កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
ឯកឧត្ដមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ ឯកឧត្ដមបណ្ឌិត យង់ ពៅ ជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Chen Bo ឯកអគ្គរដ្ឋទូត និងជាប្រធានវិទ្យាស្ថានចិនសម្រាប់ការសិក្សាអន្តរជាតិ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រត...

ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់! ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!
កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើកមើលមតិយោបល់លើវីដេអូដែលសម្តេចបានបង្ហោះក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាមរាប់សិបនាក់ចូលមកជេរ។...
ឯកឧត្តមបណ្ឌិត ឡេង សុជា បានផ្តល់សៀវភៅចំនួន៣០ក្បាល ដល់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត ឡេង សុជា បានផ្តល់សៀវភៅចំនួន៣០ក្បាល ដល់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ
នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ លោក ហេង វីរិទ្ធិ បានទទួល កម្រងសៀវភៅ សមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ ២០២៣ បោះពុម្ភផ្សាយ...

រាជបណ្ឌិត្យសភាកម្ពុជា បន្តផ្ដល់ជូននូវទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ដល់កុមារកំព្រា និងកុមារមានពិការភាពដល់អង្គការ និងមណ្ឌលកុមារកំព្រាចំនួន៣កន្លែងនៅរាជធានីភ្នំពេញ រាជបណ្ឌិត្យសភាកម្ពុជា បន្តផ្ដល់ជូននូវទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ដល់កុមារកំព្រា និងកុមារមានពិការភាពដល់អង្គការ និងមណ្ឌលកុមារកំព្រាចំនួន៣កន្លែងនៅរាជធានីភ្នំពេញ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ទឹកដោះគោស្រស់តេជោសែន ឫស្សីត្រឹប សរុ...

ទស្សនៈប្រធានវិស័យនិយម (The subjectivism) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា ទស្សនៈប្រធានវិស័យនិយម (The subjectivism) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា
វត្ថុទាំងឡាយ នៅក្នុងធម្មជាតិ ឬក៏ ហៅម្យ៉ាងទៀតថាវត្ថុធម្មជាតិ (natural things) ក៏បាន។ វត្ថុទាំងឡាយនេះសុទ្ធតែ មាន គុណភាព (quality) ផ្ទាល់របស់ពួកវា ប៉ុន្តែ មនុស្សទាំងឡាយមានការយល់ដឹង អំពី ទីតាំងគុណភាព (qua...

រាជបណ្ឌិត្យសភាកម្ពុជាបន្តផ្ដល់ទឹកដោះគោស្រស់ជូនកុមារកំព្រា កុមារមានពិការភាព នៅមណ្ឌលកុមារកំព្រា២កន្លែងនៅរាជធានីភ្នំពេញ រាជបណ្ឌិត្យសភាកម្ពុជាបន្តផ្ដល់ទឹកដោះគោស្រស់ជូនកុមារកំព្រា កុមារមានពិការភាព នៅមណ្ឌលកុមារកំព្រា២កន្លែងនៅរាជធានីភ្នំពេញ
(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ ១១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រ...
