Royal Academy of Cambodia
ទិវានារីអន្តរជាតិ៨មីនា ជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំឭកអបអរសាទរនូវប្រវត្តិនៃការទាមទារសិទ្ធិរបស់ខ្លួន។ ទិវានេះក៏ត្រូវបានអង្គការសហប្រជាជាតិប្រារព្ធនិងអបអរសាទរផងដែរ លើសពីទៅទៀតក៏មានប្រទេសជាច្រើនបានកំណត់យកទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនថែមទៀត ផង។ កន្លងមក នារីក្នុងលោកតែងត្រូវបែងចែកដោយព្រំដែនជាតិ ដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ជាដើម។ ប៉ុន្តែ ក្រោយពេលនារីក្នុងលោកចាប់ផ្ដើមទាមទារសិទ្ធិសេរីភាពបានទទួលជោគជ័យ ទិវានារីថ្ងៃទី៨ ខែមីនា ត្រូវបានគេប្រារព្ធ រំឭក និងអបអរសាទរជារៀងរាល់ឆ្នាំ។ ការបង្កើតពិធីទិវានារីនេះឡើង គឺក្នុងគោលបំណងរំឭកឡើងវិញនូវប្រពៃណីនៃការតស៊ូរបស់នារីក្នុងសម័យអតីតកាល ដើម្បីសមភាព យុត្តិធម៌ សន្តិភាព និងអភិវឌ្ឍន៍។
ទិវានារីអន្តរជាតិ ជារឿងរបស់នារីបានការកសាងប្រវត្តិសាស្ត្រ ដែលកើតចេញពីការតស៊ូរបស់នារីអស់រយៈពេលរាប់ទសវត្ស ដើម្បីការរស់នៅរស់នៅក្នុងសង្គមដោយស្មើភាពជាមួយបុរស។ ជាក់ស្ដែង ក្នុងអំឡុងពេលបដិវត្តន៍នៃប្រទេសបារាំង នារីក្នុងទីក្រុងប៉ារីសបានអំពាវនាវរកសេរីភាព សមភាព ភាតរភាព ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។
គំនិតនៃទិវានារីអន្តរជាតិនេះបានលេចឡើងជាដំបូងក្នុងរបត់នៃសតវត្សដែលពិភពឧស្សាហូបនីយកម្មមានដំណើរវាតទី ចលាចល និងកំណើនប្រជាជនយ៉ាងឆាប់រហ័ស។ ផ្តើមចេញពីចលនាតស៊ូរបស់នារីនៅសហរដ្ឋអាម៉េរិក កាលពីចុងសតវត្សទី១៩ក្នុងការរំដោះខ្លួនចេញពីការកេងប្រវ័ញ្ចនានានៅក្នុងវិស័យឧស្សាហកម្ម នារីត្រូវបានគេទទួលស្គាល់និងផ្តល់សិទ្ធិពេញលេញនៅក្នុងការងារនិងសង្គមជាបន្តបន្ទាប់។ ការសាមគ្គីនិងការតស៊ូរបស់នារីទូទាំងពិភពលោក ដើម្បីសេរីភាព ប្រជាធិបតេយ្យ ដោយភា្ជប់នូវពាក្យស្លោកថា មួយថ្ងៃធ្វើការប្រាំបីម៉ោង ធ្វើការស្មើគ្នា បៀវត្សរ៍ស្មើគ្នា ការពារសុខភាពមាតានិងទារក។
ដោយឡែកនៅប្រទេសកម្ពុជា តើនារីត្រូវបានលើកតម្កើងនិងផ្ដល់តម្លៃយ៉ាងណាខ្លះ?
គេតែងចាត់ទុកថា សង្គមខ្មែរជាសង្គមមេនិយម គឺការឱ្យតម្លៃស្រ្តីជាធំ ជារបបមាតាធិបតេយ្យ។ តើយើងមានអ្វីខ្លះដែលបញ្ជាក់ថា សង្គមខ្មែរជាសង្គមឱ្យតម្លៃស្រ្តីជាធំនោះ?
