួមខេត្តប្រមាណជាង ២០គីឡូម៉ែត្រ មានប្រជាពលរដ្ឋរស់នៅ ៤០៧ គ្រួសារ ស្មើនឹងចំនួនមនុស្ស ១៦៨៥ នាក់ និងមានផ្ទៃដីដាំដុះដំណាំស្រូវស្រែចម្ការប្រមាណ ជាង៤០០ហិកតា ។
ប្រភព៖ Facebook រដ្ឋមន្ត្រីក្រសួងព័ត៌មាន
RAC Media, លឹម សុវណ្ណរិទ្ធ
Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោម...
នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្ស...