Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបប្រជុំជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិមិ្មត(Artificial Intelligence ) Qibi Tech Co., Ltd. របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ដើម្បីសិក្សាលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការស្តីពី ការសិក្សាស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត(AI) នៅរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងឱកាសពិភាក្សាការងារតាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅក្នុងសាលប្រជុំក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជានៅពេលរសៀល ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត (AI) Qibi Tech របស់ជប៉ុនបានពិភាក្សាគ្នាអំពី ការសិក្សាស្រាវជ្រាវរួមគ្នា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត(Artificial Intelligence - AI) ដែលនឹងរៀបចំនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា នាពេលដ៏ឆាប់ខាងមុខ ក្រោមការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
ក្នុងជួបពិភាក្សាការងារដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Qibi Tech ដែលមានទីស្នាក់ការកន្លែងក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំក្រុមហ៊ុនបានឯកភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា នាពេលដ៏ឆាប់ខាងមុខ។
សូមបញ្ជាក់ថា បញ្ញាសិប្បនិម្មិត (Artificial Intelligence) គឺជាផ្នែកមួយនៃវិទ្យាសាស្រ្តកុំព្យូទ័រដែលអាចបង្កើតនូវម៉ាស៊ីន ឬមនុស្សយន្តមួយវៃឆ្លាតដែលអាចធ្វើការ និងឆ្លើយតបនឹងតម្រូវការការងារដូចមនុស្ស។ ចំណុចសំខាន់របស់ IA គឺរួមបញ្ចូលដោយការសរសេរកូដកុំព្យូរទ័រ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ បច្ចុប្បន្ននេះ IA បានក្លាយជាផ្នែកមួយដ៏សំខាន់នៃឧស្សាហកម្មបច្ចេកវិទ្យា៕
RAC Media| រឿន ភារុន
ដោយ៖ លឹម សុវណ្ណរិទ្ធ ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិតឱ្យផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរអគ្គិសនីកម្ពុជ...
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ),...
«មហោរី» ជាទម្រង់សិល្បៈតន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើកទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះប្រទេសជាតិផងដ...
វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...