កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
ព័ត៌មានលម្អិត

អត្ថបទទាក់ទង
កម្ពុជាគួររក្សាទំនាក់ទំនងដែលមានតុល្យភាពរវាងសហរដ្ឋអាម៉េរិក ចិន និងអាស៊ាន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ កម្ពុជាគួររក្សាទំនាក់ទំនងដែលមានតុល្យភាពរវាងសហរដ្ឋអាម៉េរិក ចិន និងអាស៊ាន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ
កម្ពុជា ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ និងជាបេះដូងនៃតំបន់អាស៊ីអាគ្នេយ៍ បានឆ្លងកាត់ភាពចលាចលជាច្រើន ទាំងសង្គ្រាម ជម្លោះ និងការប្រឹងប្រែងស្វែងរកសន្តិភាព។ នៅក្នុងបរិបទនៃភូមិសាស្ត្រនយោបាយសកល និងតំបន...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភាកសិកម្មយូណាន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបណ្ឌិត្យសភាកសិកម្មយូណាន
(ក្រុងគុនមីង)៖ នៅថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូរាជបណ្ឌិត្យសភ...
ប្រទេសស៊ុយអែតគោរពសិទ្ធិមនុស្ស? ប្រទេសស៊ុយអែតគោរពសិទ្ធិមនុស្ស?
នៅពេលដែលប្រទេសស៊ុយអែតបានប្រកាសពីការសម្រេចចិត្តដកស្ថានទូតរបស់ខ្លួនចេញពីប្រទេសកម្ពុជា ហេតុផលដែលគេលើកឡើងគឺការធ្លាក់ចុះខ្លាំងនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ការសម្រេច...
យើងគួរឈឺចាប់នឹងការឈ្លានពាន និងការប្រមាថរបស់ប្រទេសថៃ! យើងគួរឈឺចាប់នឹងការឈ្លានពាន និងការប្រមាថរបស់ប្រទេសថៃ!
ប្រវត្តិសាស្ត្រខ្មែរដ៏រុងរឿងធ្លាប់ជាមោទនភាពនៃអរិយធម៌អង្គរ បានឆ្លងកាត់ការឈឺចាប់ជាច្រើនសតវត្សរ៍។ ក្នុងចំណោមនោះ ទំនាក់ទំនងជាមួយប្រទេសជិតខាង ជាពិសេសថៃ បានបន្សល់ទុកនូវស្លាកស្នាមជ្រៅនៅក្នុងបេះដូងប្រជាជនខ្មែ...
ឯកឧត្ដមបណ្ឌិត យង់ ពៅ នឹងអញ្ជើញជាវាគ្មិនក្នុងកម្មវិធី Gamifying Rainwater: ការចូលរួមរបស់យុវជនសម្រាប់សកម្មភាពអាកាសធាតុ ឯកឧត្ដមបណ្ឌិត យង់ ពៅ នឹងអញ្ជើញជាវាគ្មិនក្នុងកម្មវិធី Gamifying Rainwater: ការចូលរួមរបស់យុវជនសម្រាប់សកម្មភាពអាកាសធាតុ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា នឹងអញ្ជើញជាវាគ្ម...
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំបាឋកថា ស្ដីពី «អាថ៌កំបាំងនៃក្រាំងរបស់ខ្មែរ៖ អត្ថបទពិសិដ្ឋ ក្រដាសដែលបានបាត់បង់ និងកេរដំណែលរបស់ខ្មែរនាពេលអនាគត» រាជបណ្ឌិត្យសភាកម្ពុជា រៀបចំបាឋកថា ស្ដីពី «អាថ៌កំបាំងនៃក្រាំងរបស់ខ្មែរ៖ អត្ថបទពិសិដ្ឋ ក្រដាសដែលបានបាត់បង់ និងកេរដំណែលរបស់ខ្មែរនាពេលអនាគត»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវបាឋកថា ស្ដីពី «អាថ៌កំបាំងនៃក្រាំងរប...