ព័ត៌មាន

បេសកកម្មសិក្សាស្រាវជ្រាវស្តីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅប្រាសាទបាយ័ន ទឹកដីអង្គរ ខេត្តសៀមរាប

2020-06-09 08:58:44 ថ្ងៃអង្គារ, 09 មិថុនា 2020 ម៉ោង 03:58 PM
អ្នកមើល 6575
post_detail

ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និងវប្បធម៌វិទ្យាដែលមានលោកបណ្ឌិត ផុន កសិកា, លោក សួ ប៉ុណ្ណារ៉ាត់, កញ្ញា តាកេត ស័កដា, លោក រឿន ភារុន និង លោកស្រី ម៉ិល វាសនា ចុះសិក្សាស្រាវជ្រាវគម្រោងស្ដីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅប្រាសាទបាយ័ន ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមពីចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧, សិក្សាកំណត់អត្តសញ្ញាណជាក់លាក់នៃចម្លាក់រូបព្រះបាទជ័យវរ្ម័នទី៧ ដែលឆ្លាក់នៅលើថែវប្រាសាទ ដើម្បីឈានទៅសិតបដិមាទោលព្រះបាទជ័យវរ្ម័នទី៧ ធ្វើពីស្ពាន់។

ការសិក្សាស្រាវជ្រាវនៅលើកនេះ ក្រុមការងារផ្ដោតលើការចុះកូដរូបព្រះបាទជ័យវរ្ម័នទី៧ដែលឆ្លាក់នៅតាមថែវខាងក្រៅជ្រុងខាងកើត ស្លាបខាងត្បូង។ ប្រព័ន្ធកូដដែលប្រើនៅប្រាសាទបាយ័នក៏មិនខុសពីប្រាសាទបន្ទាយឆ្មារដែរគឺ ចែកទៅតាមទិស និងស្លាបដែរ។ ការចុះកូដត្រូវយកតាមប្រព័ន្ធអន្ដរជាតិ ដោយប្រើជាអក្សរឡាតាំង ដើម្បីឱ្យងាយស្រួលក្នុងបញ្ចូលក្នុងប្រព័ន្ធទិន្នន័យរួម និងស្ថាប័នជាតិ និង អន្ដរជាតិផ្សេងៗអាចយកប្រើបាន។ លេខកូដដែលប្រើនៅប្រាសាទបាយ័នគឺ BY-20-ESG-L-1-001 (Bayon-2020-East South Gallery-Level-1-01, ប្រាសាទbay& n- ២០២០-ថែវខាងកើតស្លាបខាងត្បូង-ជាន់-០១-០១)។ លេខរូបគឺរាប់ពីលេខ០១ រហូតដល់រូបចុងក្រោយ។

ក្រុមការងារក៏បានថតរូប 3D និង Photogrammetry ដោយលោក ឡេង សត្យា អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរានៅគ្រប់ថែវទាំងអស់សម្រាប់វិភាគរូបតាមផែននីមួយៗឱ្យបានល្អិតល្អន់ ហើយក្រុមការងារក៏ពិពណ៌នារូបនីមួយៗ ទាក់ទងនឹងឥរិយាបថ, ជំហរ, កាយវិការ, គ្រឿងពាក់គ្រង, មកុដ, កេតនភណ្ឌស្ដេច, ទេសកាល និង ព្រឹត្តិការណ៍ទាក់​ទង​នឹងរូបចម្លាក់។ រូបទាំងអស់នឹងបញ្ចូលក្នុងទិន្នន័យដែលមានបង្ហាញលេខកូដ, រូបថត និង ការពណ៌នាអំពីរូប ដូចដែលបានធ្វើនៅប្រាសាទបន្ទាយឆ្មារដែរ។

ក្នុងបេសកកម្មស្រាវជ្រាវនៅប្រាសាទបាយ័នលើកនេះ ក្រុមទូរទស្សន៍ PNN ក៏បានចុះមកធ្វើបទយកការណ៍អំពី ការសិក្សាស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៅទីតាំងប្រាសាទបាយ័នផ្ទាល់។ បទយកការណ៍ដែលធ្វើឡើងដោយក្រុមទូរទស្សន៍ស្ថានីយ PNN បានធ្វើនៅប្រាសាទបន្ទាយឆ្មារផង និងប្រាសាទបាយ័នផងដែរ។ កិច្ចសម្ភាសន៍របស់ក្រុមទូរទស្សន៍ PNN បានសម្ភាសន៍ក្រុមការងារស្រាវជ្រាវ អ្នកជំនាញអាជ្ញាធរអប្សរា មានលោក អ៊ឹម សុខរិទ្ធី និងលោក ឡេង សត្យា។

RAC Media| តាកេត ស័កដា



អត្ថបទទាក់ទង

RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM

សេចក្តីប្រកាស