Royal Academy of Cambodia
កូរ៉េខាងត្បូងទទូចឱ្យពិភពលោកគួរតែឆ្លើយតបដោយវិជ្ជមានចំពោះកូរ៉េខាងជើង ថ្លែងក្នុងអង្គមហាសន្និបាតក្នុងទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក នៅថ្ងៃទីទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជែអ៊ីនបានទទូចឱ្យពិភពលោកគួរតែឆ្លើយតបជាមួយភាពវិជ្ជមានចំពោះកូរ៉េខាងជើងដើម្បីឱ្យរដ្ឋមួយនេះបន្ដដំណើរការរំលាយ នុយក្លេអ៊ែរទាំងស្រុង ហើយលោកគីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង បានសម្រេចដើរតាមជម្រើសថ្មី ដូច្នេះអន្ដរជាតិគួរតែឆ្លើយតបជាមួយឥរិយាបថវិជ្ជមាន។
ដោយឡែកគោលជំហររបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ជែអ៊ីន ត្រូវអាម៉េរិកនិងជប៉ុនមានមតិយោបល់ឆ្លើយតបវិញដែរថា កូរ៉េខាងជើងត្រូវតែបោះបង់ចោលនុយក្លេអ៊ែរទាំង ស្រុង សិនមុនស្នើឱ្យអន្ដរជាតិដកទណ្ឌកម្ម។ នេះបើតាមការផ្សាយគេហទំព័ររបស់វាយោ។
គួរកត់សំគាល់តាមរយៈការផ្សាយរបស់Fresh news នៅថ្ងៃទី២៧ ខែកញ្ញា នេះគឺរដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនៅខែតុលា ដើម្បីរៀបចំជំនួបកំពូលជាលើកទី២ រវាង លោក ត្រាំ និងលោក គីម ក្រោយជំនួបរវាងលោក ប៉ុមប៉េអូនិងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុង ហូ ក្នុងទីក្រុងញូយ៉កនៅថ្ងៃពុធសប្ដាហ៍នេះ(ម៉ោងនៅសហរដ្ឋអាម៉េរិក)។
ក្រសួងការបរទេសអាមេរិកបានឱ្យដឹងដូច្នេះថា៖ «លោករដ្ឋមន្ត្រីការបរទេសប៉ុមប៉េអូ បានទទួលលិខិតអញ្ជើញពីលោកប្រធានគីមក្នុងការបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងនៅខែតុលាខាងមុខនេះដើម្បីត្រួសត្រាយផ្លូវរៀបចំជំនួបកំពូលជាលើកទី២រវាងលោកប្រធានាធិបតី ដូណាល់ ត្រាំនិងលោកប្រធាន គីម»។
ដកស្រង់៖ វាយោ និង Fresh News
RAC Media, ផាញ់ សារឿន
រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd,...
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...