Royal Academy of Cambodia
ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨
បើតាមសារព័ត៌មានCNC បានផ្សាយនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) បានអញ្ជើញជាអធិបតីក្នុងវេទិកាសន្ទនាដៃគូវិស័យសាធារណៈ និងឯកជនស្តីពីការអភិវឌ្ឍសាកវប្បកម្ម និងស្វាយចន្ទី។ ពិធីនេះបានរៀបចំប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffles Le Royal Phnom Penh ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍កសិកម្ម ជាច្រើនរូប។
ឯកឧត្តមវេង សាខុន បានថ្លែងអំណរគុណជូនចំពោះវត្តមានរបស់សមាជិក សមាជិកានៃអង្គពិធីទាំងមូលនិង ថ្លែងអំណរគុណជូនចំពោះគម្រោង CAMBODIA HARVEST II របស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងគម្រោងបន្លែផ្លែឈើកម្ពុជា របស់ទីភ្នាក់ស្វីសដើម្បីអភិវឌ្ឍ និងសហប្រតិបត្តិការ ដែលបានសហការយ៉ាងល្អប្រសើរក្នុងការរៀបចំវេទិកានេះឡើងដោយមានការចូលរួមពីស្ថាប័នសាធារណៈ វិស័យឯកជន អង្គភាពស្រាវជ្រាវ ផ្សព្វផ្សាយអប់រំកសិកម្ម និងដៃគូអភិវឌ្ឍន៍វិស័យឯកជន និងសហគមន៍ដើម្បីចែករំលែកបទពិសោធន៍មេរៀនល្អៗជាសក្តានុពលនៃអនុវិស័យសាកវប្បកម្មនិងដំណាំស្វាយចន្ទី និងបញ្ហាប្រឈមពាក់ព័ន្ធដើម្បីកំណត់នូវអាទិភាពនៃបញ្ហានេះ និងរិះរកវិធានការណ៍ដោះស្រាយប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលាស្របតាមចក្ខុវិស័យនៃគោលនយោបាយលើការអភិវឌ្ឍអនុវិស័យសាកវប្បកម្ម និងស្វាយចន្ទីនៅកម្ពុជាក្នុងក្របខ័ណ្ឌកំណែទម្រង់របស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណជាថ្មីម្តងទៀត ជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានរៀបចំគម្រោងគាំទ្រដល់វិស័យវារីវប្បកម្ម ដែលមានថវិកាសរុបប្រមាណជាង ២៣លានដុល្លារសហរដ្ឋអាម៉េរិក។
ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាល សហរដ្ឋអាម៉េរិក នឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត។
ដកស្រង់៖ CNC
RAC Media | ផាញ់ សារឿន
Opinion Before the outbreak of Covid 19 at the end of 2019, there were many Cambodian people going to Thailand, Vietnam, Singapore and other countries in Europe to regularly check up their health....
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានបេីកកិច្ចប្រជំុក្រុមប្រឹក្សាភិបាលអាណត្តិទី១ លេីកទី២ ក្រោម...
នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្ស...