ក្នុងជីវភាពប្រចាំថ្ងៃ យើងឃើញមានភស្តុតាងជាច្រើនដែលខ្មែរបានឱ្យតម្លៃស្ត្រី ជាក់ស្ដែងដូចជា ការរក្សាវប្បធម៌ ការរក្សាអត្តសញ្ញាណជាតិ ស្ដ្រីតែងចេះប្រកបការងារសិប្បកម្ម ការងារសិល្បៈ ស្ត្រីមានចរិយាមារយាទ សម្ដីសំដៅ ការស្លៀកពាក់បែបជាតិ ជាដើម ដោយចាស់បុរាណកំណត់ថា ក្រឹត្យនៅនឹងស្រី វិន័យនៅនឹងសង្ឃ។ តាមប្រវត្តិសាស្ត្រ តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ ខ្មែរមានស្ត្រីឆ្នើមជាច្រើនរូបដែលបានធ្វើពលីកម្មធំធេង ដើម្បីជាតិមាតុភូមិ ប្រកបដោយមោទនភាព ដូចជា ព្រះនាងសោមា (លីវ យី) ព្រះនាងឥន្ទ្រទេវី ជាដើម។ ក្នុងពិធីអាពាហ៍ពិពាហ៍មង្គល ខ្មែរតែងរៀបពិធីនៅផ្ទះខាងស្រី ដោយឱ្យស្ដ្រីនៅទីខ្ពង់ជាងខាងប្រុស។ ខ្មែរតែងនិយមហៅអ្នកដើមពិធីខាងស្រីថា ខាងលើ អ្នកដើមពិធីខាងប្រុសថា ខាក្រោម។ ការប្រើពាក្យប្រចាំថ្ងៃ អ្វីដែលធំ ខ្ពង់ខ្ពស់ ចម្បង ខ្មែរតែងហៅថាមេ ដូចជា មេទ័ព មេចោរ មេទ្វារ មេដំបូង ជាដើម។ ក្នុងរឿងព្រេងខ្មែរក៏បានលើកតម្លៃស្ត្រី ដូចជា រឿងគង់ហ៊ាន រឿងមាយើង រឿងភ្នំប្រុសភ្នំស្រី ជាដើម សុទ្ធតែបានលើកយកតម្លៃ តួនាទីស្ត្រីជាធំ។
លំអាននៃការលើកតម្កើងស្ត្រីទាំងនេះក៏កើតមានក្នុងផ្នត់គំនិតខ្មែរតាំងពីយូរមកហើយ ដែលផ្នត់គំនិតនេះក៏បានកើតមានក្នុងស្មារតីដឹកនាំស្ថាប័នតូច ធំ ជាប្រចាំ។ ប្រពៃណីលើកតម្កើងនិងផ្ដល់តម្លៃនារីត្រូវបានថ្នាក់ដឹកនាំវិទ្យាស្ថានភាសាជាតិជាបន្តបន្ទាប់ តាំងពីក្រោមការដឹកនាំរបស់អតីតប្រធានវិទ្យាស្ថានឯកឧត្តមបណ្ឌិតសភាចារ្យ ឡុង សៀម ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ីវ ច័ន រហូតមកដល់ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិរ ជួរ គារី នាពេលបច្ចុប្បន្ន ក៏បានបន្តការប្រារព្ធ អបរសាទរ ដើម្បីបង្ហាញពីសាមគ្គីភាព សមភាព និងផ្ដល់ការគោរពដល់នារីជារៀងរាល់ឆ្នាំ។
ស្មារតីទិវានារីអន្តរជាតិ៨ មីនា ក៏ដូចជាការលើកតម្កើងនារីតាមរយៈផ្នត់គំនិតខ្មែរ ជាការរួមចំណែកក្នុងការគោរព ផ្ដល់តម្លៃដល់នារី ការផ្ដល់ផលប្រយោជន៍ ក្នុងទទួលការងារ ដោយលក្ខណៈសមភាពរវាងបុរសនិងស្ត្រីជាមូលដ្ឋាន។
សូមឱ្យស្មារតីទិវានារីស្ថិតនៅអមតៈក្នុងស្ថាប័ន ក្នុងសង្គមកើតមានជានិច្ចនិរន្តរ៍។
សូមកុំឱ្យមានស្មារតីចាត់ទុកនារីជាកម្លាំងទន់ខ្សោយតទៅទៀត។
RAC Medi
ប្រភព៖ វិទ្យាស្ថានជាតិភាសាខ្មែរ
អតីតរាជធានីនេះ ដែលបង្កើតឡើងប្រហែលនៅដើមស.វ.ទី៦ នៃគ.ស។ សព្វថ្ងៃ អង្គរបុរី ជាស្រុកមួយរបស់ខេត្តតាកែវ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។នេះជាវីដេអូរខ្លីបង្ហាញពីសកម្មភាពខ្លះៗរបស់ក្រុមស្រាវជ្រាវបុរាណវិទ្យា...
RAC Media ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
ភូមិបឹងក្រចាប់ត្បូងស្ថិតនៅក្នុងឃុំព្រែកតាម៉ាក់ នៅត្រើយខាងលិចនៃទន្លេមេគង្គ ដែលមានផ្ទៃដីមួយភាគធំត្រូវលិចនៅរដូវវស្សា។ ដូច្នេះហើយ ការដាំដុះបន្លែគឺអាចផលិតបានច្រើនតែនៅរដូវប្រាំង។ កាលពីមុន កសិករដាំបន្លែត្រូវ...
ចាប់ពីមានការផ្ទុះមេរោគកូរ៉ូណា នៅចុងឆ្នាំ២០១៩ ហើយកំពុងបន្តមកទល់នឹងពេលនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតជាច្រើននៅលើពិភពលោក។ ក្នុងនោះវិស័យអាកាសចរណ៍ដែលជាវិស័យដឹកជញ្ជូនផ...
កាលពីរសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអន...
ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និង...