Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ជូនអ្នកសារព័ត៌មានថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានគណ:កម្មការបច្ចេកសព្ទជំនាញឯកទេសចំនួន១៧គណ:កម្មការ និងគណ:កម្មការជាតិភាសាខ្មែរមួយ ដែលមានភារកិច្ចសំខាន់ពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទថ្មីៗ ដោយមានអ្នកជំនាញឯកទេសជាច្រើនចូលរួម ហើយការអនុម័ត ក៏មិនអាចរៀបចំធ្វើឡើងដោយអ្នកឯកទេស តែម្នាក់ ឬពីរនាក់បានទេ។
រាជបណ្ឌិត្យសភាកម្ពុជា នឹងមិនអនុញ្ញាតឱ្យបញ្ជូនអ្នកឯកទេសតំណាងស្ថាប័ន តែម្នាក់ឬពីរនាក់ ដើម្បីចូលរួមពិភាក្សាពីបច្ចេកសព្ទនៅក្រៅស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាឡើយ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសស្វាគមន៍គ្រប់ស្ថាប័នជំនាញនានា ទាំងស្ថាប័នរដ្ឋ និង ឯកជន ដែលមានបំណងរៀបចំបញ្ជីបច្ចេកសព្ទ ឬចង់បង្កើតពាក្យថ្មីៗដែលពាក់ព័ន្ធនឹងការងាររបស់ស្ថាប័នរបស់ខ្លួន អាចធ្វើការសហការការងារ ពិនិត្យនិងពិភាក្សាដោយអ្នកជំនាញឯកទេសជាច្រើននៃក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីអនុម័តសម្រាប់ការប្រើជាផ្លូវការនិងមានការទទួលស្គាល់ឱ្យបានទូលំទូលាយបន្ថែមទៀត។
សេចក្តីជូនដំណឹងនេះ បានប្រកាសជាចំហដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសសន្និសីទកាសែត ស្ដីវឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅអគារឥន្ទ្រទេវី។
សូមបញ្ជាក់ថាកន្លងមកនេះ ក្រសួងបរិស្ថាន បានបញ្ជូនក្រុមការងារជំនាញបរិស្ថាន នាំយកបញ្ជីបច្ចេកសព្ទបរិស្ថាន មកជួបពិភាក្សា និងស្នើឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ ពិនិត្យនិងអនុម័ត ទុកសម្រាប់ការប្រើប្រាស់នៅក្នុងក្រសួងបរិស្ថាន។
កន្លងមកនេះរាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល រៀបចំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ពីបច្ចេកសព្ទថ្មីៗ តាមជំនាញ។ បន្ថែមលើពីនេះ រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈអ្នកឯកទេសខាងភាសាខ្មែរ និងក្រុមការងារនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏កំពុងរៀបចំវចនានុក្រមខ្មែរ ហើយត្រៀមនឹងបង្ហើយការងារសម្រាប់ដាក់ជូនរាជរដ្ឋាភិបាលក្នុងពេលឆាប់ខាងមុខនេះ។
RAC Media
គណៈអធិបតី (ជួរខាងមុខ) និងប្រធានគណៈកម្មការបច្ចេកសព្ទជំនាញនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ (ជួរក្រោយ)
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា
ភ្ញៀវកិត្តិយស ក្នុងកម្មវិធីសន្និសីទកាសែត ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០
#រាជបណ្ឌិត្យសភាកម្ពុជា - Royal Academy of Cambodia
Japan and South Korea share a protracted and complicated history of hostility. Following Japan's 1910–1945 rule of Korea, which included forced labor and sexual slavery, tensions increased. Both natio...
កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិត...
Cambodia and China have expanded strategic cooperation and upgraded relations to a “diamond cooperation framework” in six priority areas: political cooperation, production capacity and quality, agricu...
A country's national income often has a massive impact on its level of human development and the overall quality of life its residents enjoy. The World Bank, examines the GNI (Gross National Income) p...