Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាពិភាក្សា ស្ដីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្រទេស កម្ពុជា» ដែលប្រព្រឹត្តទៅនៅសាលមរតកសិល្បៈខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយអធិបតីឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
វេទិកាពិភាក្សានាព្រឹកនេះ មានការអញ្ជើញចូលរួមពី អ្នកជំនាញប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា ប្រវត្តិសិល្បៈ សិលាចារឹកវិទ្យា និងអក្សរសាស្ត្រ មកពីស្ថាប័នជាតិនានារួមមាន រាជបណ្ឌិត្យសភាកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គណៈកម្មការជាតិបេតិកភណ្ឌពិភពលោក និងគណៈកម្មការយូណេស្កូកម្ពុជា។
អញ្ជើញថ្លែងក្នុងវេទិកាពិភាក្សានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍លើកឡើងថា គម្រោងសរសេរសៀវភៅ ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» នេះ គឺជាគម្រោងស្រាវជ្រាវ ដែលធ្វើឡើងក្នុងគោលបំណងរៀបចំឯកសារគោលជាភាសាខ្មែរ ដែលមានឯកភាពជារួម ស្ដីពី «ប្រវត្តិ សាស្ត្រខ្មែរ» និងដែលត្រូវចំណាយរយៈពេល៣ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ តាមការបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច សៀវភៅប្រវត្តិសាស្ត្រនេះនឹងចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរចាប់សម័យបុរេប្រវត្តិសាស្ត្រ សម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ និងសម័យទំនើប។
RAC Media
យន្តការកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង (Mekong-Lancang Cooperation-MLC) គឺជាយន្តការសហប្រតិបត្តិការស្របតាមនិន្នាការបច្ចុប្បន្ននៃសាកលភាវូបនីយកម្ម និងសមាហរណកម្ម។មេគង្គ-ឡានឆាង(MLC) មានគោលបំណងលើកកម្...
ឆ្លងកាត់បាតុភូតធម្មជាតិ និងបាតុភូតសង្គមរាប់មិនអស់ ទាំងល្អ ទាំងអាក្រក់ នាពេលកន្លងមក ខ្ញុំបានមើលឃើញថាអត្ថិភាព ការរស់នៅ ជីវិត ឬវាសនារបស់ប្រជាជាតិឬរដ្ឋនីមួយៗនៅលើពិភពលោកនេះ ពិតជាជាប់ទាក់ទងគ្នាដោយមិនអាចប្រក...
ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ាននៅឆ្នាំ២០១៥ ដោយពឹងផ្អែកលើចំណុចសំខាន់ចំនួន ពីរ៖ ទីមួយ គឺគោលនយោបាយយុទ្ធសាស្ត្រប្រទាក់ក្រឡាគ្នារវាងសេដ្ឋកិច្ចនិងនយោបាយ និងទីពីរ គឺការខិតខំប្រឹងប្រែងរួមនិងជាសាធារណៈ...
កូវីដ-១៩ ជាឈ្មោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលមកទល់ពេលនេះបានចម្លងរាលដាលស្ទើរតែពេញពិភពលោកទាំងមូល ដោយមានចំនួនអ្នកឆ្លងជាងប្រាំសែននាក់ និងស្លាប់ដល់ទៅជាងពីរម៉ឺននាក់ឯណោះ។ ដើមឡើយមេរោគនេះ គេថាចេញប្រភពមកពីប្រទេស...