ព័ត៌មាន

«ក្រុមហ៊ុនអាម៉េរិកជាង ១០ កំពុងសម្លឹងមើល ឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា»

2018-09-28 02:22:00 ថ្ងៃសុក្រ, 28 កញ្ញា 2018 ម៉ោង 09:22 AM
អ្នកមើល 13799
post_detail

ថ្ងៃសុក្រ ទី២៨ ឆ្នាំ២០១៨

បើតាមសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានផ្សាយគឺ ក្រុមហ៊ុនអាម៉េរិកជាង ១០ ក្រុមហ៊ុនដែលបានប្រមូលផ្ដុំគ្នានៅរាជធានីភ្នំពេញកំពុងសម្លឹងមើលឱកាសវិនិយោគនៅក្នុងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជាក្នុងទីក្រុងភ្នំពេញដោយមានការសម្របសម្រួលជាមួយនឹងស្ថានទូតអាម៉េរិក គឺលោក William Heidt ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា បានឱ្យដឹងនៅក្នុងអំឡុង សន្និសីទនេះថា វាជាឱកាសដ៏ល្អមួយ និងជាពេលវេលាត្រឹមត្រូវសម្រាប់ការជួបជុំគ្នាជាមួយគណៈប្រតិភូពាណិជ្ជកម្ម ដើម្បីជួបជាមួយក្រុមហ៊ុនកសិកម្មក្នុងស្រុកដែលល្បីឈ្មោះនៅក្នុងវិស័យនេះអស់រយៈពេលជាង​១០ឆ្នាំ​ មកហើយ។លោកបានថ្លែងថា៖ «វាជាលើកដំបូងដែលយើងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ នៅក្នុងវិស័យកសិកម្ម»។លោកបន្តថា៖ «ការងាររបស់យើង រវាងពេលនេះ និងបន្ទាប់ គឺជីកកកាយរកសក្ដានុពលកំណើនរបស់វិស័យកសិកម្ម កម្ពុជា»។ ក្រុមហ៊ុនទាំងនោះមានដូចជា៖ ក្រុមហ៊ុន Absolute Packaging ក្រុមហ៊ុន Archer Daniels Midland ក្រុមហ៊ុន Cargill ក្រុមហ៊ុន Humate USA ក្រុមហ៊ុន Hydro Thermal ក្រុមហ៊ុន John Deere ក្រុមហ៊ុន Sripipat Engineering ក្រុមហ៊ុន Syngenta និងក្រុមហ៊ុន Walmart។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជន ស្តីពី «ការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី» នាសណ្ឋាគារ Raffles Le Royal Phnom Penh អាម៉េរិកគ្រោងផ្តល់ជំនួយជាង២៣លានដុល្លាសហរដ្ឋអាម៉េរិកដើម្បីគាំទ្រវិស័យវារីវប្បកម្មនៅកម្ពុជា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានបង្ហើបប្រាប់ថា តាមរយៈ USDA (United State Department of Agriculture) សហរដ្ឋអាម៉េរិកគ្រោងផ្តល់ជំនួយជាង២៣លានដុល្លារអាមេរិក សម្រាប់គាំទ្រវិស័យវារីវប្បកម្មនៅក្នុងប្រទេស កម្ពុជា។ លោកបន្ថែមថា គម្រោងនេះ មានរយៈពេល៥ឆ្នាំ ដែលអាចចាប់ផ្តើមដំណើរការនៅតាមបណ្តាខេត្តជាប់នឹង បឹងទន្លេសាប។នេះបើយោងតាមការផ្សាយរបស់វាយោ។

ដកស្រង់៖ ភ្នំពេញប៉ុស្តិ៍, វាយោ

RAC Media, ផាញ់ សារឿន




អត្ថបទទាក់ទង

«មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា

(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។  តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...

2022-02-28 04:14:32   ថ្ងៃចន្ទ, 28 កុម្ភៈ 2022 ម៉ោង 11:14 AM
សៀវភៅ តក្កវិទ្យា (Logic) ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា- វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...

2022-02-25 11:56:21   ថ្ងៃសុក្រ, 25 កុម្ភៈ 2022 ម៉ោង 06:56 PM
''ការអប់រំ និងសុខភាព'' ដោយ៖ បណ្ឌិត សូ សុធីរ-មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម-(២៤-២-២០២២)

...

2022-02-24 05:38:16   ថ្ងៃព្រហស្បតិ៍, 24 កុម្ភៈ 2022 ម៉ោង 12:38 PM
បទវិចារណកថា៖ ចិននៅក្នុងបរិបទសម្ព័ន្ធភាពត្រីភាគី AUKUS ដោយ៖ លោក ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-02-23 14:41:40   ថ្ងៃពុធ, 23 កុម្ភៈ 2022 ម៉ោង 09:41 PM
អត្ថបទអ្នកនិពន្ធ នូ ហាច ដោយ៖លោក ឃិន យ៉ង់- នាយកដ្ឋានកិច្ចការទូទៅនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា- (២០-២-២០២២)

...

2022-02-20 05:42:43   ថ្ងៃអាទិត្យ, 20 កុម្ភៈ 2022 ម៉ោង 12:42 PM
អត្ថបទស្រាវជ្រាវ ស្ដីពី ផ្ទះប្រពៃណីរបស់ជនជាតិដើមភាគតិចព្នង ដោយ៖ ម៉ិល វាសនា មន្ត្រីស្រាវជ្រាវវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌និងវិចិត្រស...

2022-02-18 09:18:52   ថ្ងៃសុក្រ, 18 កុម្ភៈ 2022 ម៉ោង 04:18 PM

សេចក្តីប្រកាស